បច្ចុប្បន្នភាពកូវិដ-19៖ NSW សម្រេច​បាន​ការ​ចាក់​វ៉ាក់​សាំង​ដល់​ពលរដ្ឋបាន 8លាន​នាក់ ខណៈ​ពលរដ្ឋ​វិកថូរៀ 39%​បាន​ចាក់​វ៉ាក់​សាំង​ពេញ​លេញ

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍ ទី11 ខែកញ្ញា ឆ្នាំ 2021។

People wearing face masks hold hands while walking through Carlton Gardens in Melbourne, Saturday, September 11, 2021. Victoria has recorded 450 new locally-acquired COVID-19 cases in the past 24 hours. (AAP Image/James Ross) NO ARCHIVING

Source: AAP/James Ross

  • ក្រសួង​សុខាភិបាល​រដ្ឋ​ញូសៅវ៉េល​ជំរុញ​ពលរដ្ឋ​នៅ​តំបន់​ជន​បទ​មួយចំនួន​ឲ្យ​មក​ធ្វើ​តេស្ត
  • នៅ​រដ្ឋ​វិកថូរៀ​មាន​ពលរដ្ឋ 39% បាន​ចាក់​វ៉ាក់សាំង​ការពារ​គ្រប់​ដូស
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរា​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​ថ្មី 15ករណី និង​រដ្ឋ​ឃ្វីន​ឡែន​មានការ​ឆ្លង​ថ្មី 5ករណី

រដ្ឋញូសៅវ៉េល
រដ្ឋ​ញូសៅវ៉េល​តក់​ត្រា​នូ​វការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1599 ករណី និង​ស្លាប់​8​ករណី។ មក​ទល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​កូវិដ-19 ចំនួន 170នាក់​ហើយ​ចាប់​តាំង​ពី​ការ​ផ្ទុះការ​ឆ្លង​នា​ពេល​បច្ចុប្បន្ន​នេះ។

អាជ្ញាធរ​បាន​រក​ឃើញ​សំណាក​កូវិដ-19 នៅ​រោង​ចក្រ​កែ​ច្នៃ​ទឹក​លូ​នៅ​តំបន់ Byron Bay, Bangalow. Jindabyne, Harden, Moruya, Yass, Port Macquarie, Trangie និងYoung។ ការ​រក​ឃើញ​នេះ​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​ការ​ព្រួយបារម្ភ ពីព្រោះ​ថ្មីៗ​នេះ​គ្មាន​ការ​ឆ្លង​នៅ​តំបន់​ទាំង​នេះ​ទេ។ អាជ្ញាធរ​បាន​ជំរុញ​ដល់​ពលរដ្ឋ​គ្រប់​រូប​ធ្វើ​ការ​តាម​ដាន​សុខភាព​ក្នុង​ករណី​មាន​រោគ​សញ្ញា​ត្រូវ​ទៅ​ធ្វើ​តេស្ត​ភ្លាម។

មក​ទល់​ថ្ងៃ​នេះ​រដ្ឋ​បាន​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ពលរដ្ឋ​បាន 8លាននាក់​ហើយ ដោយ​ក្នុង​នោះ 44.5% បាន​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​ដូស។ 

សូម​ចុច​ត្រង់​នេះ ថ្ងៃ​នេះ។  

រដ្ឋវិកថូរៀ
រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មីក្នុង​សហគមន៍​ចំនួន 450ករណី ដោយ​ក្នុង​នោះជាង​ 70% នៃករណីថ្មី​មាន​ឆ្លងនៅ​តំបន់​ភាគ​ខាង​ជើង​ទីក្រុង​ម៉ែលប៊ិន។ 

ចាប់​ពីថ្ងៃអាទិត្យ​ទី 12 កញ្ញា​នេះ​ទៅ ស្ត្រី​មាន​ផ្ទៃ​ពោះ​ចាប់​ពី​សប្តាហ៍​ទី 24 នឹង​ទទួល​បាន​អាទិភាព​កក់​ចាក់​វ៉ាក់​សាំង​បង្ការ​នៅ​តាម​គ្លីនិក​របស់​រដ្ឋ។ 

ស្វែង​រក នៅ​ជិត​អ្នក។                                                                                                        

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា គឺជា​រដ្ឋ​ទី​មួយនៅ​អូស្ត្រាលី​ដែល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ដល់​ពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី 16ឆ្នាំ​បាន​ពាក់​កណ្តាល។
  • មា​ន​ជាង 1000 គ្រួសារ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ខណៈ​ដែលទីក្រុង​ប្រឹស​បិនកត់​ត្រា​នូវ​ករណី​ឆ្លង​ថ្មី​ចំនួន 5។
  • រដ្ឋ​អូស្ត្រាលី​ភាគ​ខាង​ត្បូង​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវិដ-19 ប្រភេទ  Pfizer ដល់​ពលរដ្ឋ​គ្រប់​រូប​ដែល​មាន​អាយុ​លើស​ពី 12ឆ្នាំ ដោយ​រួម​បញ្ចូល​នូវ​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​មាន​វ័យ​លើស​ពី 60ឆ្នាំ​ផង​ដែរ ចាប់​តាំង​ពីថ្ងៃទី 13 ខែ​កញ្ញា​នេះ​ទៅ។
COVID-19 myths
Source: SBS
COVID-19 myths
Source: SBS
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 11 September 2021 1:22pm
By SBS/ALC Content
Source: SBS


Share this with family and friends