- រដ្ឋញូសៅវែលប្រកាសប្រាក់ជំនួយគាំទ្រថ្មីពីរប្រភេទ
- ទីក្រុងម៉ែលប៊នបន្តបិទខ្ទប់២សប្តាហ៍ទៀត
- ផ្នែកខ្លះនៃដែនដីភាគខាងជើងត្រូវបិទខ្ទប់
- ករណីឆ្លងថ្មីក្នុងស្រុកចំនួន១៩ករណីកត់ត្រានៅ ACT និងសូន្យករណីនៅគ្វីនស្លេន
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ៤៧៨ករណី និងស្លាប់៧នាក់ ដែលក្នុងនោះ៥នាក់មិនបានចាក់វ៉ាក់សាំង។
ចំនួន ៣២០ដុល្លារ មានសម្រាប់បុគ្គលិកកម្មករអាយុពី១៧ឆ្នាំឡើងទៅ ដែលមានរោគសញ្ញាកូវីដ-១៩ ហើយរស់នៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានដែលព្រួយបារម្ភ។
អ្នកកាន់ទិដ្ឋាការបណ្តោះអាសន្ន និងអ្នកដទៃទៀតដែលគ្មានសិទ្ធិទទួលបានជំនួយប្រាក់ចំណូល ឥឡូវនេះអាចដាក់ពាក្យសុំ តាមរយៈកាកបាទក្រហម។
ថ្នាំវ៉ាក់សាំងPfizer ចំនួន ៥៣០,០០០ដូស្តបន្ថែម នឹងមានសម្រាប់ ដោយអ្នកស្រុកដែលមានអាយុចន្លោះពី ២០ឆ្នាំដល់៣៩ឆ្នាំ នឹងមានអាទិភាពទៅចាក់វ៉ាក់សាំងនៅសប្តាហ៍នេះ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ២២ករណី ដែលក្នុងនោះ៥ករណីមិនដឹងពីប្រភពនៃការឆ្លង និង៨ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ការបិទខ្ទប់នៅទីក្រុងម៉ែលប៊នត្រូវបន្តរហូតដល់យ៉ាងហោចណាស់ ម៉ោង ១១និង៥៩នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ជាមួយនឹងត្រូវបានដាក់ចេញ រួមមានទាំងបម្រាមគោចរចាប់ពីម៉ោង៩យប់នេះតទៅ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ទីក្រុងGreater Darwin និងតំបន់ Katherine នឹងត្រូវបិទខ្ទប់ជាបន្ទាន់រយៈពេល ៧២ម៉ោង នៅពាក់កណ្តាលថ្ងៃត្រង់ថ្ងៃនេះ ម៉ោងក្នុងតំបន់ បន្ទាប់ពីបានរកឃើញករណីវិជ្ជមានម្នាក់នៅក្នុងសហគមន៍។
- ដែនដីរដ្ឋធានីអូស្រ្តាលី (ACT) កត់ត្រាករណីឆ្លងក្នុងស្រុកថ្មី ១៩ករណី ហើយបន្តការបិទខ្ទប់២សប្តាហ៍បន្ថែមទៀត។

Source: ALC
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖