ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ ឬនៅលើ ។
- TGA ផ្តល់អនុសាសន៍ថាការធ្វើតេស្តនៅផ្ទះនឹងមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា
- រដ្ឋវិចថូរៀមានកំណត់ត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីការចាប់ផ្តើមឆ្លងរាលដាលដំបូង
- ការឆ្លងជាចង្កោមចំនួន២បានរកឃើញប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រាត់NRL
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៨៦៧ករណី និងស្លាប់៤នាក់ ដែលនាំឲ្យករណីសកម្មនៅក្នុងរដ្ឋនេះមានចំនួន ៩,២៦១ករណី។
រដ្ឋនេះកំពុងតែចាប់ផ្តើមសាកល្បងកម្មវិធី Appថ្មី ដែលអាចប្រើប្រាស់ដើម្បីពិនិត្យមើលលើប្រជាជនរដ្ឋវិចថូរៀ ដែលវិលត្រឡប់មកពីរដ្ឋផ្សេង និងមកពីក្រៅប្រទេស។
រដ្ឋគ្វីនស្លេន
ការឆ្លងជាចង្កោមនៃកូវីដ-១៩ចំនួន២ ត្រូវបានគេរកឃើញនៅទីក្រុងប្រីសប៊េន ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រាត់ NRL រួមបញ្ចូលទាំងចង្កោមដែលផ្តោតលើអ្នកបើកបររថយន្តដឹកទំនិញម្នាក់ ដែលបានឆ្លងនៅក្នុងសហគមន៍អស់រយៈពេលប្រាំបីថ្ងៃមកហើយ។
រដ្ឋនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន ៤ករណី ។ ម៉ាស្កត្រូវតែពាក់ជាដាច់ខាតជាថ្មីម្តងទៀតសម្រាប់អ្នកស្រុករស់នៅទីក្រុងប្រីសបេន និងតំបន់រដ្ឋាភិបាលមូលដ្ឋាន Moreton Bay។
ចុចនៅទីនេះដើម្បី
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៨៦៣ករណី និងស្លាប់៧នាក់ ដោយករណីឆ្លងភាគច្រើនមកពីមណ្ឌលសុខភាពក្នុងមូលដ្ឋាន South Western Sydney Local Health District និងតំបន់ភាគខាងលិចក្រុងស៊ីដនី។
អាជ្ញាធរកំពុងពិចារណាដាក់អ្នកស្រុកនៅក្នុងតំបន់ Port Macquarie និង Muswellbrook ចូលទៅក្នុងការបិទខ្ទប់វិញ ហើយបន្តការបិទខ្ទប់នៅក្នុងតំបន់ Kempsey ជាលទ្ធផលនៃការកើនឡើងករណីឆ្លងនៅក្នុងតំបន់ទាំងនោះ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
អភិបាលដែនដីACT លោក Andrew Barr មានប្រសាសន៍ថា ដែនដីនេះកំពុងតែដើរលើផ្លូវចាកចេញពីការបិទខ្ទប់បន្តិចម្តងៗ ខណៈដែលករណីឆ្លងថ្មីនៅក្នុងស្រុកមានចំនួន ១៣ ករណី។ មនុស្ស ៨ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលក្នុងនោះ ៣នាក់ត្រូវការខ្យល់ជំនួយដង្ហើមនៅក្នុងបន្ទប់ICU។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋបាលទំនិញព្យាបាល(TGA) ឥឡូវនេះបានចេញអនុសាសន៍ណែនាំថា ការធ្វើតេស្តនៅផ្ទះនឹងមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកាទៅ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖