រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Karen Andrews បានធ្វើតេស្តវិជ្ជមានកូវីដ-19។ ការប្រកាសរបស់លោកស្រីកាលពីថ្ងៃពុធបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអ្នកនាំពាក្យរបស់បក្សលេប័រសម្រាប់កិច្ចការអន្តោប្រវេសន៍ និងកិច្ចការផ្ទៃក្នុង លោកស្រី Kristina Keneally ត្រូវបានរកឃើញថាមានផ្ទុក COVID-19។ មេដឹកនាំទាំងពីរស្ថិតក្នុងការផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ។
រដ្ឋអូស្ត្រាលីខាងត្បូងបានក្រើនរំលឹកដល់អ្នកឈប់សម្រាកលំហែកាយដែលធ្វើដំណើរឆ្លងរដ្ឋក្នុងអំឡុងពេលកូនសិស្សវ៉ាកងនេះថា ពួកគេមិនអាចត្រឡប់ទៅផ្ទះវិញបានទេ ប្រសិនបើពួកគេឆ្លង COVID-19។ ពួកគេនឹងអាចត្រឡប់មកវិញបានលុះត្រាតែពួកគេបានបញ្ចប់រយៈពេលធ្វើចត្តាឡីស័ករបស់ពួកគេរួច។
ព័ត៌មានកូវីដ-19នៃការធ្វើដំណើរឆ្លងរដ្ឋ
រដ្ឋអូស្រ្តាលីខាងលិចនឹងចែកចាយឧបករណ៍ធ្វើតេស្តរហ័ស(RATs) ដោយឥតគិតថ្លៃចំនួន 200,000តេស្តងបន្ថែមទៀត នៅមជ្ឈមណ្ឌលធនធានសហគមន៍ចាប់ពីថ្ងៃច័ន្ទ 18 ខែមេសា។
រដ្ឋគ្វីនស្លេននឹងបញ្ចប់តម្រូវការចុះឈ្មោះចូល (check-in) សម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ សម្រាប់ទីកន្លែងនានា រួមទាំងហាងស្រា ក្លឹប ហាងកាហ្វេ និងភោជនីយដ្ឋាន ចាប់ពីម៉ោង 1 ព្រឹកថ្ងៃព្រហស្បតិ៍ ទី 14 ខែមេសា។
តម្រូវការនេះក៏នឹងបញ្ចប់ផងដែរសម្រាប់សួនកម្សាន្ត កាស៊ីណូនិងរោងកុន កន្លែងរៀបអាពាហ៍ពិពាហ៍; កន្លែងតាំងបង្ហាញ; និងវិចិត្រសាល បណ្ណាល័យ សារមន្ទីរ និងកីឡាដ្ឋាន។
ទោះជាយ៉ាងណាក៏ដោយ តម្រូវការចាក់វ៉ាក់សាំងបង្ការ និងការចុះឈ្មោះចូល នឹងបន្តសម្រាប់អ្នកដែលទៅលេង ឬទៅធ្វើការនៅក្នុងកន្លែងងាយរងគ្រោះ ដូចជាមន្ទីរពេទ្យ សេវាស្នាក់នៅសម្រាប់ជនពិការ និងការថែទាំមនុស្សចាស់តាមលំនៅដ្ឋាន។ វាក៏អនុវត្តផងដែរចំពោះបុគ្គលិកកម្មករនៅក្នុងកន្លែងដែលមានហានិភ័យខ្ពស់ រួមទាំងសាលារៀន កន្លែងមើលថែទាំកុមារ ពន្ធនាគារ និងអាកាសយានដ្ឋាន។
កាលពីថ្ងៃអង្គារ អភិបាលរដ្ឋវិចថូរៀ លោក Daniel Andrews បាននិយាយថា រដ្ឋាភិបាលរបស់លោកអាចលុបចោលវិធាននៃការចាក់វ៉ាក់សាំង និងច្បាប់ទំនាក់ទំនងជិតស្និទ្ធ នៅពេលដែលរលក Omicron ឡើងដល់ចំណុចកំពូលក្នុងរដ្ឋនេះ។
បានបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកដំណើរតាមកប៉ាល់ទេសចរណ៍ ខណៈដែលរដ្ឋនេះត្រៀមសម្រាប់ការត្រឡប់មកវិញនៃនាវាទេសចរណ៍នៅចុងឆ្នាំនេះ។ នៅក្រោមពិធីសារថ្មី អ្នកដំណើរត្រូវតែចាក់វ៉ាក់សាំងពីរដង និងមានរបាយការណ៍តេស្ត COVID-19 អវិជ្ជមាន មុនពេលចាប់ផ្តើមឡើងលើកប៉ាល់ទេសចរណ៍។
តម្រូវការចាក់ថ្នាំបង្ការនឹងមិនអនុវត្តចំពោះទីកន្លែង ដែលដំណើរការជាមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតសហព័ន្ធដែលនឹងមកដល់នៅថ្ងៃទី 21 ឧសភានោះទេ។
ក្រុមហ៊ុនឱសថយក្ស Pfizer បានធ្វើសំណើរទិញ តម្លៃ $100 លានដុល្លារទៅឱ្យ ResApp ដែលមានមូលដ្ឋាននៅទីក្រុង Brisbane ដែលសន្យាថានឹងធ្វើរោគវិនិច្ឆ័យ COVID-19 តាមរយៈកម្មវិធីស្មាតហ្វូនដោយប្រើសំឡេងក្អក។
កាលពីមុនបាននិយាយថា ការសាកល្បងគ្លីនីករបស់ពួកគេបានរកឃើញ ការឆ្លងមេរោគកូវីដ១៩ យ៉ាងត្រឹមត្រូវនៅក្នុង ៩២ ភាគរយនៃអ្នកឆ្លង។
បានសុំឲ្យបុគ្គលិករដ្ឋាភិបាលដែលមិនបន្ទាន់របស់ខ្លួនចាកចេញពីទីក្រុងស៊ាងហៃ ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្រោមការបិទខ្ទប់ដ៏តឹងរឹងដោយសារកូវីដ-19។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស