បច្ចុប្បន្នភាពកូវីដ-១៩៖ លោកនាយករដ្ឋមន្រ្តី Scott Morrison ជំរុញឲ្យមានការបន្ធូរបន្ថយតម្រូវការធ្វើដំណើរអន្តរជាតិ

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

AAP

Source: AAP

  • រដ្ឋវិចថូរៀបានរាយការណ៍ពីការស្លាប់ថ្មីនៃ COVID-19 ចំនួន 11 នាក់ ខណៈដែលមនុស្ស 5 នាក់បានស្លាប់ដោយសារជំងឺនេះនៅក្នុងរដ្ឋញូសៅវែល ។
  • មនុស្ស​៧​នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​មេរោគ​នេះ​នៅ​រដ្ឋគ្វីនស្លេន។
  • 64%នៃមនុស្សដែលមានអាយុ 18 ឆ្នាំឡើងនៅក្នុងរដ្ឋវិចថូរៀ ឥឡូវនេះបានទទួលវ៉ាក់សាំង3ដូស្តរួចហើយ។
  • អ្នកដំណើរអន្តរជាតិ ក្នុងពេល​ឆាប់ៗនេះ អាចនឹងត្រូវដកចេញនូវតម្រូវការធ្វើតេស្តមុនពេលចេញដំណើររបស់ពួកគេ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបានលើកឡើងពីការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត។
  • បច្ចុប្បន្ន អ្នកដំណើរត្រូវបង្ហាញលទ្ធផលតេស្ត COVID-19 អវិជ្ជមាន ដើម្បីឡើងយន្តហោះទៅកាន់ប្រទេសអូស្ត្រាលី បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងពេញលេញហើយក៏ដោយ។
  • លោកបាននិយាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Greg Hunt នឹងធ្វើការប្រកាសអំពីបញ្ហានេះក្នុងពេលឆាប់ៗ។
  • ប្រទេសចិនបានបិទទីក្រុងឧស្សាហកម្មមួយដែលមានប្រជាជនចំនួនប្រាំបួនលាននាក់នៅសប្តាហ៍នេះ ហើយបានរាយការណ៍ពីករណីឆ្លងថ្មីនៃមេរោគនេះ ជាង 4,000ករណី កាលពីថ្ងៃអង្គារ។.

ស្ថិតិកូវីដ-១៩នៅក្នុងប្រទេសអូស្រ្តាលី៖

រដ្ឋញូសៅវែល​បានកត់ត្រាអ្នកជំងឺ​ចំនួន 1162នាក់នៅ​ក្នុង​មន្ទីរពេទ្យ ជាមួយ​នឹង44នាក់​ក្នុងបន្ទប់​ICU។ មានករណី​ស្លាប់ចំនួន 5នាក់ និងឆ្លង​ថ្មីចំនួន 24,115ករណី។

រដ្ឋវិចថូរៀមានអ្នកជំងឺ​ចំនួន 243នាក់នៅ​ក្នុង​មន្ទីរពេទ្យជាមួយ​នឹង 23នាក់​ក្នុងបន្ទប់​ICU និង​ 5នាក់ត្រូវការម៉ាស៊ីនជំនួយ​ខ្យល់​ដង្ហើម។ មានករណី​ស្លាប់ចំនួន 11នាក់និងឆ្លង​ថ្មីចំនួន 10,471ករណី។

រដ្ឋគ្វីនស្លេនមានករណីឆ្លង​ថ្មីចំនួន 10,476ករណី និង​ស្លាប់7នាក់។  252នាក់នៅ​ក្នុង​មន្ទីរពេទ្យជាមួយ​នឹង 7នាក់​ក្នុងបន្ទប់​ICU។


 


 





ស្វែងរកគ្លីនីកធ្វើតេស្ត​កូវីដ-១៩



ចុះបញ្ជី​លទ្ធផល​តេស្តរហ័ស (RAT) របស់​អ្នកនៅទីនេះ ប្រសិនបើ​អ្នក​ទទួលបានលទ្ធផល​វិជ្ជមាន



ស្វែងរក  នៅគ្រប់ទីកន្លែង​ក្នុងប្រទេស​អូស្រ្តាលី។

 

ប្រសិនបើអ្នកត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ 

នេះគឺជា​ជំនួយ​ខ្លះៗ​ក្នុងការ​ស្វែងយល់​ពី



 

អានព័ត៌មាន​អំពី​កូវីដ-១៩ទាំងអស់​ជាភាសារបស់​អ្នកនៅ​លើ

 

 


Share
Published 23 March 2022 2:35pm
Updated 23 March 2022 2:54pm


Share this with family and friends