បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលស្វាគមន៍កូនសិស្សចូលសាលារៀនវិញ ខណៈរដ្ឋវិចថូរៀត្រៀមបើកឡើងវិញ

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

Staff welcome students back to school after COVID-19 restrictions were lifted, at Glebe Public School in Sydney

Staff welcome students back to school after COVID-19 restrictions were lifted, at Glebe Public School in Sydney. Source: AAP/Bianca De Marchi

  • រដ្ឋវិចថូរៀ​ប្រកាស​កញ្ចប់​ថវិកាសេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម​ដែលធ្វើនៅ​ខាង​ក្រៅ​អគារ
  • សាលារៀន​បើកឡើង​វិញ​នៅ​ក្នុងរដ្ឋ​ញូសៅវែល
  • រដ្ឋថាសម៉ាញៀ​ចេញ​ផុត​ពីការ​បិទខ្ទប់​តាម​ផែនការ។

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៩០៣ករណី និងស្លាប់ ៧នាក់។

រដ្ឋមន្រ្តី​ក្រសួងការងារលោកស្រី Jaala Pulford បានប្រកាសកញ្ចប់​ជំនួយ​សេដ្ឋកិច្ចមួយ​ដែល​មានតម្លៃ  ក្នុងការ​រៀប​ចំ​ធ្វើ​អាជីវកម្មនៅទីខាង​ក្រៅ​អគារ(outdoor settings) ដែល​មានដូចជា កន្លែង​ហាត់ប្រាណ(gyms) កន្លែង​លក់រាយ​នៅ​ទីខាង​ក្រៅ និងហាង​កែសម្ផស្សជាដើម។

ជាង​ ៨៩,២% នៃ​ប្រជាជនរដ្ឋវិចថូរៀ​ដែល​មានអាយុ​១៦​ឆ្នាំឡើង​ទៅ បាន​ចាក់វ៉ាក់សាំង​មួយដូស្ត​រួចហើយ និង ៦៦,៥%បាន​ចាក់២ដូស្តរួចហើយ។

ការបិទខ្ទប់នៅទីក្រុងមែលប៊ន និងតំបន់ជនបទរដ្ឋវិចថូរៀ​នឹងត្រូវបញ្ចប់​នៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ទី ២១ ខែតុលា។ កូនសិស្ស​ថ្នាក់ទី១ និង​ថ្នាក់ទី២ វិល​ត្រឡប់​ចូល​សាលារិញហើយនៅថ្ងៃនេះ ខណៈដែលកូនសិស្ស​ថ្នាក់ផ្សេងៗទៀតទាំងអស់នឹងចូលរួមជាមួយពួកគេ នៅថ្ងៃសុក្រទី ២២ ខែតុលា។

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៦៥ករណី និងស្លាប់ ៥នាក់។ 

៩២%​នៃប្រជាជន​​អាយុ​១៦ឆ្នាំឡើង​ទៅ បាន​ចាក់វ៉ាក់សាំងដូស្តដំបូង​រួចហើយ និង ៨០,៣% បាន​ចាក់២ដូស្ត​រួចហើយ។

កូនសិស្ស​ថ្នាក់ទី​១២ កូនសិស្ស​ថ្នាក់ទី១ និង​កូនសិស្ស​សាលាមត្តេយ្យ វិលត្រឡប់​ចូលរៀន​ក្នុងថ្នាក់វិញ​នៅថ្ងៃនេះ មុន​កូនសិស្ស​ថ្នាក់ដទៃ ​ដែល​នឹង​វិលចូលសាលារៀនវិញ​នៅ​សប្តាហ៍ក្រោយ។

ស្វែងរកដែលនៅ​ក្បែរអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន ១៧ករណី ដែល​ក្នុងនៅ ១១ករណី​ត្រូវ​បាន​ផ្សារភ្ជាប់នឹង​ករណី​ដែល​គេ​បាន​ដឹង​រួចស្រាប់​ទៅហើយ។

ក្នុងចំណោម​មនុស្ស​១៧នាក់ ដែល​កំពុងសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ មាន​៩នាក់ស្ថិតនៅក្នុងបន្ទប់ ICU។

សូមចុចនៅទីនេះ​ដើម្បី  នៅថ្ងៃនេះ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • រដ្ឋគ្វីនស្លេន​មិនមានកំណត់ត្រាករណី​ឆ្លង​ថ្មីនៅក្នុងស្រុក​ទេ។
  • តំបន់ភាគខាង​ត្បូង​រដ្ឋ​ថាសម៉ាញៀ រាប់បញ្ចូល​ទាំង​ទីក្រុងហូបាត នឹង​ចេញ​ផុត​ពីការ​បិទខ្ទប់​តាម​ផែនការ​កំណត់នៅម៉ោង​៦ល្ងាច​នេះ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
 

Share
Published 18 October 2021 1:55pm
Updated 18 October 2021 2:10pm
By SBS/ALC Content
Source: SBS


Share this with family and friends