ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- បំណែកកូវីដ-១៩ត្រូវបានគេរកឃើញនៅតំបន់ជាច្រើនក្នុងរដ្ឋញូសៅវែលដែលមិនមានករណីវិជ្ចមាន
- ក្នុងរដ្ឋវិចថូរៀ ការណាត់ជួបដើម្បីចាក់វ៉ាក់សាំង AstraZeneca ជាង៧០,០០០ កន្លែងនៅមានទំនេរ នៅក្នុងគ្លីនីកចាក់វ៉ាក់សាំងរដ្ឋ
- ការកក់ទុកទៅចាក់វ៉ាក់សាំង Pfizer សម្រាប់ក្រុមអាយុពី១៦ដល់២៩ឆ្នាំ បើកនៅក្នុងACT
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១.១១៦ ករណី និងស្លាប់ ៤នាក់។
បំណែកកូវីដ-១៩ត្រូវបានគេរកឃើញនៅក្នុងកាកសំណល់ទឹកស្អុយក្នុងតំបន់ Thredbo, Merimbula, Port Macquarie, Dunbogan, Bonnie Hills, Warren, Molong, Tamworth និង Gunnedah.
រដ្ឋមន្រ្តីទីមួយ លោកស្រី Gladys Berejiklian បានលើកឡើងថា ការធ្វើដំណើរអន្តរជាតិអាចនឹងចាប់ផ្តើមឡើងវិញនៅក្នុងខែវិច្ឆិកា។
កក់ទុកសម្រាប់នៅថ្ងៃនេះ ឬស្វែងយល់ពី។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១២០ករណី និងស្លាប់ ២នាក់។
រដ្ឋមន្រ្តីទីមួយ លោកDaniel Andrews បានប្រកាសនូវ រួមមានការធ្វើដំណើរក្នុងរង្វង់៥គីឡូម៉ែត្រនឹងត្រូវដំឡើងទៅ១០គីឡូម៉ែត្រ នៅពេលដែល៧០%នៃប្រជាជនបានចាក់វ៉ាក់សាំងមួយដូស្តរួចហើយ ដែលគេរំពឹងថានឹងកើតឡើងនៅថ្ងៃទី ២៣ ខែកញ្ញា។
ការសាងសង់នឹងអាចដំណើរការបានតាមលទ្ធភាព៥០% នៅពេលដែល ៩០%នៃបុគ្គលិកកម្មករបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់១ដូស្ត។
ចាប់ពីថ្ងៃទី ៧ ខែកញ្ញា សិស្សថ្នាក់ទី១២ នឹងមានសិទ្ធិអាទិភាពទៅចាក់វ៉ាក់សាំង។ ហើយការប្រឡងបញ្ចប់ថ្នាក់ទី១២ GAT នឹងធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ខណៈដែលការវិលត្រឡប់ចូលរៀននៅក្នុងថ្នាក់វិញសម្រាប់ត្រីមាសទី៣នេះ មិនអាចទៅរួចនោះទេ។
ចាប់ពីពាក់កណ្តាលអធ្រាត្រស្អែកទៅ សួនកុមារ(playgrounds)នឹងបើកឡើងវិញ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ២៣ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ១២ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
អ្នកស្រុកខេនបេរ៉ាអាយុចន្លោះពី ១៦និង២៩ឆ្នាំ ឥឡូវនេះអាចណាត់ជួបទៅចាក់វ៉ាក់សាំង Pfizer នៅគ្លីនីកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដ៏ធំសម្បើមថ្មីមួយរបស់រដ្ឋាភិបាលACT ឬនៅតាមវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅដែលចូលរួមក្នុងកម្មវិធីចាក់វ៉ាក់សាំងនេះ។

Source: ALC
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖