- អភិបាលរដ្ឋគ្វីនស្លេន លោកស្រី Annastacia Palaszczuk និយាយថា រដ្ឋនេះនឹងឈានដល់គោលដៅចាក់វ៉ាក់សាំង ៨០% នៅថ្ងៃស្អែក។ ទន្ទឹមនឹងនេះដែរពាណិជ្ជករ Clive Palmer គ្រោងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាលរដ្ឋគ្វីនស្លេន ក្នុងការរារាំងប្រជាជនដែលមិនបានចាក់វ៉ាក់សាំង មិនឲ្យចូលរួមនៅក្នុងកន្លែងមួយចំនួន។
- រដ្ឋាភិបាលសហព័ន្ធកំពុងពិចារណាអនុញ្ញាតឱ្យមានការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ លោកនាយករដ្ឋមន្ត្រី Scott Morrison និយាយថា រដ្ឋាភិបាលកំពុងធ្វើការលើកិច្ចព្រមព្រៀងពីរផ្លូវ បន្ទាប់ពីផែនការស្រដៀងគ្នានេះត្រូវបានបង្កើតឡើងជាមួយប្រទេសសិង្ហបុរី។
- នៅរដ្ឋវិចថូរៀ ជាង ៨៤%នៃអ្នកដែលមានអាយុ ១២ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូសរួចហើយ។ ការរឹតបន្តឹងស្ទើរតែទាំងអស់នឹងត្រូវលុបចោលសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពីរដូស្តរួចហើយ នៅពេលដែលរដ្ឋនេះឈានដល់គោលដៅចាក់វ៉ាក់សាំងពេញលេញ ៩០% ដែលតាមការព្យាករណ៍ទុកគឺនៅថ្ងៃទី ២៤ ខែវិច្ឆិកា។
ស្ថិតិកូវីដ-១៩៖
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១,០០៣ ករណី និងស្លាប់ ១៤នាក់។
- រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២១៦ ករណី និងស្លាប់ ៣នាក់។
- រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣ករណី និង ACT កត់ត្រា៩ករណី។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖