បច្ចុប្បន្នភាពកូវីដ-១៩៖ អាជ្ញាធររដ្ឋញូសៅវែលនិងគ្វីនស្លេនជំរុញឲ្យប្រជាជនស្នាក់នៅផ្ទះ

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ ២០២១។

Zahanati ya chanjo ya AstraZeneca katika kitongoji cha Wattle Grove

Zahanati ya chanjo ya AstraZeneca bila miadi katika kitongoji cha Wattle Grove, NSW Source: AAP Image/Joel Carrett

  • រដ្ឋញូសៅវែល​មានបំណង​ចាក់វ៉ាក់សាំង​ជូនប្រជាជន​​ឲ្យ​បាន៦លានដូស្ត​នៅ​ដំណាច់​ខែសីហា។
  • ករណី​សកម្មនៅ​រដ្ឋ​គ្វីនស្លេន​ឡើង​ដល់​៤៧ករណី​ហើយ។
  • រដ្ឋវិចថូរៀ​កត់ត្រា​ករណី​ឆ្លង​ថ្មី​៤ករណី។
  • រដ្ឋាភិបាល​សហព័ន្ធ​ផ្តល់​នូវ​ប្រាក់​ជំនួយ​កូវីដ​បន្ថែម​ទៀត។

រដ្ឋញូសៅវែល
រដ្ឋសៅវែល​កត់ត្រាករណី​ឆ្លង​ក្នុង​ស្រុក​ថ្មី​នៃវីរុសកូរ៉ូណា ១៩៩ករណី​ ដែល​ក្នុងនោះ​យ៉ាង​ហោចណាស់​៥០ករណី​ស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុង​ពេល​ឆ្លង។

ប្រធានមន្រ្តី​សុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត Kerry Chant រំលឹក​ប្រជាជន​កុំ​ឲ្យ​ទៅ លុះត្រាណាតែ​វាចាំបាច់​ខ្លាំងណាស់។

រដ្ឋមន្រ្តី​ទីមួយ លោកស្រី Gladys Berejiklian ចង់​ឲ្យ​រដ្ឋនេះ​មានកំណត់​ត្រា​ការ​ចាក់វ៉ាក់សាំង​​៦លានដូស្ត​នៅ​ចុង​ខែ​សីហា។ រហូត​មក​ទល់​នឹង​ពេល​នេះ ចាក់បាន ៣,៩លានដូស្តហើយ។

ស្វែងរកនៅទីនេះ​ចំពោះ​ ។ 

រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេន​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ១៦ករណី ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ចង្កោម​ដែល​មានស្រាប់​នាពេល​បច្ចុប្បន្ននេះ។

ប្រធានមន្រ្តីសុខាភិបាល​ Dr Jeannette Young អំពាវនាវ​ឲ្យ​អ្នកស្រុក​មកពី   ឲ្យស្នាក់នៅ​ផ្ទះ និង​ទៅ​ធ្វើតេស្ត​ឲ្យ​បាន​ឆាប់​នៅ​ពេល​ដែល​ពួកគេ​កត់សម្គាល់​ឃើញ​មាន​រោគសញ្ញាណាមួយ។

ស្នងការរងប៉ូលិស លោក Steve Gollschewski មានប្រសាសន៍ថា រហូត​មក​ទល់នឹង​ពេល​នេះ ប៉ូលិសបានចេញ​លិខិត​ផាកពិន័យ​ចំនួន​៧០​សន្លឹក និង​ចាប់​ខ្លួន​មនុស្ស ​២១នាក់ ដែល​មិន​គោរព​តាម​បទបញ្ជា​សុខភាព​សាធារណៈ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
  • រដ្ឋវិចថូរៀ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​ចំនួន​៤ករណី ដែល​សុទ្ធតែមាន​ទំនាក់ទំនងទៅនឹង​ករណី​ដែល​មានស្រាប់ ព្រមទាំងបាន​ផ្តាច់ខ្លួនឯង​ចេញ​ឆ្ងាយ​ពី​គេរួចស្រាប់​ហើយ​ក្នុង​អំឡុង​ពេល​ឆ្លង​។

  • អ្នកទាំង​ឡាយណា​ដែល​បាន​បាត់​បង់​ការងារ​ធ្វើ​ យ៉ាង​ហោចណាស់​៨ម៉ោង ​ដោយសារតែបទបញ្ជា​សុខភាពសាធារណៈថ្នាក់រដ្ឋ មានសិទ្ធិ​ទទួលបានប្រាក់ជំនួយ  បន្ថែម​ពី​លើ​ប្រាក់ជំនួយ​ជា​ទៀត​ទាត់​របស់​ពួកគេ។ ការ​ដាក់ពាក្យ​ទាមទារ​ប្រាក់​ជំនួយ​បន្ថែមនេះ​ បើកថ្ងៃនេះ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 3 August 2021 1:37pm
Updated 3 August 2021 2:02pm
By SBS/ALC Content
Source: SBS


Share this with family and friends