ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- រដ្ឋញូសៅវែលមានអ្នកជំងឺកូវីដជិត១,០០០នាក់ហើយនៅក្នុងមន្ទីរពេទ្យ
- មានកន្លែងទំនេរសម្រាប់កក់ទុកទៅចាក់វ៉ាក់សាំងAstraZeneca ៥០,០០០កន្លែងក្នុងរដ្ឋវិចថូរៀ
- ACT ដាក់បទបញ្ជាផ្អាកការបណ្តេញចេញពីផ្ទះជួលរយៈពេល១២សប្តាហ៍
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១.៤៣១ករណី និងស្លាប់ ១២នាក់ ខណៈដែលលោកស្រីរដ្ឋមន្រ្តីទីមួយ Berejiklian ព្រមានថា វិបត្តិDelta នៅក្នុងរដ្ឋនេះនឹងកាន់តែអាក្រក់ថែមទៀតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ឥឡូវមានអ្នកជំងឺកូវីដ-១៩ចំនួន ៩៧៩នាក់កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលរួមមាន ១៦០នាក់នៅក្នុងបន្ទប់ICU និង៦៣ កំពុងប្រើខ្យល់អ៊ុកស៊ីសែនជំនួយដង្ហើម។ អាជ្ញាធរសុខាភិបាលបញ្ជាក់ឲ្យដឹងជាមុនថា ចំនួនករណីឆ្លងនឹងកើនឡើងក្នុងអំឡុងពេល២សប្តាហ៍ទៀត។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២០៨ករណី ដែលក្នុងនោះ ៩៦ករណីត្រូវបានភ្ជាប់ទៅនឹងករណីឆ្លងដែលគេបានដឹងស្រាប់ទៅហើយ។ បុរសម្នាក់បានស្លាប់នៅក្នុងវ័យ៦០ឆ្នាំប្លាយ។
លោករដ្ឋមន្រ្តីទីមួយ Andrews មានប្រសាសន៍ថា កម្មវិធីចាក់វ៉ាក់សាំងដែលផ្តល់អាទិភាពដល់សិស្សថ្នាក់ទី១២ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី៧ ខែកញ្ញា ខណៈដែលកុមារអាយុ១២ឆ្នាំនឹងជាក្រុមបន្ទាប់ដែលមានអាទិភាពក្នុងការចាក់វ៉ាក់សាំងPfizerនេះ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ១៨ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ១៥ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
រដ្ឋាភិបាលបានដាក់ចេញនូវ សម្រាប់អ្នកជួលផ្ទះគេនៅដែលមានបញ្ហាហិរញ្ញវត្ថុដោយសារតែការបាត់បង់ប្រាក់ចំណូល ឬបាត់បង់ម៉ោងធ្វើការដោយសារតែការបិទខ្ទប់។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ចាប់ពីថ្ងៃចន្ទ ទី៦ ខែកញ្ញា រដ្ឋគ្វីនស្លេននឹងមានបន្ទប់ទំនេរ ៦៨០បន្ទប់ នៅក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក បន្ទាប់ពីរដ្ឋនេះបានផ្អាកអ្នកដំណើរចូលមកក្នុងរដ្ឋដោយសារតែបញ្ហាកង្វះលទ្ធភាពក្នុងសណ្ឋាគារនេះ។
- ទោះបីជាក្រុមអាទិភាពក៏ដោយ ជនជាតិដើមភាគតិចAboriginal និងអ្នកកោះ Torres Strait អាយុលើសពី១៦ឆ្នាំ ត្រឹមតែជាង២០%ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង២ដូស្តរួចហើយ។
- រដ្ឋមន្រ្តីទីមួយស្តីទី លោក Jeremy Rockliff បានប្រកាសការចាក់វ៉ាក់សាំងជាកំហិតសម្រាប់បុគ្គលិកកម្មករវិស័យសុខាភិបាលនៅក្នុងរដ្ឋថាសម៉ាញៀ។

Source: ALC
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖