បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលមានស្លាប់ 5ករណី និងឆ្លងថ្មី 319 ករណី ខណៈរដ្ឋវិចថូរៀមានករណីឆ្លងថ្មី 29 ករណី

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ ២០២១។

NSW Health workers outside an apartment block on Campbell Street in Liverpool, after fourteen cases of COVID-19 were confirmed in the building, August 7, 2021.

NSW Health workers outside an apartment block on Campbell Street in Liverpool, after fourteen cases of COVID-19 were confirmed in the building, August 7, 2021. Source: AAP/Bianca De Marchi

  • តំបន់​រដ្ឋាភិបាល​មូលដ្ឋាន Armidale នៅរដ្ឋ​ញូសៅវែលនឹង​ត្រូវ​បិទ​ខ្ទប់ 7ថ្ងៃ​ចាប់​ពីម៉ោង 5​ល្ងាចនេះ 
  • ចំនួន​ទី​កន្លែង​ប៉ះពាល់​​នៅ​ក្នុង​រដ្ឋ​វិចថូរៀ​បន្តកើនឡើង 
  • ប្រជាជន​រដ្ឋ​គ្វីនស្លេន​នឹង​ត្រូវ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​អាទិត្យ​នេះ​ទើប​អាច​ដឹង​ថា​​ការ​បិទខ្ទប់​នឹងត្រូវ​បញ្ចប់ឬអត់

រដ្ឋញូសៅវែល

វិបត្តិ​កូវីដ-១៩ នៅ​រដ្ឋ​ញូសៅវ៉េល​កាន់​តែ​អាក្រក់ឡើង ​បន្ទាប់​ពីរដ្ឋ​នេះ​បាន​កត់​ត្រា​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍រហូត​ដល់ 319 ករណី ដែល​ក្នុង​នោះ​យ៉ាង​ហោច​ណាស់​មាន​ 51​ករណី​ស្ថិត​នៅក្នុង​សហគន៍​ពេល​មានលទ្ធភាព​ចម្លង​ទៅ​អ្នក​ផ្សេង។ 210 ករណី​ក្នុង​ចំណោម​ករណី​សរុប​កើត​ឡើង​នៅ​ភាព​នីរតី​នៃ​ទីក្រុង​ស៊ីដនីយ៍។

អាជ្ញាធរ​រដ្ឋ​ញូសៅវែល​ក៏​បាន​រាយការណ៍​ពីករណី​ស្លាប់​ចំនួន 5នាក់ផង​ដែរ​កាល​ពីយប់​មិញ​នេះ ដោយ​អ្នក​បាត់​បង់​ជីវិត​ទាំង​ 5នាក់​នេះ​សុទ្ធ​សឹង​តែ​មិន​បាន​ចាក់​ថ្នាំ​​វ៉ាក់​សាំង​បង្ការ។

​តំបន់រដ្ឋាភិបាល​មូលដ្ឋាន Armidale នៅតំបន់​ជន​បទ​រដ្ឋ​ញូសៅវ៉េល​នឹង​ត្រូវ​បិទ​ខ្ទប់​មួយ​សប្តាហ៍​ចាប់​ពីម៉ោង 5​ល្ងាច​នេះរហូត​ដល់​ម៉ោង 12.01 ព្រឹកថ្ងៃ​អាទិត្យ​ទី 15 ខែ​សីហា។

ស្វែងរកនៅទីនេះ​ចំពោះ​ 

រដ្ឋវិចថូរៀ

រដ្ឋ​វិចថូរៀ​មាន​ការ​ឆ្លង​កូវីដ-១៩ថ្មី​ ចំនួន 29ករណី ដែល​ករណី​ទាំង​អស់​នេះ​សុទ្ធ​សឹង​តែ​ស្ថិត​នៅក្នុង​សហគមន៍​ខណៈ​មាន​លទ្ធភាព​ចម្លង​ទៅអ្នក​ផ្សេង។ ករណី​ទាំង​អស់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ជាចង្កោម​ថ្មីៗនេះ។

អាជ្ញាធរ​សុខាភិបាល​បាន​ព្រមាន​ថា​ចំនួន​ទីតាំង​ដែល​ករណី​វិជ្ជមានបាន​ទៅ​នឹង​មាន​ការ​កើន​ឡើងនៅ​រដ្ឋ​វិចថូរៀ។ ឥឡូវនេះ​មានសាលារៀន​ចំនួន​បួននៅ​ទីក្រុងម៉ែលប៊ន​ជាប់​ពាក់​ព័ន្ធ​ទៅនឹង​ករណី​វិជ្ជមាន។

ស្វែងរកនៅទីនេះ​សម្រាប់)។

រដ្ឋគ្វីនស្លេន

រដ្ឋ​គ្វីនស្លេន​មាន​កំណត់ត្រាករណីឆ្លង​ថ្មីចំនួន 13ករណី​ ដែល​ករណី​ទាំង​អស់​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ជា​ចង្កោម​នៅ Indooroopilly។ ចំនួន​ករណី​សកម្ម​ទាំង​អស់​នៅ​រដ្ឋ​ឃ្វីន​ឡែន​មាន 144​ករណី។

ប្រធាន​មន្ត្រី​សុខាភិបាល​វេជ្ជ​បណ្ឌិត Jeanette Young មាន​ប្រសាសន៍​ថា ​លោក​ស្រី នឹង​ត្រូវ​រង់​ចាំ​រហូត​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ​ដើម្បី​តាម​ដាន​នូវ​ទិន្នន័យ​ថ្មី​ទៀត​ មុន​នឹង​សម្រេច​ចិត្ត​ ថាតើ​ការ​បិទ​ខ្ទប់​នៅ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ​នេះ​នឹងត្រូវ​បើកឡើងវិញ​ដូច​ការ​គ្រោង​ទុកនៅម៉ោង 4រសៀល​ថ្ងៃអាទិត្យឬ​យ៉ាង​ណា។

 
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 7 August 2021 2:13pm
Updated 7 August 2021 3:05pm
By SBS/ALC Content
Source: SBS


Share this with family and friends