- នាយករដ្ឋមន្ត្រី Annastacia Palaszczuk បានប្រកាសថារដ្ឋឃ្វីនស្លិន (Queensland) នឹងលុបចោលការធ្វើតេស្ត PCR សម្រាប់អ្នកធ្វើដំណើរចូលក្នុងរដ្ឋនេះ ដើម្បីបំពេញចិត្តនឹងការធ្វើតេស្តអង់ទីហ្សែនយ៉ាងឆាប់រហ័សចាប់ពីថ្ងៃទី១ ខែមករា។
- ខុទ្ទកាល័យជាតិនឹងកោះប្រជុំជាបន្ទាន់នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីតម្រូវការធ្វើតេស្តរកមេរោគកូវីដ-១៩ នៅទូទាំងប្រទេស ដើម្បីឈានទៅដល់ការប្រារព្ធពិធីចូលឆ្នាំថ្មី។
- ចំនួនករណីនៅរដ្ឋញ៉ូសៅវេល (NSW) បានកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេល ២៤ ម៉ោងដោយមានករណីថ្មីចំនួន ១១,២០១ ត្រូវបានរាយការណ៍។
- ប្រជាពលរដ្ឋវិចថូរៀ នឹងទទួលបានការធ្វើតេស្តអង់ទីហ្សែនយ៉ាងឆាប់រហ័សដោយឥតគិតថ្លៃចាប់ពីខែមករា ខណៈដែលរដ្ឋវិចថូរៀ (Victoria) បានកត់ត្រាចំនួនករណីខ្ពស់បំផុតរហូតដល់បច្ចុប្បន្ននេះ។
- ទីប្រជុំជនជាប់ព្រំដែនរដ្ឋវិចថូរៀ លក់ដាច់អស់នូវឧបករណ៍ធ្វើតេស្តអង់ទីហ្សែនយ៉ាងឆាប់រហ័ស បន្ទាប់ពីការផ្លាស់ប្តូរ ដែលគេតម្រូវឲ្យធ្វើ ដើម្បីចូលទៅកាន់អូស្ត្រាលីខាងត្បូង។
- ផ្នែកសុខាភិបាល ATC បានបន្ទាបចំណាត់ថ្នាក់ការវាយតម្លៃហានិភ័យ នៃកន្លែងប៉ះពាល់ជាច្រើន ជាការតាមដាន និងសាកល្បងធនធានដែលស្ថិតនៅក្រោមភាពតានតឹង។
- នៅសហរដ្ឋអាមេរិក មន្ត្រីសុខាភិបាលបានកាត់បន្ថយពេលវេលានៅដាច់ដោយឡែកពាក់កណ្តាលសម្រាប់អ្នកដែលមានរោគសញ្ញា COVID-១៩ ពី ១០ ទៅ ១៥ ថ្ងៃដើម្បីជួយដល់ភាពកង្វះបុគ្គលិក។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩នៅថ្ងៃនេះ៖
រដ្ឋញូសៅវ៉េលកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍ ១១,២០១ ករណី និងស្លាប់ ៣ នាក់។
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ៣,៧៦៧ ករណី និងស្លាប់ ៥ នាក់។
រដ្ឋឃ្វីនស្លិន កត់ត្រាករណីឆ្លងថ្មី ១, ៥៨៩ ករណី
អូស្ត្រាលីខាងត្បូង កត់ត្រាករណីឆ្លងថ្មី ១,៤៧១
ACT កត់ត្រា ២៥២ ករណី
និង រដ្ឋតាសស្មានៀឆ្លងថ្មី ៥៥ ករណី
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖