បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងដល់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញពីថ្ងៃចន្ទទៅ

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

NSW Premier Gladys Berejiklian arrives to speak to the media during a press conference in Sydney, Friday, September 10, 2021. (AAP Image/Joel Carrett) NO ARCHIVING

NSW Premier Gladys Berejiklian arrives to speak to the media during a press conference in Sydney, Friday, September 10, 2021. Source: AAP Image/Joel Carrett

  • បំណែក​កូវីដ​ត្រូវបាន​គេរកឃើញ​នៅ​ក្នុង​តំបន់​មួយចំនួននៅទី​ជនបទរដ្ឋ​ញូសៅវែល​ដែល​មិន​មានករណី​វិជ្ជមាន
  • សេវាកម្មរថភ្លើង V/Line មានការរំខាន​​នៅក្នុងរដ្ឋ​វិចថូរៀ
  • មានកន្លែង​ទំនេរសម្រាប់​ណាត់ជួបចាប់​វ៉ាក់សាំង​បន្ថែម​ទៀតនៅACT
  • រដ្ឋគ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ថ្មីក្នុងសហគមន៍មួយករណី

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.៥៤២ករណី និងស្លាប់៩នាក់។

ចាប់​ពីថ្ងៃចន្ទ ទី​១៣ ខែកញ្ញាទៅ អ្នកស្រុក​នៅក្រៅ ដែល​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចហើយ នឹង​អនុញ្ញាត​ឲ្យ​ជួបជុំនៅ​ខាង​ក្រៅ​បាន​៥នាក់។ សម្រាប់​អ្នកដែល​រស់នៅ​ក្នុង​តំបន់​ទាំង​១២នោះ អាច​ចេញ​ទៅ​ពិកនិក​ ឬកំសាន្តនៅ​ទីខាង​ក្រៅ​ជាមួយ​ក្រុមគ្រួសាររបស់​ពួកគេ​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញ​រួចហើយ​រយៈពេល​២ម៉ោង​ក្នុងមួយ​ថ្ងៃ បន្ថែម​ពី​លើ​ការ​ចេញ​ទៅ​ហាត់​ប្រាណ​ដោយគ្មាន​កំណត់​ពេលវេលា។

បំណែកកូវីដ-១៩​ត្រូវ​បាន​គេរកឃើញនៅ​ក្នុង​លូទឹក​ស្អុយក្នុងតំបន់Tamworth, Lightning Ridge, Glen Innes, Culburra Beach និង Moruya។

ចាប់​ពីថ្ងៃចន្ទ ទី​១៣ ខែកញ្ញាទៅ ក្រសួងសុខាភិបាល​រដ្ឋ​ញូសៅវែល​នឹង​ផ្តល់​ជូន​នូវ​ការ​ធ្វើបច្ចុប្បន្នភាព​វីដេអូតាម​អនឡាញ​វិញ ជំនួស​ឲ្យ​ការ​ធ្វើសន្និសីទ​បន្តផ្ទាល់​នៅ​ម៉ោង​១១ព្រឹក។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។  

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៣៣៤ករណី  ដែលក្នុងនោះមានតែ១៤៩ករណីប៉ុណ្ណោះ ដែល​ត្រូវបានផ្សារភ្ជាប់​ទៅនឹងករណីឆ្លងមុនៗ​ដែល​គេបានដឹងរួចទៅហើយ។ មនុស្ស​ម្នាក់​បាន​ស្លាប់។

សេវាកម្ម  ចំនួន​២០ខ្សែ ត្រូវ​បានត្រូវបានរំខាន បន្ទាប់ពីអ្នកបើកបររថភ្លើងម្នាក់​ ដែលធ្វើដំណើរពីស្ថានីយ៍ Southern Cross ទៅ Gippsland បានធ្វើតេស្តិ៍វិជ្ជមានចំពោះ កូវីដ-១៩ ។ គេរំពឹងថា ការរំខាននេះអាចពង្រីកដល់​សេវាកម្មចំនួន ១០០ខ្សែ។​ 

ស្វែងរក ដែលនៅក្បែរលោកអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACT​បានកត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​ ២៤ករណី ដែល​ក្នុងនោះយ៉ាងហោចណាស់​ ៦ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុងពេល​ដែល​អាច​ចម្លង​ទៅឲ្យ​អ្នកដទៃបាន។

អាជ្ញាធរ​បាន​អញ្ជើញ​ឲ្យ​ប្រជាជន​រំកិល​ការ​ណាត់ជួប​ចាក់វ៉ាក់សាំង​របស់​ពួកគេ​មកមុខ តាមរយៈប្រព័ន្ធ ជាមួយ​នឹង​ការ​ណាត់ជួបដែលនៅ​ទំនេរមាន​ជាង​៣០,០០០កន្លែង​បន្ថែម។                 

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ​រដ្ឋឃ្វីនឡែនបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅក្នុងស្រុកមួយករណី ជាក្មេងស្រីជំទង់ម្នាក់​ដែលបានទៅរៀននៅ​សាលា St Thomas More College ​នៅតំបន់ Sunnybank នៅ​ទីក្រុងប្រ៊ីសបេន។


ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 10 September 2021 12:50pm
By SBS/ALC Content
Source: SBS


Share this with family and friends