បច្ចុប្បន្នភាពកូវីដ-១៩៖ ញូសៅវែលសន្យាផ្តល់សេរីភាពច្រើនជាងមុនដល់អ្នកដែលចាក់វ៉ាក់សាំងរួច ឯរដ្ឋវិចថូរៀពង្រីកលទ្ធភាពទៅចាក់វ៉ាក់សាំង

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ ២០២១។

drive-through testing site at Shepparton Sports Precinct in Shepparton, Victoria, Tuesday, August 24, 2021.

صف رانندگان در پشت یک کلینیک سواره آزمایش کرونا در شهر شیپرتون Source: AAP Image/Daniel Pockett

  • រដ្ឋញូសៅវែល​ចាក់វ៉ាក់សាំង​បាន​៦លានដូស្តហើយ 
  • រដ្ឋវិចថូរៀ​ពង្រីក​លទ្ធភាព​សម្រាប់​អ្នកដែល​មាន​សិទ្ធិ​ទៅ​ចាក់វ៉ាក់សាំង
  • ACT កត់ត្រាចំនួនករណី​ឆ្លង​ខ្ពស់​បំផុត​របស់​ខ្លួន
  • រដ្ឋគ្វីនស្លេន​មានករណី​ឆ្លង​ក្នុងស្រុក​ថ្មី​២ករណី

រដ្ឋញូសៅវែល
រដ្ឋញូសៅវែល​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ស្រុកចំនួន ៧៥៣ករណី ដែល​យ៉ាងហោចណាស់ ៤៩ករណី​បានស្ថិតនៅក្នុងសហគមន៍ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លងទៅ​ឲ្យ​អ្នកដទៃបាន។

លោកស្រីរដ្ឋមន្រ្តី​ទីមួយ Gladys Berejiklian មានប្រសាសន៍ថា ឥឡូវរដ្ឋនេះ​បានឈានដល់កំណត់ត្រាថ្មីមួយ​នៃការចាក់វ៉ាក់សាំងបានចំនួន ៦ លានដូស្ត ដែលមានន័យថា ៦០ ភាគរយនៃប្រជាជនបានទទួលយ៉ាងហោចណាស់មួយដូស្តរួចហើយ។

នៅក្នុង ប្រជាជន​ដែល​មានអាយុ​ចន្លោះ​ពី​ ១៦ដល់​៣៩ឆ្នាំ ព្រមទាំង​បុគ្គលិក​កម្មករ​មើលថែទាំ​ជនពិការនិងchildcare ទទួលបាន​អាទិភាព​ក្នុងការ​ណាត់​ជួប​ដើម្បី​ចាក់វ៉ាក់សាំង។ 

អាជ្ញាធរសុខាភិបាលនឹងប្រកាសផ្តល់​ជូននូវសេរីភាពកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ នៅចុងសប្តាហ៍នេះ។

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ ៥០ករណី ដែល​ក្នុងនោះ​ ១០ករណី​មិនដឹង​ពីប្រភព។ ៣៩ករណី​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

លោករដ្ឋមន្រ្តីទីមួយ Daniel Andrews មានប្រសាសន៍ថា អ្នកដែល​មាន​អាយុ​ចាប់​ពី​១៦ឆ្នាំឡើង​ទៅ នឹង​មានសិទ្ធិ​ទៅ​ចាក់​ថ្នាំវ៉ាក់សាំង មិនថា​វ៉ាក់សាំង Pfizer ឬ AstraZeneca នោះទេ នៅតាម​មណ្ឌលចាក់វ៉ាក់សាំង​របស់​រដ្ឋ​ចាប់​ពី​ថ្ងៃ​ពុធ​ ទី​២៥ ខែ​សីហា ។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACT បានកត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ ៣០ករណី ដែល​ក្នុងនោះ​ ​១៧ករណី​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

កន្លែង​ធ្វើតេស្ត​នៅ Kambah និង Brindabella Business Park នឹងបើកនៅ​ថ្ងៃស្អែក បន្ទាប់​ពី​បាន​បិទ​ដោយសារតែ​អាកាសធាតុ​មិនល្អ។

ស្វែងរកនៅទីនេះសម្រាប់​ និងពិនិត្យ​មើលសិទ្ធិរបស់​អ្នកសម្រាប់​

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • រដ្ឋគ្វីនស្លេន​កត់ត្រា​រណី​ឆ្លង​ថ្មី​នៅក្នុងស្រុក​ ២ករណី ដែល​បច្ចុប្បន្ន​កំពុងតែ​ស្ថិតក្រោមការ​ស៊ើបអង្កេតនៅឡើយ។
  • វិទ្យាស្ថាន Doherty Institute ទទូចថា វានឹង​មានសុវត្ថិភាព​សម្រាប់​ប្រទេសអូស្រ្តាលី​ក្នុងការ​បើកទ្វារឡើង​វិញ នៅ​ពេល​អត្រា​ចាក់វ៉ាក់សាំង​បាន ៧០ទៅ៨០% បើ​ទោះជា​មានចំនួន​ករណី​ឆ្លងប៉ុន្មានក៏ដោយ​ ឲ្យ​តែ​នៅ​អនុវត្តន៍​វិធាន​សុខភាព​សាធារ​ណៈ។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 24 August 2021 1:15pm
By SBS/ALC Content
Source: SBS


Share this with family and friends