បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលបំបាត់ចោលការធ្វើចត្តាឡីស័ក ខណៈរដ្ឋវិចថូរៀបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនជាមួយរដ្ឋញូសៅវែល

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី១៥ ឆ្នាំ២០២១។

From Tuesday, Victoria will scrap quarantine requirements for the fully vaccinated in NSW.

From Tuesday, Victoria will scrap quarantine requirements for the fully vaccinated in NSW. Source: AAP

  • រដ្ឋញូសៅវែល​លុបចោល​ការ​ធ្វើ​ចត្តាឡីស័កសម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញហើយចាប់​ពីថ្ងៃទី១ ខែវិច្ឆិកា
  • រដ្ឋវិចថូរៀលុបចោល​ការ​ធ្វើ​ចត្តាឡីស័កសម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញរួចហើយមកពីរដ្ឋញូសៅវែល
  • ការ​ធ្វើដំណើរ​ទៅកាន់​តំបន់​ជនបទនៅ​រដ្ឋញូសៅវែល​ត្រូវ​​ពន្យារ​រហូត​ដល់​ថ្ងៃទី១ ខែវិច្ឆិកា

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣៩៩ករណី និងស្លាប់ ៣នាក់។ 

លោកអភិបាលរដ្ឋ Dominic Perrottet បានបញ្ជាក់ថា វិធានការមួយចំនួននឹងត្រូវបន្ធូរបន្ថយនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋញូសៅវែល​សម្រេចបាន​គោលដៅចាក់វ៉ាក់សាំងពីរដូស្ត ៨០ ភាគរយ។

 

លោកថាកម្រិតខ្ពស់នៃការចាក់វ៉ាក់សាំងមានន័យថាការ ការធ្វើចត្តាឡីស័ក​នៅសណ្ឋាគារសម្រាប់អ្នកដំណើរអន្តរជាតិ និង​ការ​ធ្វើចត្តាឡីស័កនៅផ្ទះ អាចបញ្ឈប់បានចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ចំពោះអ្នកដែលចាក់បានពីរដូសរួចហើយ។ ការធ្វើតេស្ត PCR អវិជ្ជមាន នឹងតម្រូវ​ឲ្យ​មានជាចាំបាច់​នៅមុនពេលអ្នកដំណើរឡើងលើជើងហោះហើររបស់ពួកគេ ហើយការធ្វើតេស្តនឹងមាន នៅពេលដែលពួកគេ​មកដល់ព្រលានយន្តហោះ។ វ៉ាក់សាំងនឹងត្រូវតែជាប្រភេទ​វ៉ាក់សាំង​ដែលទទួលស្គាល់ដោយ TGA។ ជនជាតិអូស្ត្រាលីដែលវិលត្រឡប់មកផ្ទះវិញ នឹងទទួលបាននូវអាទិភាព។

 

ចាប់ពីថ្ងៃចន្ទ ចំនួនកំណត់នៃការជួបជុំនៅតាមផ្ទះនឹងកើនឡើងដល់ ២០ នាក់ ខណៈការជួបជុំនៅទីខាងក្រៅនឹងកើនឡើងដល់ ៥០ នាក់។

 

ការធ្វើដំណើរទៅកាន់តំបន់ជនបទ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ១ ខែវិច្ឆិកា។

 

ស្វែងរកដែលនៅ​ក្បែរអ្នក។

រដ្ឋវិចថូរៀ

ចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ រដ្ឋវិចថូរៀនឹងលុបចោល​តម្រូវការធ្វើចត្តាឡីស័ក​ សម្រាប់អ្នកដែល​បានចាក់វ៉ាក់សាំងពេញលេញរួចហើយនៅរដ្ឋញូសៅវែល។

រដ្ឋនេះបានកត់ត្រាករណីឆ្លងថ្មីចំនួន ២.១៧៩ ករណី និងស្លាប់ ៦នាក់។ អ្នកដំណើរត្រូវតែធ្វើតេស្តអវិជ្ជមាន ក្នុងអំឡុងពេល​៧២ ម៉ោងនៃការ​មកដល់ក្នុងរដ្ឋនេះ។

ការចាក់វ៉ាក់សាំងបង្ការកូវីដ -១៩ជាកំហិត ឥឡូវនេះត្រូវបានអនុវត្តន៍សម្រាប់​បុគ្គលិកកម្មករចាំបាច់ ដោយអ្នកទាំងអស់នោះ ឥឡូវនេះ​តម្រូវ​ឲ្យ​ចាក់បាន​មួយដូស្តរួចរាល់ហើយ ឬក៏មាន​កាលវិភាគណាត់ជួបសម្រាប់​ការ​ចាក់វ៉ាក់សាំងរបស់​ពួកគេ ដើម្បី​អាចបន្តធ្វើការនៅកន្លែងធ្វើការបាន។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន ៣៥ករណី ដែលនាំឲ្យ​ករណី​សរុប​ឡើង​ដល់ ១,៣៩៤ករណី។ ស្រ្តីម្នាក់​ក្នុងវ័៧​៧០ឆ្នាំប្លាយ​បាន​ស្លាប់​នៅ​មណ្ឌល​មើលថែទាំមនុស្សចាស់។

សូមចុចនៅទីនេះ​ដើម្បី  នៅថ្ងៃនេះ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ -១៩​ដោយខ្លួនឯង ចំនួន ៣ប្រភេទ ដែលមានប្រសិទ្ធភាពត្រឹមត្រូវប្រមាណជា ៩៧ ភាគរយ នឹងត្រូវដាក់លក់នៅតាមឱសថស្ថាន នៅថ្ងៃទី ១ ខែវិច្ឆិកា។
  • ការិយាល័យស្ថិតិអូស្ត្រាលីនិយាយថា ការងារចំនួន ១៣៨.០០០ បន្ថែមទៀត ត្រូវបានបាត់បង់នៅក្នុងខែកញ្ញា ដោយសារតែការបិទខ្ទប់នៅក្នុងរដ្ឋញូសៅវែល វិចថូរៀ និង ACT ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖



Share
Published 15 October 2021 1:29pm
By SBS/ALC Content
Source: SBS


Share this with family and friends