បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលជំរុញឲ្យប្រជាជនកុំធ្វេសប្រហែសទោះបីការរឹតបន្តឹងត្រូវបន្ធូរបន្ថយ

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

Police patrol Bondi beach, in Sydney, Saturday, September 11, 2021.

Police patrol Bondi beach, in Sydney, Saturday, September 11, 2021. Source: AAP Image/Dan Himbrechts

  • នៅក្នុង​រដ្ឋញូសៅវែល កុមារអាយុ​១២​ឆ្នាំឡើង អាច​ទៅ​ចាក់វ៉ាក់សាំង​ជា​មួយ​វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺទូទៅបាន
  • កូវីដ-១៩ បង្ករ​ឲ្យ​មាន​ការ​រំខានយ៉ាង​ខ្លាំង​ដល់​សេវាកម្ម​រថភ្លើង​ក្នុង​រដ្ឋ​វិចថូរៀ
  • ACT ប្រកាស​បើកការ​ណាត់​ជួប​ចាក់វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​​​១២​ឆ្នាំឡើង
  • រដ្ឋគ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ថ្មីក្នុងសហគមន៍​២ករណី

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.២៥៧ករណី និងស្លាប់៧នាក់។

តំបន់​ដែល​មានករណី​ឆ្លង​ច្រើន​បំផុតនោះគឺ Greenacre, Auburn, Yagoona, Liverpool, Punchbowl, Guildford, Redfern, Bankstown, Condell Park និង Busby។ ការកើនឡើង​នៃករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​ត្រូវ​បាន​កត់ត្រា​ផងដែរនៅ​ក្នុង​តំបន់​ទីក្រុងGlebe និង Redfern។

ចាប់​ពី​ថ្ងៃនេះ​ទៅ កុមារ​អាយុ​ចន្លោះពី ១២ ទៅ​១៥ឆ្នាំ អាច​ចាក់​វ៉ាក់សាំង​ Pfizer ជាមួយ​នឹង​វេជ្ជបណ្ឌិតពិនិត្យ​ជំងឺទូទៅ ​(GP) ខណៈដែល​ថ្នាំវ៉ាក់សាំង Moderna នឹង​មាន​នៅ​តាម​ឱសថស្ថាន​ចាប់​ពី​សប្តាហ៍​ក្រោយទៅ។

ប្រជាជន​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចហើយ ឥឡូវនេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួបជុំ​គ្នា​នៅ​ទី​ខាង​ក្រៅ​បាន​ចំនួន​៥នាក់។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។  

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៤៧៣ករណី  ដែលជាចំនួន​ឆ្លង​ប្រចាំថ្ងៃខ្ពស់​បំផុត​នៅ​ក្នុង​ការ​ផ្ទុះឡើង​ចុងក្រោយនេះ។

មណ្ឌល​មើល​ថែទាំកុមារ Childcare ចំនួន​៤កន្លែង នៅ​ទីក្រុង​ម៉ែលប៊នត្រូវ​បាន​ចុះឈ្មោះ​នៅ​ក្នុងបញ្ជី ) កម្រិត​ទី​១។ បុគ្គលិក​និងអ្នកបើក​បររថភ្លើង​របស់​ V/Line ៥នាក់​ បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ-១៩ បង្ខំ​ឲ្យ​បុគ្គលិក​រាប់​រយនាក់​ត្រូវ​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ និង​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ជាខ្លាំង​ដល់សេវាកម្ម​រថភ្លើង​ជាច្រើន​ខ្សែ។

ស្វែងរក ដែលនៅក្បែរលោកអ្នក។ 

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACT​បានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ១៣ករណី។

ចាប់​ពី​ថ្ងៃ​ទី​ ២០ ខែកញ្ញា កុមារ​អាយុ​ចន្លោះពី ១២ដល់​១៥​ឆ្នាំ នឹង​អាច​កក់កន្លែង​ទៅ​ចាក់វ៉ាក់សាំង​ Pfizerបាន​នៅ​ក្នុង​គ្លីនីករដ្ឋាភិបាល​ACTមួយកន្លែង។

ចុចត្រង់នេះអំពីរបៀប​                          

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ករណី​ឆ្លង​ថ្មី​ចំនួន​២ករណីនៅ​ក្នុងរដ្ឋ​គ្វីនស្លេន​ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សាលារៀនមួយ​នៅប្រ៊ីសបេន ដែល​ក្មេងស្រី​ម្នាក់​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជាមាន​កាល​ពីសប្តាហ៍មុន។
  • ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការ (ATAGI) ផ្តល់​អនុសាសន៍ណែនាំថ្នាំវ៉ាក់សាំង Moderna សម្រាប់មនុស្សគ្រប់រូប ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 13 September 2021 1:09pm
By SBS/ALC Content
Source: SBS


Share this with family and friends