បច្ចុប្បន្នភាពកូវីដ-១៩៖រដ្ឋញូសៅវែលរឹតបន្តឹងវិធានបិទខ្ទប់បន្ថែមទៀត

នេះគឺជាការធ្វើបច្ចុប្បន្នភាពរបស់អ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

A general view of the central business district in Sydney, Saturday, July 17, 2021. The stay-at-home orders for coronavirus-hit Greater Sydney and surrounds have been tightened with the lockdown extended for a further 2 weeks. (AAP Image/Dan Himbrechts) N

Central business district in Sydney Source: AAP Image/Dan Himbrechts

  • នៅទូទាំងក្រុងស៊ីដនី (Greater Sydney) ទីកន្លែងលក់រាយដែលមិនចាំបាច់ នឹងត្រូវបិទចាប់​ពី​ម៉ោង ១១និង​៥៩នាទីយប់នេះ។
  • ករណី​ឆ្លង​ថ្មី​ទាំង​១៩ករណី​នៅក្នុង​រដ្ឋ​វិថចូរៀ ​សុទ្ធតែមានទំនាក់ទំនងទៅនឹងចង្កោមដែលមានស្រាប់។

រដ្ឋញូសៅវែល

ចាប់ពីម៉ោង ១១.៥៩ នាទី ពាក់កណ្តាល​អធ្រាត្រ​យប់ថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែកក្កដា អ្នករស់នៅក្នុងតំបន់រដ្ឋាភិបាល  និង  នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់ទាំងនោះ ទៅប្រកបកិច្ចការងារ​នោះទេ លើកលែងតែពួកគេជាបុគ្គលិកថែទាំសុខភាព ឬក៏ជាសមាជិកនៃសេវាកម្មសង្រ្គោះបន្ទាន់។

នៅទូទាំងទីក្រុងស៊ីដនី ចាប់ពីម៉ោង ១១ និង ៥៩ យប់ថ្ងៃនេះ ទីកន្លែងលក់រាយដែលមិនចាំបាច់នឹងត្រូវបិទ តែទោះជាយ៉ាងណា សម្រាប់​​សេវាកម្ម ចុចនិងទៅយក ( click and collect ) សេវាកម្មវិចខ្ចប់ (takeaway) និង​សេវាកម្មដឹកជញ្ជូនដល់ផ្ទះ នៅតែអាចដំណើរការបាន។

ចាប់ពីម៉ោង ១២ និង០១នាទី ព្រឹកថ្ងៃច័ន្ទទី ១៩ ខែកក្កដា  រាល់ការងារសំណង់ និងការថែទាំដែល​មិនបន្ទាន់ រាប់បញ្ចូលទាំង សេវាកម្មបោសសំអាត និងការងារជួសជុលនៅតាមលំនៅដ្ឋាន នឹងត្រូវផ្អាក។

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃ​វីរុសកូរ៉ូណានៅក្នុងស្រុក ចំនួន ១១១ ករណី ហើយបុរសម្នាក់ដែល​មាន​អាយុ​ ៨០ ឆ្នាំប្លាយ បានស្លាប់នៅភាគអាគ្នេយ៍ក្រុងស៊ីដនី។ ស្វែងរកនៅទីនេះ​ចំពោះ នៅក្នុងបញ្ជីឈ្មោះឬនៅ​ក្នុង​ផែនទី។ ការ​បិទខ្ទប់ (Lockdown)​នាពេលបច្ចុប្បន្ននេះនឹងបន្តរហូត​ដល់ ​ម៉ោង១១និង៥៩នាទីយប់ ថ្ងៃ​សុក្រ ទី៣០ ខែកក្កដា។

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៃ​វីរុសកូរ៉ូណា​ក្នុងស្រុក ចំនួន ១៩ ករណី។ ករណីទាំងអស់សុទ្ធតែមានទំនាក់ទំនងទៅនឹងចង្កោមដែលមានស្រាប់។ ចំនួនករណីសកម្មទាំងអស់នៅរដ្ឋ​វិចថូរៀ មានចំនួន ៥៤ ករណី។

ឥឡូវនេះមានកន្លែងប៉ះពាល់ថ្មីជាង ១៥០ កន្លែង រាប់បញ្ចូលទាំងកន្លែងមួយចំនួនក្នុងតំបន់ជនបទ រដ្ឋ​វិចថូរៀផងដែរ។ ស្វែងរកនៅទីនេះ ចំពោះ នៅក្នុងបញ្ជីឈ្មោះ ឬនៅ​ក្នុង​ផែនទី។ ការ​បិទខ្ទប់ (Lockdown)លើកទី​៥នេះ នឹងមានរហូត​ដល់​ម៉ោង ១១និង៥៩នាទីយប់ ថ្ងៃ​អង្គារ ទី​២០ ខែកក្កដា។

រយៈពេល២៤ម៉ោងចុងក្រោយ នៅជុំវិញប្រទេសអូស្រ្តាលី

  • មិនមាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ក្នុង​រដ្ឋ​គ្វីនស្លេន​ទេ ក្នុង​រយៈពេល​២៤ម៉ោងចុងក្រោយនេះ។

  • បំណែកវីរុសកូរ៉ូណា​ ជាលើកដំបូងត្រូវបានគេរកឃើញ​នៅក្នុង​កាកសំណល់​ទឹកលូ ក្នុង​ដែន​ដីភាគខាងជើង នៅ ខាងក្រៅ តំបន់ Howard Springs និងមន្ទីរពេទ្យ Royal Darwin Hospital។ 


ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។

 



·        ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 

·        ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  .  

 



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 

 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 
 


Share
Published 17 July 2021 2:50pm
Updated 17 July 2021 2:58pm
By SBS/ALC Content
Source: SBS


Share this with family and friends