បច្ចុប្បន្នភាពកូវីដ-១៩៖ សិស្សានុសិស្សនៅរដ្ឋញូសៅវែលវិលចូលសាលារៀនវិញ ខណៈរដ្ឋវិចថូរៀបន្តកិច្ចខំប្រឹងប្រែងចាក់វ៉ាក់សាំង

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

Students of Hunter School of the Performing Arts celebrate their return on campus in Sydney after months of lockdown.

Students of Hunter School of the Performing Arts celebrate their return on campus in Newcastle after months of lockdown. Source: Supplied by Hunter School of the Performing Arts

  • ដូស្ត​ជំរុញ​នឹង​អាចចាក់បាន​បន្ទាប់​ពី​ចាក់ដូស្ត​ទី​២រួចបាន​៦ខែ ប៉ុន្តែ​ត្រូវ​មានការ​អនុម័តពីATAGI
  • រដ្ឋវិចថូរៀបន្តកិច្ច​ខំប្រឹងប្រែង​បង្កើនអត្រាចាក់វ៉ាក់សាំង​ដល់​ជនជាតិ​ដើមភាគតិច
  • សិស្សានុសិស្ស​ទាំង​អស់​នៅ​ក្នុងរដ្ឋញូសៅវែល​វិល​ចូល​សាលារៀនវិញ​នៅថ្ងៃនេះ

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៤៦១ករណី និង​ស្លាប់​ ៧នាក់ រួមទាំង​ស្រ្តី​ម្នាក់ក្នុងវ័យ​ម្ភៃ​ឆ្នាំប្លាយ​ផងដែរ។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក Martin Foley បានប្រកាស​បន្តកិច្ច​ខំប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការ​ចាក់វ៉ាក់សាំង​​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច។ គ្លីនីកចល័ត​មួយ​ចំនួននឹង​បើក​សម្រាប់​សហគមន៍​​ដែល​មាន​អត្រាចាក់វ៉ាក់សាំង​ទាប។

ជិត ៨០%​នៃ​សហគមន៍ជនជាតិដើម Aboriginal ដែល​មានអាយុ​លើសពី​១២ឆ្នាំឡើងទៅ​នៅក្នុងរដ្ឋនេះ​បានចាក់ដូស្ត​ដំបូង​​រួចហើយ។ នៅ​ទូទាំង​រដ្ឋ​ តួលេខ​សម្រាប់​ក្រុម​អាយុ​ដូចគ្នានេះគឺ​ចាក់បាន​ជាង​៩០%ហើយ។

ចាប់​ពី​ថ្ងៃសុក្រ ទី​២៩ តុលា ការរឹតបន្តឹងនឹង​ត្រូវ​បន្ធូរបន្ថយ​បន្ថែមទៀត រួមទាំង​លុបចោល​ការ​ពាក់ម៉ាស់​នៅទីខាង​ក្រៅអគារ និង​ការ​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​តំបន់ជនបទបាន​នៅ​ទូទាំង​រដ្ឋ។

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៩៤ករណី និងស្លាប់៤នាក់។

សិស្ស​សាលាទាំង​អស់​បាន​វិលចូលក្នុងថ្នាក់រៀនវិញ​នៅថ្ងៃនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនមែន​គ្រូបង្រៀន​គ្រប់គ្នា​សុទ្ធតែ​អាច​វិល​ចូល​ទៅធ្វើការវិញបាននោះទេ ដោយសារតែ​បទបញ្ជា​ចាក់វ៉ាក់សាំងឲ្យ​បាន​ពេញលេញ​ជាកំហិត។

លោក​អភិបាលរដ្ឋ Dominic Perrottet បាន​និយាយថា៖ “ជាង​៩៥%​នៃ​គ្រូបង្រៀន​របស់​យើង​បាន​ចាក់វ៉ាក់សាំង​រួចរាល់ហើយ នោះ​អាច​​ឲ្យយើង​បើក​សាលារៀន​របស់​យើងវិញ​បាន​ប្រកបដោយសុវត្ថិភាព។ នេះគឺជា​កិច្ច​ខំប្រឹងប្រែង​បន្ថែម​ដ៏អស្ចារ្យមួយ”។

ការវះកាត់​ដែល​មិន​បន្ទាន់​​ក៏អាច​ចាប់​ផ្តើមដំណើរការ​បានឡើង​វិញ​ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​​នៅ​ក្នុង​ទីក្រុងស៊ីដនី (Greater Sydney) បន្ទាប់​ពី​ត្រូវ​បាន​លុប​ចោល​នៅ​ក្នុង​ខែ​សីហា។

ស្វែងរក ដែលនៅជិតលោកអ្នក។

រដ្ឋគ្វីនស្លេន

រដ្ឋគ្វីនស្លេន​មិន​បាន​កត់ត្រាករណី​ឆ្លង​ថ្មីនៅ​ក្នុងស្រុកទេនៅថ្ងៃនេះ។

ចុចនៅទីនេះដើម្បីនៅថ្ងៃនេះ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • ACT បានកត់ត្រាករណី​ឆ្លង​ថ្មីនៃវីរុសកូរ៉ូណានៅ​ក្នុងស្រុក ៩ករណី។
  • ដែនដីភាគខាង​ជើង​នឹង​ចាប់​ផ្តើម​កម្មវិធី​សាកល្បងរយៈពេល​៤សប្តាហ៍ នៃការ​ធ្វើ​ចត្តាឡីស័ក១៤ថ្ងៃ​នៅ​ក្នុងផ្ទះ​​ចាប់​ពី​ថ្ងៃស្អែកទៅ។
  • មេបញ្ជាការ​ទទួលបន្ទុក​កិច្ច​ការកូវីដ-១៩ នាយឧត្តមសេនីយ៍ឯក John Frewen បានប្រកាស​ថា វ៉ាក់សាំងដូស្តជំរុញ ( booster doses) គួរ​តែ​អាច​ចាក់បាន​បន្ទាប់​ពី​ចាក់ដូស្ត​ទី​២បាន​៦ខែ​រួចហើយ ប៉ុន្តែ​ត្រូវ​មាន​ការ​អនុម័ត​ពី​ATAGI។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 25 October 2021 1:27pm
Updated 25 October 2021 1:37pm
By SBS/ALC Content
Source: SBS


Share this with family and friends