ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- រដ្ឋញូសៅវែលបង្ហាញផែនទីចាកចេញពីការបិទខ្ទប់៣ដំណាក់កាល
- រដ្ឋវិចថូរៀប្រកាសប្រាក់ជំនួយដល់វេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅនិងឳសថស្ថាន ដើម្បីបង្កើនកិច្ចខំប្រឹងប្រែងចាក់វ៉ាក់សាំង
- ACT កត់ត្រាករណីស្លាប់ជាលើកដំបូងដែលពាក់ព័ន្ធនឹងការផ្ទុះឡើងនៃកូវីដ-១៩នាពេលបច្ចុប្បន្ន
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៧៨៧ករណី និងស្លាប់១២នាក់។
អាងហែលទឹកនៅទីវាលខាងក្រៅត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ហើយការដ្ឋានសាងសង់ឥឡូវនេះអាចវិលត្រឡប់ទៅលទ្ធភាព១០០%វិញក្រោមផែនការសុវត្ថិភាពកូវីដ។
លោកស្រីអភិបាលរដ្ឋ Gladys Berejiklian បានអះអាងថាការរឹតបន្តឹងនឹងត្រូវបានបន្ធូរបន្ថយបន្ថែមទៀតនៅថ្ងៃទី១១ ខែតុលា ហើយបានប្រកាសកែប្រែផែនទីបង្ហាញផ្លូវនៅកម្រិត៧០% ដោយឥឡូវនេះមិនអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់តំបន់ជនបទឡើយ រហូតដល់រដ្ឋនេះសម្រេចបានគោលដៅចាក់វ៉ាក់សាំង២ដូស្តបាន៨០%។
លោកស្រីបានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវសម្រាប់ការបន្ធូរបន្ថយការរឹតបន្តឹងនៅពេលសម្រេចបានគោលដៅចាក់វ៉ាក់សាំង២ដូស្តបាន៨០ភាគរយនោះ ការកំណត់ចំនួនភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយសម្រាប់ពិធីមង្គលការនិងពិធីបុណ្យសពនឹងត្រូវលុបចោល កីឡាសហគមន៍អាចចាប់ផ្តើមឡើងវិញ ហើយមនុស្ស ១០ នាក់នឹងអាចជួបជុំគ្នានៅក្នុងផ្ទះបាន។
ដំណាក់កាលទី ៣នៃ “ការរស់នៅតាមធម្មតាជាមួយកូវីដ”ឬ "COVID Normal" ត្រូវបានកំណត់នៅថ្ងៃទី ១ ខែធ្នូ នៅពេលដែលគេរំពឹងថា រដ្ឋនេះនឹងមានអត្រាចាក់វ៉ាក់សាំង២ដូស្តចំនួន ៩០ ភាគរយ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៧០៥ករណី និងស្លាប់ម្នាក់។
លោកអភិបាលរដ្ឋ Daniel Andrewsបានប្រកាសផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ ក្រុមវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅ (GPs) និងឱសថស្ថានសហគមន៍នៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានចំនួន ១១ ដែលមានករណីឆ្លងខ្ពស់ និងអត្រាចាក់វ៉ាក់សាំងទាបរួមមានតំបន់Moreland, Brimbank, Cardinia, Casey, Darebin, Greater Dandenong, Hobsons Bay, Melton, Whitlesea, Windsor និង Hume។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៩ករណី និងស្លាប់ម្នាក់។
នៅទីក្រុងខេនបេរ៉ា មនុស្សពីរនាក់នឹងអាចទៅលេងក្រុមគ្រួសារមួយផ្សេងទៀតបាន ហើយពេលវេលាចេញកំសាន្តនៅខាងក្រៅនឹងត្រូវដំឡើងដល់ ៤ ម៉ោងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី ១ ខែតុលា។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖