បច្ចុប្បន្នភាពកូវីដ-១៩៖ ជាង៧០%នៃប្រជាជនអូស្រ្តាលីដែលមានអាយុ១៦ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងពេញលេញហើយ

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

Australian Health Minister Greg Hunt (left) and Australia’s Chief Medical Officer Paul Kelly speak to the media during a press conference at Parliament House in Canberra, Wednesday, October 20, 2021. (AAP Image/Lukas Coch) NO ARCHIVING

Health Minister Greg Hunt (left) and Chief Medical Officer Paul Kelly during a press conference at Parliament House in Canberra, Wednesday, October 20, 2021. Source: AAP Image/Lukas Coch

  • រដ្ឋវិចថូរៀ​បន្ធូរបន្ថយ​ការ​រឹតត្បឹត​ព្រំដែន​ជា​មួយ​រដ្ឋ​ញូសៅវែល
  • រដ្ឋញូសៅវែល​កំណត់​​ពេល​ចាប់​ផ្តើម​ការ​វះកាត់​ដែល​មិន​បន្ទាន់​ឡើងវិញ
  • ACT កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងសហគមន៍ចំនួន ២៤ករណី

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៨៤១ករណី ដែលនាំ​ឲ្យ​ករណី​សកម្មសរុបមានចំនួន ២២,៥៩៨ករណី។ មនុស្ស​១២នាក់បានស្លាប់។

ចាប់​ពី​ថ្ងៃនេះ​ទៅ ប្រជាជន​ដែល​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចហើយ ធ្វើ​ដំណើរចូល​មក​រដ្ឋវិចថូរៀបាន ​ដោយ​មិន​ចាំបាច់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ពេល​មក​ដល់​ទៀតទេ។

អ្នកដំណើរមកទីតំបន់​ទីក្រុង​ស៊ីដនី (Greater Sydney) រួម​ទាំង តំបន់ Blue Mountains, Central Coast, Shellharbour និង Wollongong នឹង​នៅ​តែ​ត្រូវ​ការ​លិខិតអនុញ្ញាត​តំបន់​ពណ៌ទឹកក្រូច​ដើម្បី​ចូល​មក​ក្នុង​រដ្ឋ​វិចថូរៀ។

ប្រជាជន​ដែល​មិន​បាន​ចាក់វ៉ាក់សាំង​ពេញលេញ​ទេ នឹងត្រូវ​ផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​នៅ​ពេល​មកដល់ ធ្វើតេស្ត​ក្នុង​ពេល​៧២ម៉ោង និង​ត្រូវ​ស្ថិតនៅ​ក្នុង​ការ​ផ្តាច់​ឆ្ងាយ​ពីគេ​រហូតដល់​ទទួលបានលទ្ធផល​តេស្តអវិជ្ជមាន។

ស្វែងរកដែលនៅជិតអ្នក។

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៨៣ករណី និងស្លាប់៧នាក់។ 

ការវះកាត់ដែល​មិនបន្ទាន់​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​ក្នុង​​ទីក្រុង​ស៊ីដនី ​នៅ​​សប្តាហ៍ក្រោយ បន្ទាប់​ពី​ផ្អាក​អស់​រយៈពេល​២ខែ​​ក្នុង​អំឡុង​ពេល​ផ្ទុះ​ឡើង​ខ្លាំង​នៃ​កូវីដ-១៩​ក្នុងរដ្ឋនេះ។

ការវះកាត់នឹងកំណត់​ត្រឹម ៧៥%នៃលទ្ធភាព​ដែល​អាចធ្វើទៅបាន​នៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឯកជន​ក្នុងទីក្រុង Greater Sydney, រួមទាំង​តំបន់​ជនបទ Nepean Blue Mountains ផងដែរ​ចាប់​ពីថ្ងៃចន្ទក្រោយទៅ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • ACT បាន​ប្រកាស​ការ​ចាក់វ៉ាក់សាំង​ជា​កំហិត​សម្រាប់​បុគ្គលិក​កម្មករ​គាំទ្រ​ដល់ជនពិការ និង​អ្នកធ្វើការ​នៅ​ក្នុង​មណ្ឌល​ថែទាំ​មនុស្សចាស់ទាំងនៅ​ក្នុង​ផ្ទះ​និង​នៅ​ក្នុង​សហគមន៍ in-home and community aged care workers ក្នុងទីក្រុង​ខេនបេរ៉ា។
  • រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​សហព័ន្ធ លោក Greg Hunt បាន​និយាយថា អូស្រ្តាលី​បាន​ឈាន​ដល់​ចំណុច​ដ៏សំខាន់​មួយ​​នៅ​ក្នុង​ផែនការ​បើកឡើង​វិញ​របស់​ប្រទេស​នេះ​ ខណៈដែល​ប្រជាជន​ដែល​មាន​អាយុ​ចាប់​ពី​១៦ឆ្នាំឡើង​ទៅ​ ៧០%​បានចាក់វ៉ាក់សាំង​ពីរដូស្ត​រួចហើយ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 20 October 2021 12:06pm
By SBS/ALC Content
Source: SBS


Share this with family and friends