- កូវីដ-១៩ត្រូវបានគេរកឃើញនៅក្នុងលូទឹកស្អុយនៅ Trangie ក្នុងភាគខាងលិចរដ្ឋញូសៅវែល និងនៅ Byron Bay
- ប្រជាជនអាយុក្រោម៤០ឆ្នាំស្ថិតនៅក្នុងចំណោមករណីឆ្លងភាគច្រើននៅក្នុងរដ្ឋវិចថូរៀ
- ACT ពង្រីកសិទ្ធិសម្រាប់ទៅចាក់វ៉ាក់សាំង Pfizer
- អ្នកបើករថយន្តដឹកទំនិញធ្វើកូដកម្មនៅក្នុងរដ្ឋគ្វីនស្លេន
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ចំនួន ១,២៩០ករណី ដែលក្នុងនោះជាង៨៨៣ករណីមកពីតំបន់ភាគខាងត្បូង និងភាគនិរតីក្រុងស៊ីដនី។ បុរស៤នាក់បានស្លាប់។
លោកស្រីរដ្ឋមន្រ្តីទីមួយបានអះអាងថា ជិតពីរភាគបីនៃចំនួនប្រជាជនពេញវ័យបានចាក់វ៉ាក់សាំងដូស្តទី១ ខណៈដែល៣៦%ចាក់បាន២ដូស្តរួចហើយ។ គេរំពឹងថា ៧០%នៃប្រជាជនក្នុងរដ្ឋនេះ នឹងចាក់វ៉ាក់សាំងបានពេញលេញទាំងពីរដូស្តនៅក្នុងខែតុលា។
ការកក់ទុកជាអាទិភាពសម្រាប់ទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩មានសម្រាប់ និង ទោះជាយ៉ាងណា ក្រុមមនុស្សអាយុ ១៦-៣៩ឆ្នាំទាំងអស់ក៏មានសិទ្ធិទៅចាក់វ៉ាក់សាំងដែរ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ៧៣ករណី ដែលក្នុងនោះ ២១ករណី មិនទាន់បានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងដែលបានដឹងស្រាប់នៅឡើយនោះទេ។
៣ភាគ៤នៃករណីសកម្មចំនួន ៨០៥ករណីនៅក្នុងរដ្ឋនេះ គឺជាក្រុមមនុស្សអាយុក្រោម៤០ឆ្នាំ។
ប្រធានមន្រ្តីសុខាភិបាល Dr Brett Sutton បានឲ្យដឹងថា ការផ្ទុះឡើងនៃករណីឆ្លងភាគច្រើនអាចគ្រប់គ្រងបាន លើកលែងតែតំបន់ដែលមានករណីអាថ៌កំបាំង ជាពិសេសនៅតំបន់រដ្ឋាភិបាលមូលដ្ឋាន Hobsons Bay, Wyndham, និង Hume ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក១២ករណី ដែលក្នុងនោះយ៉ាងហោចណាស់៦ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ប្រធានរដ្ឋមន្រ្តីលោក Andrew Barr បានប្រកាសថា ប្រជាជនអាយុពី ១៦-២៩ឆ្នាំ នឹងអាចមានសិទ្ធិទៅចាក់វ៉ាក់សាំង Pfizerបាននៅក្នុងគ្លីនីកដែលចាត់ចែងដោយរដ្ឋនេះ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- អ្នកបើករថយន្តដឹកទំនិញធំៗនៅក្នុងរដ្ឋគ្វីនស្លេនបានបិទផ្លូវhighwayសំខាន់ៗ នៅចន្លោះGold Coast និង Brisbane ដើម្បីអំពាវនាវឲ្យបញ្ចប់ការបិទខ្ទប់ និងការបិទព្រំដែន។
- ប្រជាជនអូស្រ្តាលីទាំងអស់ដែលមានអាយុចាប់ពី១៦ ដល់៣៩ឆ្នាំ ឥឡូវនេះមានសិទ្ធិអាចណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizerបានហើយ។

Source: ALC
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖