បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលសុំអង្វរឲ្យសហគមន៍ជនជាតិដើមទៅចាក់វ៉ាក់សាំង ខណៈរដ្ឋវិចថូរៀប្រញាប់ប្រញាល់ចាក់ជូនសិស្សថ្នាក់ទី១២

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២១។

Australian Wiradjuri elder been vaccinated

Source: AAP Image/Dan Himbrechts

  • កាកបាទក្រហម​ផ្តល់​ជូន​ជំនួយ​ដល់​អ្នកស្រុក​នៅ​ Greater Sydney ដែល​កាន់ទិដ្ឋាការ​បណ្តោះអាសន្ន។
  • អាទិភាព​​ក្នុងការ​ទៅចាក់វ៉ាក់សាំង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ កំពុងតែ​ប្រព្រឹត្តទៅនៅ​រដ្ឋ​វិចថូរៀ
  • មានកន្លែង​ទំនេរច្រើនជាងមុនសម្រាប់​ការ​ណាត់ជួប​ទៅចាក់វ៉ាក់សាំង​និង​ទៅធ្វើតេស្ត សម្រាប់​អ្នកស្រុកខេនបេរ៉ា​ដែល​មានពិការភាព
  • សូន្យករណី​ឆ្លង​ថ្មីនៅ​ក្នុង​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ និង​រដ្ឋ​គ្វីនស្លេន

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.២២០ករណី និងស្លាប់ ៨នាក់។

នាយកខាង​ផ្នែក​សុខភាព​ជនជាតិ​ដើម Aboriginal នៅ​មន្ទីរពេទ្យ St Vincent អ្នកមីង Pauline Deweerd ជំរុញ​ឲ្យ​សហគមន៍​ជនជាតិ​ដើម Aboriginal ទៅចាក់វ៉ាក់សាំង​ឲ្យ​បាន​ឆាប់​បំផុត ខណៈដែល​អាជ្ញាធរ​រំពឹងថា​នឹង​មានករណី​ឆ្លង​ជាមធ្យម​ក្នុង​រយៈពេល​៧ថ្ងៃ ចំនួន១៥០០ករណី។

កាកបាទក្រហមអូស្រ្តាលី​ផ្តល់​ជូន​នូវ​ប្រាក់​ជំនួយ​ចំនួន ៤០០ដុល្លារ​ ដល់​ប្រជាជន​ដែល​កាន់ទិដ្ឋាការ​បណ្តោះអាសន្ន ឬអ្នក​ដែល​មិន​មាន​ទិដ្ឋាការ​ត្រឹមត្រូវ ដែលរងផលប៉ះពាល់​ដោយសារ​ការ​បិទខ្ទប់​នៅ Greater Sydney តាមរយៈ )។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។  

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៤៦ករណី ដែល​នាំ​ឲ្យ​ករណីសកម្មនៅ​ក្នុងរដ្ឋនេះ​មាន​ចំនួន ១,៧៨៦ករណី។

ចាប់​ពីថ្ងៃនេះ​តទៅ ជាផ្នែក​មួយ​នៃ​កម្មវិធី​អាទិភាពចាក់វ៉ាក់សាំងបង្ការ​រយៈពេល​១០ថ្ងៃ អាជ្ញាធរ​មាន​បំណង​ចាក់​ជូន​កូនសិស្ស​ថ្នាក់ទី​១២​ទាំង​អស់​យ៉ាង​ហោចណាស់​ឲ្យ​បាន​មួយដូស្ត នៅ​មុន​ពេល​ថ្ងៃ​ប្រឡង​របស់​ពួកគេ។

ការកក់កន្លែងទៅ​ចាក់វ៉ាក់សាំង Pfizer សម្រាប់​កូនសិស្ស​ថ្នាក់ទី​១២ គ្រូបង្រៀន អ្នក​ត្រួតពិនិត្យ​ពេលប្រឡង និង​អ្នក​វាយតម្លៃ​ បានចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែកញ្ញា។

ស្វែងរក ដែលនៅក្បែរលោកអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACT​បានកត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​ ១៩ករណី ដែល​ក្នុងនោះយ៉ាងហោចណាស់​ ៦ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុងពេល​ដែល​អាច​ចម្លង​ទៅឲ្យ​អ្នកដទៃបាន។

រដ្ឋាភិបាល ACT កំពុងតែ​ផ្តល់​នូវ​​សេវាកម្ម​ណាត់ជួបទៅ​ចាក់វ៉ាក់សាំង និង​ធ្វើតេស្ត​ប្រសើរជាងមុន​ សម្រាប់ប្រជាជន​ដែល​មានពិការភាព ដោយ​ការ​រំកិល Access and Sensory Clinic ទៅកាន់​មណ្ឌលសុខភាព​សហគមន៍ Weston Creek Community Health Centre។


ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 
រដ្ឋវិចថូរៀ
 


Share
Published 7 September 2021 1:06pm
By SBS/ALC Content
Source: SBS


Share this with family and friends