ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- ការរកឃើញថ្មីៗនៃបំណែកកូវីដ-១៩នៅក្នុងលូទឹកស្អុយនៅភាគខាងត្បូងរដ្ឋញូសៅវែល
- រដ្ឋវិចថូរៀមានកំណត់ត្រាឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតក្នុងឆ្នាំនេះ
- ៦៨%នៃប្រជាជនបានចាក់វ៉ាក់សាំងនៅ ACT
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មី១ករណី ដែលពាក់ព័ន្ធនឹងអ្នកបើកបររថយន្តដឹកទំនិញម្នាក់ទៀត
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១.២៨៨ករណី និងស្លាប់ ៧នាក់។ រដ្ឋនេះកំពុងតែស្ថិតនៅលើផ្លូវនាំទៅរកការសម្រេចបាន ៧០%នៃអត្រាចាក់វ៉ាក់សាំងដូស្តដំបូងនៅចុងបញ្ចប់ថ្ងៃនេះ។
ចាប់ពីថ្ងៃសុក្រ ទី៣ ខែកញ្ញា ការកម្រិតពេលវេលាចេញទៅហាត់ប្រាណត្រឹមមួយម៉ោងក្នុងមួយថ្ងៃត្រូវលុបចោល សម្រាប់អ្នកស្រុករស់នៅក្នុង។ ការរឹតត្បឹតដទៃទៀតនៅតែមានដដែល។
បំណែកកូវីដ-១៩ ត្រូវបានគេរកឃើញនៅក្នុងលូទឹកស្អុយនៅ Bega, Cooma, និង Illawarra Shoalhaven នៅក្នុង Bomaderry ដែលធ្វើឲ្យមានការបារម្ភកើតឡើង ខណៈដែលមិនមានករណីវិជ្ជមានដែលគេបានដឹងនៅក្នុងតំបន់នេះនោះទេ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៧៦ករណី ដែលក្នុងនោះ ១២៨ករណីមកពីតំបន់ភាគខាងជើង និងខាងលិចក្រុងម៉ែលប៊ន។
ចាប់ពីម៉ោង ១១និង៥៩នាទីយប់នេះ សួនកុមារ (playgrounds) នឹងបើកសម្រាប់កុមារអាយុក្រោម១២ឆ្នាំ ដោយអនុញ្ញាតឲ្យមានឳពុក ឬម្តាយ ឬអ្នកមើលថែ នៅកំដរតែម្នាក់ប៉ុណ្ណោះ។ សួនកុមារនានានឹងមាន QR codes សម្រាប់ឲ្យចុះឈ្មោះ (checking in) ហើយមនុស្សពេញវ័យមិនគួរដោះម៉ាស្កចេញដើម្បីបរិភោគចំណីអាហារឬភេសជ្ជៈនោះទេ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ១២ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៨ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ចាប់ពីថ្ងៃសុក្រ ទី៣ ខែកញ្ញា Transport Canberra នឹងផ្តល់សេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ នៅលើរថយន្តក្រុង និងរថភ្លើងក្នុងក្រុង សម្រាប់អ្នកទាំងឡាយណាដែលធ្វើដំណើរទៅគ្លីនីកចាក់វ៉ាក់សាំងបង្ការកូវីដ-19របស់រដ្ឋាភិបាលACT។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន២ករណីក្នុងរយៈពេល២ថ្ងៃ ដែលមានពាក់ព័ន្ធនឹងអ្នកបើកបររថយន្តដឹកទំនិញ២នាក់ ដែលមិនមានទំនាក់ទំនងអ្វីជាមួយគ្នានោះទេ។

Source: ALC
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖