បច្ចុប្បន្នភាពកូវិដ-19៖ រដ្ឋ​ញូសៅវ៉េល​មាន​កំណត់​ត្រា​​ឆ្លងថ្មី​លើស 1000ករណី​ពីរ​ថ្ងៃ​ជាប់​គ្នា

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃទី29 ខែសីហា ឆ្នាំ 2021។

Vaccination clinic at Olympic Park Sydney, NSW

Source: AAP Image/Bianca De March

  • បុគ្គលិក​អនុញ្ញាត​ឲ្យ​បំពេញ​ការងារ​មួយ​ចំនួន​តម្រូវ​ឲ្យ​មាន​កាត្វកិច្ច​ចាក់​វ៉ាក់​សាំង​នៅ​រដ្ឋ​ញូសៅវ៉េល
  • រដ្ឋ​វិកថូរៀ​បញ្ជាក់​ពីការ​ពន្យា​ពេល​បិទ​ខ្ទប់​ជា​បន្ត​ទៀត
  • រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍ 13 ករណី
  • រដ្ឋ​ឃ្វីន​ឡែន​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​មួយករណីដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ

រដ្ឋញូសៅវ៉េល
រដ្ឋ​ញូសៅវ៉េល​មាន​កំណត់​ត្រា​ឆ្លង​ថ្មី​ចំនួន 1218ករណី ដោយ​ក្នុង​នោះ​ការ​ឆ្លង​ថ្មី​ចំនួន 887ករណី​កើត​មាន​ឡើង​នៅ​ភាគ​ខាង​លិច និង​ខាង​ត្បូង​ទីក្រុង​ស៊ីដនីយ៍។ ក៏​មាន​ផង​ដែរ​នូវ​ការ​ស្លាប់​ចំនួន 6ករណី ដែល​ធ្វើ​ឲ្យ​ករណី​ស្លាប់​ពាក់​ព័ន្ធ​នឹង​កូវិដ-19 នៅក្នុង​រដ្ឋ​នេះ​កើន​ឡើង​ដល់ 145នាក់​ហើយ។

ចាប់​ពីថ្ងៃចន្ទ​ ទី 6 កញ្ញា​ទៅ បុគ្គលិក​អនុញ្ញាត​ឲ្យ​បំពេញ​ការងារ​ដែល​រស់​​ប៉ុន្តែ​ត្រូវ​បំពេញ​ការងារ​នៅ​ក្រៅ​តំបន់​ដែល​គេ​រស់​នៅ​ត្រូវ​តែ​ចាក់​វ៉ាក់​សាំង​បង្ការ​កូវិដ-19 យ៉ាង​ហោច​ណាស់​បាន​មួយ​ដូស។

មាន​កន្លែង​ទំនេរ​កក់​ចាក់​វ៉ាក់​សាំង​បង្ការ​កូវិដ-19 សម្រាប់​ក្រុម​អាទិភាព និង    

រដ្ឋវិកថូរៀ
រដ្ឋ​វិកថូរៀ​កត់​ត្រា​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 92ករណី ដែល​ក្នុង​នោះ​មាន​ករណី​ថ្មី​ជាង 30 មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ដែល​មាន​ស្រាប់​នោះទេ។ 

ក្នុង​ចំណោម​ករណី​សកម្ម​បច្ចុប្បន្ន​ចំនួន 778ករណីក្នុង​រដ្ឋ ប្រហែល 500ករណី​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ទីក្រុង​ម៉ែលប៊ិន។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​អភិបាល​រដ្ឋ​លោក Daniel Andrews ដោយ​បញ្ជាក់​ថា​ការ​បញ្ចប់​ការ​បិទ​ខ្ទប់​នៅ​ថ្ងៃទី 2កញ្ញា​ខាង​មុខ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
  • រដ្ឋ​ឃ្វីន​ឡែន​នឹង​បើក​មណ្ឌល​ចាក់​វ៉ាក់សាំង​ដ៏​ធំ​មួយ​នៅ​មជ្ឈ​មណ្ឌល​កំសាន្ត​ទីក្រុង​ប្រឹសបិន (Brisbane Entertainment Centre) នៅ​តំបន់ Boondall ចាប់​ពីថ្ងៃ​ទី 8 កញ្ញា​ខាង​មុខ​នេះ។  
  • រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​លោកមាន​ប្រសាសន៍​ថា  នឹង​ផ្តល់​ការ​ការពារ​ដល់​ពលរដ្ឋ​អូស្ត្រាលី​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ  TGA។
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 29 August 2021 1:14pm
By SBS/ALC Content
Source: SBS


Share this with family and friends