បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋមន្រ្តីទីមួយរដ្ឋញូសៅវែលនិយាយថា ប្រព័ន្ធមន្ទីរពេទ្យរបស់រដ្ឋនេះអាចទ្រាំទ្រនឹងចំនួនករណីឆ្លងដែលទំនងជានឹងកើនឡើងខ្ពស់បំផុតបាន

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១។

the Emergency Department at the Blacktown Hospital in Sydney

NSW Ambulances park in the receiving bay for the Emergency Department at the Blacktown Hospital in Sydney, Thursday, August 26, 2021. Source: AAP Image/Bianca De March

  • ក្នុងរដ្ឋ​ញូសៅវែល ៤០.៨%​នៃ​ចំនួន​ប្រជាជន​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញរួចរាល់ហើយ
  • រដ្ឋវិចថូរៀ​ប្រកាស​កម្មវិធី​ថ្មី​សម្រាប់ប្រជាជនដែល​មាន​ទុក្ខព្រួយ​ដោយសារ​ឈ្នួល​ផ្ទះ​
  • ACT កាត់​បន្ថយ​គម្លាត​នៃ​ការ​ចាក់ថ្នាំវ៉ាក់សាំងAstraZeneca មកនៅ​ចន្លោះ​ពី​៤​ទៅ​៨​សប្តាហ៍វិញ
  • ក្នុងរដ្ឋ​គ្វីនស្លេន ការចាក់វ៉ាក់សាំង​Pfizerនៅ​តាម​គ្លីនីកវេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺ​ទូទៅ​នឹង​កើនឡើង

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.២៨១ករណី ដែល​ក្នុងនោះ ៨៣១ករណីនៅក្នុងតំបន់​ភាគខាង​លិច​និង​នីរតី​ក្រុងស៊ីដនី និងស្លាប់៥នាក់។

​លោកស្រី​រដ្ឋមន្រ្តី​ទី​មួយ  Berejiklian មានប្រសាសន៍ថាម៉ូដែល​គំរូបង្ហាញពីការចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ​ដែលនឹងមានចំនួន​ច្រើនបំផុត​ បន្ទាប់ពីរដ្ឋនេះ​មានកំណត់​ត្រា​ចាក់វ៉ាក់សាំង​បាន​ ៧០%រួចហើយ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ការបន្ធូរបន្ថយការរឹតបន្តឹងនោះទេ។ បច្ចុប្បន្ននេះមានអ្នកជំងឺកូវីដ ១៧៧ នាក់ កំពុងសំរាកព្យាបាលនៅ​ក្នុង​បន្ទប់ICU ដែលក្នុងនោះ ៦៧ នាក់ត្រូវការខ្យល់អ៊ុកស៊ីសែនជំនួយ។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។  

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៤៦ករណី ដែល​ក្នុងនោះ ១២១ករណីត្រូវ​បានភ្ជាប់​​ទៅ​នឹង​ករណី​ឆ្លង​មុនៗដែល​គេបាន​ដឹង​ស្រាប់​ទៅហើយ។

រដ្ឋមន្រ្តី​ទទួលបន្ទុកខាង​ផ្នែក​លំនៅដ្ឋាន លោក Richard Wynne បាន​ប្រកាស​នូវ  សម្រាប់​អ្នក​ជួល​ផ្ទះ​គេរស់​នៅដែល​ត្រូវ​បង់​ប្រាក់ប្រាក់ឈ្នួល​ច្រើនជាង​៣០%​នៃ​ប្រាក់ចំណូល និង​សម្រាប់​ម្ចាស់​ផ្ទះ​ដែល​បាន​បាត់​បង់​ប្រាក់ឈ្នួល​ ២០%​ឬច្រើនជាង​នេះ​ពី​ប្រាក់​ចំណូល​ថ្លៃឈ្នួលរបស់​ពួកគេ។

ស្វែងរក ដែលនៅក្បែរលោកអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACT​បានកត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​ ១១ករណី ដែល​ក្នុងនោះយ៉ាងហោចណាស់​ ៧ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុងពេល​ដែល​អាច​ចម្លង​ទៅឲ្យ​អ្នកដទៃបាន។

អ្នកស្រុកខេនបេរ៉ាឥឡូវនេះ​អាច​រំកិល​ពេល​វេលារង់ចាំសម្រាប់​ការ​ណាត់​ជួបទៅចាក់វ៉ាក់សាំង​AstraZeneca ដូស្ត​ទី​២របស់​ពួកគេ​មកមុខ​បាន​ដោយប្រើ​  ឬ​ដោយ​ទូរស័ព្ទ​ទៅ​លេខ (02) 5124 7700  នៅចន្លោះពីម៉ោង៧ព្រឹក​ដល់​ម៉ោង​៧យប់។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ក្នុងរដ្ឋគ្វីនស្លេន  កំពុងតែ​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ Pfizer ជូនដល់ប្រជាជន ហើយនឹងមានវេជ្ជបណ្ឌិត ​៦៤២នាក់​បន្ថែម​ទៀត​​ដែលនឹង​ចូលរួមក្នុងកម្មវិធីនេះ​នៅ​សប្តាហ៍ក្រោយៗ។ 
  • វ៉ាក់សាំងPfizer ជិត 500,000 ដូស្ត​ ដែល​អូស្រ្តាលី​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ដោះដូរ​វ៉ាក់សាំង​គ្នាមួយ​ជាមួយ​នឹង​ចក្រភពអង់គ្លេស បាន​មកដល់​ស៊ីដនីហើយ​ កាល​ពីថ្ងៃ​អាទិត្យ​ ទី​៥ ខែ​កញ្ញាម្សិលមិញនេះ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 6 September 2021 1:29pm
Updated 6 September 2021 2:07pm
By SBS/ALC Content
Source: SBS


Share this with family and friends