បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋាភិបាលញូសៅវែលជំរុញឲ្យមានការកម្រិតទំនាក់ទំនងរវាងក្រុមគ្រួសារ

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ ២០២១។

People cross an empty street in The Rocks, Sydney, Thursday, July 8, 2021. NSW has recorded 38 new locally acquired COVID-19 cases overnight, the highest daily number of new cases in 14 months. (AAP Image/Bianca De Marchi) NO ARCHIVING

People cross an empty street in The Rocks, Sydney. Source: AAP Image/Bianca De Marchi

  • ទាហាននឹងចូលរួម​ជាមួយ​ប៉ូលិស​ញូសៅវែល​ដើម្បី​អនុវត្ត​បទបញ្ជា​សុខភាព។
  • អាជ្ញាធរ​រដ្ឋវចិថូរៀ​រកឃើញ​ទំនាក់ទំនង​នៃ​ករណីអាថ៌កំបាំង។
  • សាលារៀននៅប្រ៊ីសបេន​ត្រូវ​បិទ​បន្ទាប់​ពី​សិស្ស​ម្នាក់​ធ្វើតេស្ត​ឃើញ​កូវីដ-១៩​វិជ្ជមាន។
  • រដ្ឋថាសម៉ាញៀ​បើកព្រំដែន​របស់​ខ្លួន​ជាមួយ​រដ្ឋ​វិចថូរៀ​ឡើង​វិញ។

រដ្ឋញូសៅវែល
រដ្ខញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មី​នៃកូវីដ-១៩ក្នុងស្រុកចំនួន ១៧០ករណី ដែល​យ៉ាងហោចណាស់ ៤២ករណី​ស្ថិតនៅ​ក្នុងសហគមន៍​ក្នុង​អំឡុង​ពេលឆ្លងរបស់ពួកគេ។

រដ្ឋមន្រ្តីទី១ លោកស្រី Gladys Berejiklian កំពុងជំរុញឱ្យប្រជាជន​កម្រិតការទាក់ទងជាមួយក្រុមគ្រួសារដទៃ ខណៈដែល​វីរុសនេះ​បន្ត​ឆ្លង​រាលដាល​ក្នុងក្រុមគ្រួសារ និងនៅកន្លែងធ្វើការ។

ស្នងការប៉ូលិស លោក Mick Fuller ព្រមានដល់​ប្រជាជន​ដែល​ចង់ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​បិទខ្ទប់​នៅ​ចុងសប្តាហ៍នេះ ថា "ក្រុមអ្នកតវ៉ា​នឹង​បាន​ជួយ​ជាមួយ​នឹង​មន្រ្តី​ប៉ូលិស​មួយពាន់នាក់"។ 

កងទ័ពចំនួន ៣០០នាក់ នឹងត្រូវចាប់​ផ្តើម​ប្រតិបត្តិការ​ចាប់ពីថ្ងៃច័ន្ទនេះទៅ ដើម្បីធានាឲ្យបានថា ប្រជាជន​នៅ​ផ្ទះ ហើយ​មិន​នៅលាយឡំគ្នា​ជាមួយ​នឹង​អ្នកផ្ទះ​ដទៃ​ក្នុង​ពេល​បិទខ្ទប់នេះ។

 

រដ្ឋវិចថូរៀ
រដ្ឋVictoria បានកត់ត្រានូវករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣ករណី ដែលសុទ្ធតែត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ន ហើយ​បាន​ផ្តាច់ខ្លួន​ចេញ​ឆ្ងាយពីគេ​រួចស្រាប់​ហើយ សម្រាប់រយៈពេលឆ្លងទាំងមូល។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Martin Foley មានប្រសាសន៍ថា ការធ្វើតេស្ត​ហ្សែន​បង្ហាញថា ករណី​អាថ៌កំបាំង​នេះ​មាន​ទំនាក់ទំនង​ទៅ​នឹង​ករណី​ដែល​ផ្ទុះឡើង​នាពេលបច្ចុប្បន្ន ប៉ុន្តែ​នៅ​មិនទាន់ដឹងថា តើ​បុរសម្នាក់នេះ​ឆ្លង​វីរុស​នេះ​បាន​មក​ដោយរបៀបណា។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
  • អាជ្ញាធរ​សុខាភិបាល​រដ្ឋ​គ្វីនស្លេន​ជឿជាក់ថា កូនសិស្ស​នៅ​ប្រ៊ីសបេន​ដែលធ្វើតេស្តឃើញកូវីដ-១៩​វិជ្ជមាន​រូបនេះ បានស្ថិតនៅ​ក្នុងសហគមន៍​រយៈពេល​៣ថ្ងៃ​ក្នុង​អំឡុង​ពេល​ឆ្លង​ ចាប់​តាំង​ពី​ថ្ងៃ​ទី ២៧ ខែកក្កដា មក។

  • រដ្ឋថាសម៉ាញៀ​បើកព្រំដែន​របស់​ខ្លួន​ឡើង​វិញ​ជាមួយ​នឹង​រដ្ឋ​វិចថូរៀ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ បន្ទាប់​ពី​បាន​បិទ​អស់​២សប្តាហ៍។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 30 July 2021 2:08pm
Updated 30 July 2021 2:23pm
By SBS/ALC Content
Source: SBS


Share this with family and friends