បច្ចុប្បន្នភាពកូវិដ-19៖ ប្រព័ន្ធ​សុខាភិបាល​រដ្ឋ​វិកថូរៀកំពុង​រង​សម្ពាធ​ដោយ​មាន​អ្នក​ជម្ងឺ​ច្រើន ខណៈ​រដ្ឋ​ឃ្វីន​ឡែនដាក់​កំហិត​លើ​ទីតាំង​មួយ​ចំនួន​នៅរដ្ឋ Tasmania

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃទីសៅរ៍16 ខែតុលា ឆ្នាំ 2021។

Rapid Antigen test administer by a TLC Healthcare in Brighton, Melb

دانش‌آموزان یک مکتب در حال دریافت آزمایش آنتی‌ژن در ملبورن Source: AAP/James Ross

  • រដ្ឋ​វិកថូរៀ​មាន​អ្នក​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1993 ករណី
  • រដ្ឋ​ញូសៅវ៉េល​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ទាប​បំផុត​ក្នុង​រយៈ​ពេល​ជាង​ពីរ​ខែ​កន្លង​មក​នេះ
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​ដល់​តំបន់​មួ​យ​ចំនួន​ទៀត​នៅ​រដ្ឋ​ញូសៅវ៉េល
  • ភាគ​ខាង​ត្បូង​រដ្ឋ Tasmania ចូល​ថ្ងៃ​ទីមួយ​នៃ​ការ​បិទ​ខ្ទប់

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មានការ​ឆ្លង​ថ្មី​កូវិដ-19 ​ក្នុង​សហគមន៍​ចំនួន 1993ករណី និង​​ស្លាប់ 07ករណី។ 

ប្រធាន​ប្រតិបត្តិការ​គ្រប់​គ្រង​ការ​ឆ្លង​ជម្ងឺ​កូវិដ-19 លោក Jeroen Weimar មាន​ប្រសាសន៍​ថា​ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​សារ​កូវិដ​ក្នុង​ថ្ងៃ​នេះ ក៏​មាន​ក្មេង​ប្រុស​អាយុ 15ឆ្នាំ​មួយរូប​ផង​ដែរ ដោយ​សារ​តែ​កុមារ​រូប​នេះ​មាន​បញ្ហា​សុខភាព​បន្ទាប់​បន្សំ រួម​នឹង​ការ​ឆ្លង​កូវិដ​ផង។

បច្ចុប្បន្ន​នេះ​រដ្ឋ​វិកថូរៀ​មាន​អ្នក​ជំងឺ​កូវិដ-19 ចំនួន 21600 នាក់​ដែល​មិន​ទាន់​ជាសះ​ស្បើយ។ មក​ទល់​ពេល​នេះ​ការ​ស្លាប់​ដោយ​សារ​កូវិដ-19 ដោយ​សារ​ការ​ផ្ទុះ​ការ​ឆ្លង​បច្ចុប្បន្ន​នេះ​បាន​កើន​ដល់ 138នាក់​ហើយ។ មាន​អ្នក​ជំងឺ​កូវិដ-19 ចំនួន 163 នាក់​កំពុង​ទទួ​ល​ការ​សង្រ្គោះ​បន្ទាន់ ដោយ​ក្នុង​នោះ 160 នាក់​ត្រូវ​ការ​ដាក់​ខ្យល់​អុក​ស៊ីសែន។

មាន​ពលរដ្ឋ​អាយុ​លើស​ពី 16 ឆ្នាំ​ចំនួន 88.5 ភាគរយ​ហើយ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវិដ-19 ដូស​ទីមួយ និង​មាន​ពលរដ្ឋ 64.3ភាគរយ​បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូស។ 

ស្វែង​រក នៅ​ជិត​អ្នក។

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 319ករណី និង​ស្លាប់ 02ករណី។  មាន​ពលរដ្ឋ​មក​ធ្វើ​តេស្ត​ចំនួន 66311 នាក់​ក្នុង​រយៈ​ពេល​ដែល​មាន​កត់​ត្រា​ការ​ឆ្លង​នេះ។

រដ្ឋ​នេះ​នឹង​សម្រេច​បាន​ផែន​ការ​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូស​ដល់ 80% ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​​គោល​ដៅ​នេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​បន្ថែម​ទៀត។ មន្ត្រី​ក្រសួង​សុខាភិបាល​រដ្ឋ​ញូសៅវ៉េល​បង្ហាញ​ថាមាន​ពលរដ្ឋ​អាយុ​លើស​ពី 16 ឆ្នាំ​ចំនួន 78.8ភាគរយ​ហើយ​បាន​ចាក់​វ៉ាក់សាំង​បាន​ទាំង​ពីរ​ដូស។

សូម​ចុច​ត្រង់​នេះ​ដើម្បី  ថ្ងៃ​នេះ។ 

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖

  • ដែនដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 20 ករណី ដែល​ជា​ករណី​ឆ្លង​ទាប​បំផុត​ក្នុង​រយៈ​ពេល 18ថ្ងៃ​ចុង​ក្រោយ​នេះ
  • រដ្ឋ Tasmania គ្មាន​ការ​ឆ្លង​កូវិដ-19 ថ្មី​ទេ។ អភិបាល​រដ្ឋ​លោក Peter Gutwein បាន​ជំរុញ​ពលរដ្ឋ​រស់​នៅក្នុង​តំបន់​មាន​ការ​បិទ​ខ្ទប់​ឲ្យ​គោរព​តាម​វិធាន​ផ្សេងៗ។
  • រដ្ឋ​ឃ្វីន​ឡែន​ដាក់​ការ​រឹត​បន្តឹង​ដល់​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ដំណើរ​មក​ពីតំបន់មួយចំនួន​នៃ​រដ្ឋ Tasmania ចាប់​ពីម៉ោង ១ព្រឹក​ថ្ងៃ​អាទិត្យ​ទី 17 តុលា​នេះ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 16 October 2021 1:17pm
By SBS/ALC Content
Source: SBS


Share this with family and friends