ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- ការបិទខ្ទប់នឹងត្រូវបានដកចេញទៅវិញនៅក្នុងផ្នែកខ្លះនៃតំបន់ជនបទរដ្ឋញូសៅវែល
- ប៉ូលិសនឹងដាក់ពង្រាយដើម្បីបង្ការការធ្វើដំណើរដែលគ្មានការអនុញ្ញាតទៅតំបន់ជនបទរដ្ឋវិចថូរៀ។
- ACT ផ្លាស់ប្តូរកម្មវិធីចុះឈ្មោះ Check In CBR app
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកមួយករណី
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១.៤០៥ករណី និងស្លាប់៥នាក់។
លោកស្រីអភិបាលរដ្ឋ Gladys Berejiklian បានបង្ហាញឲ្យដឹងពី សម្រាប់មនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំង២ដូស្តរួចហើយ។
បទបញ្ជាស្នាក់នៅផ្ទះនឹងមិនត្រូវបានអនុវត្តទៀតទេ ហើយភ្ញៀវរហូតដល់ទៅប្រាំនាក់នឹងត្រូវបានអនុញ្ញាតឲ្យមកលេងផ្ទះដែលមានមនុស្សពេញវ័យទាំងអស់បានចាក់វ៉ាក់សាំងរួចហើយ។ កន្លែងបដិសណ្ឋារកិច្ច ហាងលក់រាយ កន្លែងកីឡា និងសេវាកម្មផ្ទាល់ខ្លួន ដូចជាជាងកាត់សក់ និងហាងធ្វើក្រចក នឹងបើកដំណើរការឡើងវិញ ក្រោមវិធានមនុស្សម្នាក់ក្នុង៤ ម៉ែត្រការ៉េ។
ចាប់ពីថ្ងៃទី ១១ ខែកញ្ញាទៅ ការបិទខ្ទប់នឹងត្រូវបញ្ចប់ សម្រាប់ផ្នែកខ្លះនៃតំបន់ជនបទរដ្ឋញូសៅវែល ដែលមិនមានករណីឆ្លងថ្មី យ៉ាងហោចណាស់ ១៤ ថ្ងៃមកហើយ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀមានកំណត់ត្រាខ្ពស់មួយថ្ងៃទៀតហើយ ជាមួយនឹងករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣២៤ករណី ដែលក្នុងនោះមានតែ ១០៧ករណីប៉ុណ្ណោះ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងករណីឆ្លងនិងការផ្ទុះឡើងមុនៗដែលគេបានដឹងរួចទៅហើយ។
ប៉ូលិសរដ្ឋវិចថូរៀនឹងបង្កើនវត្តមានរបស់ខ្លួនដើម្បីបញ្ឈប់អ្នកស្រុកពីម៉ែលប៊ន មិនឲ្យធ្វើដំណើរទៅតំបន់ជនបទ នៅពេលដែលតំបន់ជនបទនឹងចេញពីការបិទខ្ទប់នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៩ ខែកញ្ញានេះ។
ការផាកពិន័យសម្រាប់ការល្មើសនូវបទបញ្ជារទាំងនេះ និងការប៉ុនប៉ងធ្វើដំណើរដោយគ្មានការអនុញ្ញាតទៅកាន់តំបន់ជនបទ អាចនឹងត្រូវផាកពិន័យរហូតដល់ទៅ ៥៥០០ដុល្លារ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ១៥ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៨ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៃកម្មវិធីចុះឈ្មោះ អនុញ្ញាតឲ្យបញ្ជូនការជូនដំណឹងទៅអ្នកដែលបានចុះឈ្មោះនៅទីកន្លែងដែលប៉ះពាល់។ ហើយ ក៏មានផងដែរសម្រាប់អ្នកដែលមិនមានទូរស័ព្ទsmartphone។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖