បច្ចុប្បន្នភាពកូវីដ-១៩៖ ចំនួនករណីឆ្លងខ្ពស់បំផុត និងការរឹតបន្តឹងកាន់តែតឹងរឹងនៅក្នុងរដ្ឋញូសៅវែល

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ ២០២១។

A near empty Market Street is seen in the central business district in Sydney, Thursday, July 29, 2021. NSW recorded 236 new locally acquired cases of COVID-19 in the 24 hours to 8pm last night. (AAP Image/Mick Tsikas) NO ARCHIVING

A near empty Market Street is seen in the central business district in Sydney. Source: AAP Image/Mick Tsikas

  • រដ្ឋញូសៅវែល​មានកំណត់ត្រាករណី​ឆ្លងខ្ពស់​បំផុត​ ​តាំង​ពីចាប់​ផ្តើម​ការ​ឆ្លង​រាលដាលនៃ​អំបូរ​Deltaនេះមក។
  • រដ្ឋវិចថូរៀ​នៅ​តែ​បន្ត​ស៊ើបអង្កេត​លើ​ករណី​ឆ្លង​មួយ​ករណី​ដែល​គ្មានប្រភពច្បាស់លាស់។
  • រដ្ឋអូស្រ្តាលី​ខាង​ត្បូង​កត់ត្រាករណី​ឆ្លង​ក្នុង​ស្រុក​ថ្មី​២ករណី។
  • អ្នកស្រុកគ្វីនស្លេន​ត្រូវ​ពាក់ម៉ាស្ក​ជាកំហិត​មួយសប្តាហ៍ទៀត។

រដ្ឋញូសៅវែល
រដ្ឋញូសៅវែល​មានកំណត់ត្រាករណីឆ្លងថ្មីនៃ​វីរុសកូរ៉ូណា​ក្នុងស្រុក​ចំនួន ២៣៩ករណី និងមានមនុស្សស្លាប់ ២ នាក់។  ម្នាក់គឺជាស្រ្តី​​ក្នុងវ័យ​៩០ឆ្នាំប្លាយ និងម្នាក់ទៀត​គឺជាបុរសក្នុង​វ័យ ៨០ឆ្នាំប្លាយ។ អ្នកទាំង​ពីរ​មកពីតំបន់​ភាគនិរតីក្រុងស៊ីដនី។ ប្រភពនៃការឆ្លងនៃ​ករណី​ឆ្លង ១២៦ករណី កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយមានតែ ៨១ នាក់ប៉ុណ្ណោះ ដែលបាន​ផ្តាច់​ខ្លួន​ចេញ​ឆ្ងាយ​ពីគេរួចស្រាប់ហើយ ​​សម្រាប់រយៈពេលឆ្លងទាំងមូលរបស់​ពួកគេ។

រដ្ឋមន្រ្តី​ទី១ លោកស្រី Gladys Berejiklian មានប្រសាសន៍ថា អ្នកស្រុក​រស់នៅ​ក្នុង​រដ្ឋាភិបាល​ក្នុងតំបន់​ចំនួន​៨ គឺតំបន់ Fairfield, Canterbury-Bankstown, Liverpool, Cumberland, Blacktown, Parramatta, Campbelltown និង George's River នឹង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្ងាយ​ជាង​៥គីឡូម៉ែត្រ​​ពីផ្ទះ​របស់​ពួកគេនោះទេ។

ការ​ផាកពិន័យ​សម្រាប់​អ្នកដែល​មិន​ពាក់​ម៉ាស្ក​នៅ​ទូទាំង​រដ្ឋ​ញូសៅវែល​ក៏​កើនឡើង​ជាង​មុន​ផងដែរ គឺ​ពី $200 ដល់ $500។ ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ ប៉ូលិស​នឹង​ទទូលបាន​សិទ្ធិអំណាច ​ដែល​អាច​បិទអាជីវកម្ម​ដែល​ល្មើស​បទបញ្ជាទាំង​នេះ​ម្តងហើយម្តងទៀត។

ស្វែងរកនៅទីនេះ​ចំពោះការ​ផ្លាស់ប្តូរ ។ 

 

រដ្ឋវិចថូរៀ
រដ្ឋនេះ​មានកំណត់ត្រា​ករណី​ឆ្លងថ្មី​​ក្នុង​ស្រុក​៦ករណី។ រាល់ករណី​ទាំង​អស់​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ផ្ទុះឡើង​នៃ​វីរុស​អំបូរ​ Delta នាពេល​បច្ចុប្បន្ន ហើយ​បាន​ផ្តាច់​ខ្លួន​ឯង​ចេញ​ឆ្ងាយ​ពីគេ​រួចស្រាប់​ទៅ​ហើយ​ក្នុង​អំឡុង​ពេល​ឆ្លង។

អាជ្ញាធរ​សុខាភិបាល​នៅ​តែ​កំពុងព្យាយាម​តាមរកប្រភព​​ករណី​អាថ៌កំបាំង​​មួយ​ករណី​កាល​ពី​ម្សិលមិញ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 29 July 2021 1:39pm
Updated 29 July 2021 1:56pm


Share this with family and friends