បច្ចុប្បន្នភាពកូវីដ-១៩៖ ញូសៅវែលជាប់កំណត់ត្រាចំនួនករណីឆ្លងខ្ពស់ថ្មីមួយទៀត

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ ២០២១។

 Bondi Beach in Sydney, Wednesday, August 25, 2021.

Members of the public exercise at Bondi Beach in Sydney, Wednesday, August 25, 2021. Source: AAP Image/Bianca De March

  • ចំនួន​ករណី​ឆ្លង​នៅ​ក្នុង​រដ្ឋ​ញូសៅវែល​កើនឡើង​ម្តងទៀត
  • ប្រជាជន​វ័យ​ក្មេងនៅ​រដ្ឋ​វិចថូរៀ​ស្ថិតនៅ​ក្នុង​ចំណោម​អ្នក​ដែល​រងគ្រោះ​ច្រើនបំផុត​ដោយសារ​កូវីដ-១៩
  • ACT ពង្រីក​កងកម្លាំង​ឆ្លើយតប​កូវីដ-១៩​របស់​ខ្លួន
  • រដ្ឋគ្វីនស្លេន​ផ្អាក​កម្មវិធី​ធ្វើចត្តាឡីស័កនៅ​ក្នុងសណ្ឋាគាររបស់​ខ្លួន

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ចំនួន ៩១៩ ករណី ដែលក្នុងនោះ​យ៉ាងហោចណាស់ ៣៧ករណី​បានស្ថិតនៅក្នុងសហគមន៍ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លងទៅ​ឲ្យ​អ្នកដទៃបាន។ មនុស្ស​២នាក់បានស្លាប់។

តំបន់ Guildford, Auburn, Merrylands, Greystanes, Granville, Punchbowl, Yagoona និង Blacktown នៅតែ​ជាតំបន់​ដែល​ព្រួយបារម្ភ។ ស្របពេលជាមួយគ្នានេះ បំណែកវីរុសនេះត្រូវ​បាន​គេ​រកឃើញនៅ​ក្នុងកាកសំណល់​ទឹកស្អុយ​នៅ​ Bateau Bay, Toukley និង Merimbula។  

ប្រធានមន្រ្តីសុខាភិបាល លោកស្រី Kerry Chant មានប្រសាសន៍ថា បច្ចុប្បន្ន​មាន​ ១១៣ករណី​ស្ថិតនៅ​ក្នុង​បន្ទប់ICU ដែល​ក្នុង​នោះ ៩៨​នាក់​មិនបាន​ចាក់វ៉ាក់សាំង។

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ក្នុងស្រុកចំនួន ៤៥ ករណី ដែលក្នុងនោះ  ២៨ ករណី​បានស្ថិតនៅក្នុងសហគមន៍ខណៈពេលដែលអាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Martin Foley មានប្រសាសន៍ថា ក្នុងចំណោមករណី​សកម្ម ៥៣៨ករណី ជាង​ពាក់កណ្តាល​មានអាយុ​ក្រោម​៣០ឆ្នាំ រាប់បញ្ចូល​ទាំង​កុមារ​អាយុក្រោម​៩ឆ្នាំ​ចំនួន ១១៤នាក់ផងដែរ។

ប្រជាជន​ដែល​មានអាយុ​ ១៦ និង ១៧ឆ្នាំ អាច​ចាក់វ៉ាក់សាំង Pfizerបាន ខណៈដែល​ អាយុ​ពី ១៨​ដល់​៣៩ឆ្នាំ ឥឡូវនេះ អាច​ចាក់​វ៉ាក់សាំង AstraZeneca ឬ Pfizer​​ ក៏បាន។ វ៉ាក់សាំង AstraZeneca គឺជា​ជម្រើស​តែ​មួយគត់សម្រាប់​អ្នកទាំងឡាយ​ណា​ដែល​មានអាយុ​លើសពី​៦០ឆ្នាំឡើងទៅ។

ស្វែងរកនៅ​ទីនេះ​សម្រាប់ ។ 

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីរដ្ឋធានី​អូស្រ្តាលី​បាន​កត់ត្រាករណីឆ្លង​ថ្មីនៅ​ក្នុងស្រុកចំនួន ៩ករណី ធ្វើ​ឲ្យ​ករណី​សកម្មសរុបនៅក្នុងរដ្ឋនេះ​ឡើង​ដល់ ១៧៦ករណី​ហើយ។

រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល លោកស្រី Rachel Stephen-Smith មានប្រសាសន៍ថា គិលានុប្បដ្ឋាយិកាដែល​ចុះឈ្មោះ និស្សិតគិលានុប្បដ្ឋាយិកា និង​និស្សិត​ពេទ្យ​ឆ្មប នឹង​ត្រូវ​បណ្តុះបណ្តាល​ឲ្យ​ចេះ​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ នៅមុនពេល​ដែល​គេរំពឹងថាការ​ផ្គត់ផ្គង់​ថ្នាំវ៉ាក់សាំងនឹងកើនឡើង។

ពិនិត្យ​មើលសិទ្ធិរបស់​អ្នកសម្រាប់​។ 

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • រដ្ឋគ្វីនស្លេន​កំពុងតែ​ផ្អាក​ការ​មកដល់​នៃ​អ្នកដំណើរ​មកពី​រដ្ឋ​ញូសៅវែល រដ្ឋ​វិចថូរៀ​ និង​ACT រហូត​ដល់​ថ្ងៃ​ពុធ ទី​៨ ខែ​កញ្ញា ដោយសារតែ​សម្ពាធ​មក​លើ​ប្រព័ន្ធ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​សណ្ឋាគារ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 25 August 2021 1:22pm


Share this with family and friends