- រដ្ឋញូសៅវ៉េលបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវិដ-19 ជូនដល់សហគមន៍ជនជាតិដើមនៅទូទាំងរដ្ឋ
- សេវាដឹកជញ្ជូនសាធារណៈចូលក្រុងម៉ែលប៊នត្រូវផ្អាករយៈពេល 6ម៉ោង
- វ៉ាក់សាំងបង្ការកូវិដ-19 ប្រភេទ Moderna ដឹកមកដល់អូស្ត្រាលីជាលើកដំបូង
- រដ្ឋឃ្វីនឡែនសម្រេចបានការចាក់វ៉ាក់សាំងពេញលេញបានជាង 40%ហើយ
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលតក់ត្រានូវការឆ្លងថ្មីក្នុងសហគមន៍ចំនួន 1331 ករណី និងស្លាប់6ករណី។ បច្ចុប្បន្ននេះមានអ្នកជំងឺកូវិដ-19 ចំនួន 1219 នាក់កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។
មន្ត្រីក្រសួងសុខាភិបាលរដ្ឋញូសៅវ៉េលវេជ្ជបណ្ឌិត Jeremy McAnulty បានរាយការណ៍ថាមានពលរដ្ឋត្រូវចាក់វ៉ាក់សាំងចំនួន 81.2ភាគរយហើយបានចាក់វ៉ាក់សាំងបានមួយដូស និងពលរដ្ឋ 50.6ភាគរយបានចាក់វ៉ាក់សាំងបានពេញលេញ។
មន្ត្រីសុខាភិបាលរដ្ឋញូសៅវ៉េលកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវិដដល់សហគមន៍ជនជាតិដើមនៅទូទាំងរដ្ឋនៅចុងសប្តាហ៍នេះ។ គ្លីនិករបស់រដ្ឋទាំងនេះផ្តល់វ៉ាក់សាំងប្រភេទ Pfizer ដល់ជនជាតិដើមទាំងឡាយណាដែលមានអាយុចាប់ពី 12ឆ្នាំឡើង។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 535ករណី និងមានស្លាប់មួយករណី។ ក្នុងចំណោមករណីសរុបថ្ងៃនេះ មានតែ 62ករណីប៉ុណ្ណោះត្រូវបានចាត់បញ្ចូលក្នុងការផ្ទុះការឆ្លងដែលមានស្រាប់។
មធ្យោបាយដឹកជញ្ជូនសាធារណៈទៅកាន់កណ្តាលក្រុងម៉ែលប៊នត្រូវបានផ្អាករយៈពេល 6ម៉ោងដើម្បីរំខានដល់ផែនការធ្វើបាតុកម្មប្រឆាំងនឹងការបិទខ្ទប់ដែលគ្រោងធ្វើនៅថ្ងៃនេះ។ ក្រសួងសាធារណការរដ្ឋវិកថូរៀបានព្រមានថាមានតែបុគ្គលិកចាំបាច់ និងពលរដ្ឋដែលទៅចាក់វ៉ាក់សាំងប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់កណ្តាលទីក្រុងម៉ែលប៊ន។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីចំនួន 15ករណី ដោយក្នុងនោះមានយ៉ាងហោចណាស់ 7ករណីបានស្ថិតនៅក្នុងសហគមន៍ខណៈមានសមត្ថភាពចម្លងទៅកាន់អ្នកផ្សេង។
- រដ្ឋឃ្វីនឡែនសម្រេចបានគោលដៅចាក់វ៉ាក់សាំងដល់ 40.54 ភាគរយនៃពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងហើយដែលបានចាក់វ៉ាក់សាំងបង្ការបានពេញលេញ។
- ការដឹកជញ្ជូនវ៉ាក់សាំងប្រភេទ Moderna លើកដំបូងបានមកដល់អូស្ត្រាលីហើយ ដោយវ៉ាក់សាំងប្រភេទនេះចំនួនមួយលានដូសនឹងត្រូវចែកចាយនៅទូទាំងប្រទេសនៅចុងសប្តាហ៍នេះ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖