បច្ចុប្បន្នភាពកូវិដ-19៖ អភិបាល​រដ្ឋ​ផ្តោត​ទៅ​លើ​ផែន​ទីបង្ហាញ​ផ្លូវ​ចាក​ចេញ​ពីកូវិដ

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃទី26 ខែកញ្ញា ឆ្នាំ 2021។

(K-K) Fabie McGechan, Demitris van Maaren, Melanie Marsden na Joel Hutchings

Raia walio pata chanjo kamili, wachangia chakula nje mjini Sydney, Jumamosi, Septemba 25, 2021. Source: AAP Image/Dan Himbrechts

  • នៅ​រដ្ឋ​ញូសៅ​វ៉េល​ពល​រដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន 59.25ភាគរយ​បាន​ចាក់​វ៉ាក់សាំង​បាន​ពេញ​លេញ
  • នៅ​រដ្ឋ​វិកថូរៀ ក្រុង Geelong និង Surf Coast បញ្ចប់​ការ​បិទ​ខ្ទប់​ចាប់​ពី​ពាក់​កណ្តាល​យប់​នេះ​ទៅ
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 25ករណី

រដ្ឋញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 961ករណី និង​ស្លាប់​ប្រាំបួន​ករណី។

មន្ត្រី​ក្រសួង​សុខាភិបាល​រដ្ឋ​ញូសៅវ៉េល​​វេជ្ជបណ្ឌិត Jeremy McAnulty មាន​ប្រសាសន៍ថា​ករណីឆ្លង​ថ្មី​ច្រើន​បំផុត​កើត​មាន​នៅ​តំបន់​ដែល​មាន​ការ​ព្រួយបារម្ភ​ដូចជា Guildford, Auburn, Punchbowl, Penrith, Bankstown, Liverpool និង Bossley Park។

អភិបាល​រដ្ឋ​ញូសៅវ៉េល​លោកស្រី Gladys Berejiklian មាន​ប្រសាសន៍ថា​ព័ត៌មាន​លម្អិត​ស្តីពី​​ការ​បើក​ពីការ​បិទ​ខ្ទប់​ដោយ​កូវិដ​​ឡើងវិញ​តាមរយៈផែន​ទី​បង្ហាញ​ផ្លូវកំពុង​រៀបចំធ្វើ​​បញ្ចប់ រួចនឹង​ចេញ​ផ្សាយ​ជាសាធារណៈ​នៅ​សប្តាហ៍​ក្រោយ​នេះ។  អាជ្ញាធរ​គ្រោង​នឹង​ប្រកាស​វិធាន​សុខាភិបាល​ផ្សេងៗ​សម្រាប់​ពលរដ្ឋ​មិន​បាន​ចាក់វ៉ាក់សាំង​បង្ការ​នៅ​ពេល​ក្រោយ​ទៀត។

សូម​ចុច​ត្រង់​នេះ​ដើម្បី  ថ្ងៃ​នេះ។ 

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មីក្នុង​សហគមន៍​ចំនួន 779ករណី និង​មាន​​ស្លាប់ពីរករណី។ 

អភិបាលរដ្ឋ​លោក Daniel Andrews មាន​ប្រសាសន៍ថាការ​ដាក់​កំហិត​មួយ​ចំនួន​នឹង​ត្រូវ​បន្ធូរ​បន្ថយនៅ​តំបន់​ជន​បទ​រដ្ឋ​វិកថូរៀ និង​តំបន់​ជុំ​វិញ​ក្រុង​ម៉ែលប៊ិន ពេល​រដ្ឋ​នេះ​សម្រេច​បាន​ការ​ចាក់វ៉ាក់សាំង​បង្ការ​ដូស​ទីមួយ​ដល់ 80ភាគរយ ដែល​គេ​រំពឹង​ថា​នឹង​សម្រេច​បាន​នៅ​ត្រឹម​ថ្ងៃ​អង្គារ​ទី 28 កញ្ញា​ សប្តាហ៍​ក្រោយ​នេះ។

ការ​ដាក់​កំហិត​ពី​រង្វង់​ធ្វើ​ដំណើរ​ពី​ផ្ទះនឹង​ត្រូវ​បង្កើន​ដល់ 15គម សកម្មភាព​កំសាន្ត​ខាង​ក្រៅ​អគារ​រួមមានកីឡា​កូន​ហ្គោល តិននីស និង​បាល់​បោះ​នឹង​ត្រូវ​បាន​អនុញ្ញាត​ដោយ​មាន​ការ​ដាក់​កំហិត​ចំនួន​មនុស្ស​ចូលរួម។ ការ​បន្ធូរ​បន្ថយ​ការ​ដាក់​កំហិត​ក៏​នឹង​ត្រូវ​ធ្វើ​លើ​ការ​បង្ហាត់កីឡា​ផ្ទាល់​ខ្លួន​សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ផង​ដែរ។

ស្វែង​រក នៅ​ជិត​អ្នក។

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖

  • នៅ​ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​ ពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី 12ឆ្នាំ​ 85% បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវិដ-19 ដូស​ទីមួយរួច​រាល់​ហើយ។
  • រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ទេ​នៅ​ថ្ងៃ​នេះ។
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។





ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 26 September 2021 1:09pm
Updated 26 September 2021 1:16pm
By SBS/ALC Content
Source: SBS


Share this with family and friends