បច្ចុប្បន្នភាពកូវីដ-១៩៖ ផ្នែកខ្លះនៃតំបន់ជនបទរដ្ឋញូសៅវែលឈានចូលការបិទខ្ទប់ជាលើកដំបូង

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ ២០២១។

NSW Premier Gladys Berejiklian arrives at a press conference to provide a COVID-19 update in Sydney, Wednesday, July 21, 2021.

NSW Premier Gladys Berejiklian arrives at a press conference to provide a COVID-19 update in Sydney, Wednesday, July 21, 2021. Source: AAP Image/Mick Tsikas

  • រដ្ឋញូសៅវែលបានដាក់បទបញ្ជាបិទខ្ទប់នៅ​តំបន់​ជនបទជាលើកដំបូង សម្រាប់តំបន់ Orange, Cabonne និង Blayney។

  • រដ្ឋវិចតូរៀកត់ត្រាករណី​ឆ្លង​ថ្មីនៃ​កូវីដ-១៩​នៅ​ក្នុងស្រុកចំនួន ២២ ករណី ដែលករណីថ្មីទាំងអស់នេះត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ន។

  • អ្នកស្រុករស់នៅក្នុងរដ្ឋញូសៅវែល និងរដ្ឋវិចថូរៀ កំពុងធ្វើតេស្តក្នុងចំនួន​ច្រើនបំផុត​នៅក្នុងកំណត់ត្រា។

  • រដ្ឋអូស្រ្តាលីខាងត្បូងបានកត់ត្រាករណីថ្មីនៃកូវីដ– ១៩ មួយករណី ដែលនាំឱ្យចង្កោមបច្ចុប្បន្នឡើងដល់ ៦នាក់ ។


រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រានូវករណីឆ្លងថ្មីនៃកូវីដ-១៩​នៅ​ក្នុងស្រុក​ចំនួន ១១០ ករណី ដែលក្នុងនោះ ៤៣ ករណីស្ថិតនៅក្នុងសហគមន៍ក្នុង​អំឡុងពេល​ឆ្លង​របស់​ពួកគេ។ ចាប់ពីថ្ងៃនេះតទៅនិយោជក់ដែលបង្ខំឲ្យនិយោជិករបស់ខ្លួនចូលមកក្នុងការិយាល័យ នឹងប្រឈមនឹងការពិន័យជាប្រាក់ចំនួន ១ ម៉ឺនដុល្លារនៅនឹងកន្លែង។

បទបញ្ជាស្នាក់នៅផ្ទះ​សម្រាប់​តំបន់ជនបទ​ជាលើកដំបូងបង្អស់ អនុវត្តចំពោះមនុស្សទាំងអស់ដែលរស់នៅក្នុងតំបន់ក្រុមប្រឹក្សា  Orange, Cabonne និង Blayney ឬអ្នកដែលបានទៅទីនោះ នៅ ឬបន្ទាប់​ពីថ្ងៃសៅរ៍ទី ១៧ ខែកក្កដា។ គ្លីនីក​ធ្វើ​តេស្ត​ត្រូវ​បាន​បើកនៅ​ក្នុង​តំបន់នេះ។

ស្វែងរកនៅទីនេះ​ចំពោះ នៅក្នុងបញ្ជីឈ្មោះឬនៅ​ក្នុង​ផែនទី។ ការ​បិទខ្ទប់ (Lockdown)​នាពេលបច្ចុប្បន្ននេះនឹងបន្តរហូត​ដល់ ​ម៉ោង១១និង៥៩នាទីយប់ ថ្ងៃ​សុក្រ ទី៣០ ខែកក្កដា។

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសក្នុងស្រុកចំនួន ២២ ករណី ដែលករណីទាំងអស់នេះសុទ្ធតែទាក់ទងទៅនឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ន។ ចំនួនករណីសកម្មសរុបនៅក្នុងរដ្ឋនេះឡើងដល់ ១១៨ ករណី។

អ្នកស្រុករដ្ឋវិចថូរៀនៅកំពុងស្ថិតនៅ​ក្នុងរដ្ឋញូវសៅវែលនិង ACT មិនត្រូវបានអនុញ្ញាតឱ្យត្រលប់មកផ្ទះវិញទេ ក្រោមការផ្អាករយៈពេលពីរសប្តាហ៍ លើការចេញលិខិតអនុញ្ញាត​តំបន់ក្រហម។

ស្វែងរកនៅទីនេះ ចំពោះ នៅក្នុងបញ្ជីឈ្មោះ ឬនៅ​ក្នុង​ផែនទី។ ការ​បិទខ្ទប់ (Lockdown)​នាពេលបច្ចុប្បន្ននេះ នឹងបន្តរហូត​ដល់ ​ម៉ោង១១និង៥៩នាទីយប់ ថ្ងៃ​អង្គារ ទី២៧ ខែកក្កដា។

 

រយៈពេល២៤ម៉ោងចុងក្រោយ នៅជុំវិញប្រទេសអូស្រ្តាលី
  • បច្ចុប្បន្នមាន​កន្លែង​ធ្វើតេស្ត​៨២កន្លែង​នៅ​ទូទាំង​រដ្ឋ​អូស្រ្តាលីខាង​ត្បូង និង 

  • ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ នរណាម្នាក់​ដែល​បាន​ទៅ​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង នឹង​មិន​អនុញ្ញាតឲ្យ​ចូល​មក​ក្នុង​រដ្ឋ​គ្វីនស្លេនឡើយ លើកលែង​តែ​ជា​អ្នកស្រុកដែល​វិលត្រឡប់មកផ្ទះវិញ។

  • រដ្ឋអូស្រ្តាលីខាងលិច​ក៏កំពុងតែ​អនុវត្តន៍​​ការធ្វើចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃសម្រាប់​អ្នកដំណើរ​ដែល​ចូល​មក​ពី​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង។


ពិធីបុណ្យសាសនាឥស្លាម Eid al Adha ចាប់ផ្តើមនៅ​ថ្ងៃ​ចន្ទ ទី១៩ ខែកក្កដានេះ។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖

  • ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ 
  • លុបចោលការ​ជួបជុំ​ធំៗ
  • ពាក់ម៉ាស្ករបស់អ្នក
  • ប្រើប្រាស់កម្រាល​សម្រាប់​អធិដ្ឋាន​ផ្ទាល់ខ្លួន

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖


 
 

ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 21 July 2021 4:14pm
Updated 21 July 2021 4:40pm
By SBS/ALC Content
Source: SBS


Share this with family and friends