បច្ចុប្បន្នភាពកូវីដ-១៩៖ តំបន់​ជន​បទ​រដ្ឋ​វិកថូរៀនឹង​បិទ​ខ្ទប់​ដូច​ទីក្រុង​ដែរ​ចាប់​ពីថ្ងៃ​នេះ ខណៈ​រដ្ឋ​ញូសៅវ៉េល​មាន​ឆ្លង​ថ្មី 825ករណី

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍ ទី21 ខែសីហា ឆ្នាំ 2021។

NSW Police conduct an operation in an attempt to head off an anti-lockdown protest in Sydney, Saturday, August 21, 2021.

NSW Police conduct an operation in an attempt to head off an anti-lockdown protest in Sydney. Source: AAP Image /Dan Himbrechts

  • រដ្ឋ​វិកថូរៀ​មាន​ឆ្លង​ថ្មីក្នុង​សហគមន៍ 61ករណី ដោយ​ការ​បិទ​ខ្ទប់​នឹង​ធ្វើ​ឡើង​នៅទូទាំង​រដ្ឋ
  • រដ្ឋ​ញូសៅវ៉េល​មាន​ឆ្លង​ថ្មី​ក្នុង​សហគមន៍ 825ករណី ដែល​ជាការ​ឆ្លង​ច្រើន​បំផុត​ចាប់​តាំង​ពីមាន​រោគ​រាត​ត្បាត
  • រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ទេ
  • រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 8ករណី ដែល​សុទ្ធ​សឹង​តែ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​អំឡុង​ពេល​មាន​សមត្ថភាព​ចម្លង​ទៅអ្នក​ផ្សេង 

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ COVID-19 ថ្មី​ក្នុង​សហគមន៍​ច្រើន​បំផុត​មិន​ធ្លាប់​មានរហូត​ដល់ 825ករណី និង​មាន​ការ​ស្លាប់​បីនាក់ រួម​មាន​បុរស​មួយរូប​ក្នុងវ័យ 90ឆ្នាំ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង បុរស​មួយរូប​ទៀត​ក្នុង​វ័យ 80ឆ្នាំ​បាន​ចាក់​វ៉ាក់សាំង​បាន​ពេញ​លេញ និង​ស្ត្រី​មួយរូប​ក្នុង​វ័យ 90ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​បាន​មួយដូស។​

នគរ​បាល​រដ្ឋ​ញូសៅវ៉េល​បាន​ដាក់​ពង្រាយ​នគរបាល 1500នាក់ ដើម្បីធានាកុំ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​បិទ​ខ្ទប់​នៅ​រសៀល​ថ្ងៃ​នេះ។ រថភ្លើង​មិន​ឈប់​នៅ​តាម​ស្ថានីយ៍​សំខាន់ៗ​ទេ ហើយ​អ្នក​បើក​រថ​យន្ត​តាក់​ស៊ី​ក៏​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​ក្រុង​ស៊ីដនីយ៍​ផង​ដែរ។  

មាន​កន្លែង​ទំនេរសម្រាប់ បង្ការ​ COVID-19 ប្រភេទ Pfizer សម្រាប់​ពលរដ្ឋ​ដែល​រស់​នៅតំបន់​អាទិភាព​លើ​អ្នក​មាន​​អាយុ​ពី 16 ទៅ 39ឆ្នាំ។

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង COVID-19 ​ថ្មីចំនួន 61ករណី ដែល​ក្នុង​នោះ 39ករណីស្ថិត​នៅក្នុង​សហគមន៍​ខណៈ​មាន​សមត្ថភាព​ចម្លង​ទៅកាន់​អ្នក​ផ្សេង។  

ជាមួយ​គ្នា​នេះ​ផង​ដែរ​ក៏​មាន​ការ​ឆ្លង​ក្នុង​ចំនួន​ច្រើន​ផង​ដែរ​នៅ​តំបន់​ជន​បទ​រដ្ឋ​វិកថូរៀ។ ដូចនេះ​ចាប់​ពីម៉ោង 1 រសៀល​ថ្ងៃ​នេះ​តទៅ​ តំបន់​ជន​បទ​រដ្ឋ​វិកថូរៀ​ទាំង​មូល​នឹង​ត្រូវ​បិទ​ខ្ទប់។

ការ​រឹត​បន្តឹង​នៅ​តំបន់​ជន​បទ​រដ្ឋ​វិកថូរៀ​នឹង​ត្រូវ​អនុវត្ត​ដូច​គ្នា​នឹង​តំបន់​ទីក្រុង​ដែរ លើក​លែង​តែ​បម្រាម​គោចរ​ប៉ុណ្ណោះ ដែល​មិន​ត្រូវ​អនុវត្ត​នៅ​តំបន់​ជន​បត។

រយៈពេល 24ម៉ោងចុងក្រោយនៅទូទាំងអូស្ត្រាលី

  • រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ COVID-19​ ថ្មី​ចំនួន 8ករណី ហើយ​មាន​គម្រោង​រួម​បញ្ចូល​កុមារ​មាន​អាយុ​ពី 12ឆ្នាំ​ឡើង​ទៅ​នៅក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​របស់​ខ្លួន​មុន​ដំណាច់​ឆ្នាំ​នេះ។
  • រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ការ​ឆ្លង​កូវិដថ្មីទេ ហើយ​អាជ្ញាធរ​បាន​អំពាវ​នា​វជាថ្មី​ទៀត​ដល់​ពលរដ្ឋ​ដែល​មាន​អាយុ​ពីអាយុ 16ឆ្នាំ​ឡើង​ទៅ​ឲ្យ​មក​ទទួល​ការ​ចាក់វ៉ាក់សាំង។
alc covid mental health
Source: ALC
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 21 August 2021 3:13pm
Updated 21 August 2021 3:23pm
By SBS/ALC Content
Source: SBS


Share this with family and friends