បច្ចុប្បន្នភាពកូវិដ-19៖ NSW បើក​ការ​ចាក់​វ៉ាក់​សាំង​ដល់​ក្រុម​អាទិភាព និង​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​លើ​ការ​រៀប​អាពាហ៍​ពិពាហ៍

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍ ទី28 ខែសីហា ឆ្នាំ 2021។

NSW Healths Dr Jeremy McAnulty (left) and NSW Health Minister Brad Hazzard during a COVID-19 press conference in Sydney, Saturday, August 28, 2021.

NSW Healths Dr Jeremy McAnulty (left) and NSW Health Minister Brad Hazzard during a COVID-19 press conference in Sydney, Saturday, August 28, 2021. Source: AAP Image/Bianca De March

  • រដ្ឋ​ញូសៅវ៉េល​ពង្រីក​លទ្ធភាព​ចាក់​វ៉ាក់​សាំង​បង្ការ​កូវិដ-19 ដល់​ក្រុម​អាទិភាព
  • ភាគ​ខាង​លិច​ទីក្រុង​ម៉ែល​ប៊ិន​កត់​ត្រា​ករណី​ឆ្លង​ថ្មីរហូត​ដល់ 60 ភាគ​រយ​នៅទូទាំង​រដ្ឋ
  • រដ្ឋ​ធានី​ខេន​បេរ៉ា ACT មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 26ករណី
  • មាន​ទីតាំងថ្មី​ដែល​​អ្នក​វិជ្ជមាន​កូវិដ-19​ បាន​ទៅកាន់​នៅ​រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង

រដ្ឋញូសៅវ៉េល
រដ្ឋ​ញូសៅវ៉េល​តក់​ត្រា​នូ​វការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1035 ករណី ដែល​ក្នុង​នោះ 714ករណី​ឆ្លង​នៅភាគ​ខាង​លិច និង​ភាគខាង​ត្បូង​ទីក្រុង​ស៊ីដនីយ៍។ ក៏​មាន​ផង​ដែរ​នូវ​ការ​បាត់​បង់​ជីវិត​ពលរដ្ឋ​ពីររូប​​ ដោយ​មួយ​រូប​ក្នុង​វ័យ 70ឆ្នាំ និង​មួយរូប​ទៀត​ស្លាប់​នៅ​ក្នុង​វ័យ​ 80ឆ្នាំ។

នៅ ក្រុម​អាយុ​ដែល​ស្ថិត​នៅក្នុង​ក្រុម​អាទិភាព​ត្រូវ​បាន​ពង្រីក ដោយ​អនុញ្ញាត​ពលរដ្ឋ​មាន​អាយុ 40-49 ឆ្នាំ​អាច​កក់​ចាក់​វ៉ាក់សាំង​បាន។ បុគ្គលិក​បំពេញ​ការងារ​លើ​ផ្នែក​លក់​គ្រឿង​ទេស និង​រោង​ចក្រ​សាច់ ដែល​រស់​នៅ​ក្រៅតំបន់​ដែល​មាន​ការ​ព្រួយ​បារម្ភ​ក៏​ស្ថិត​នៅ​ក្នុង​ក្រុម​អាទិភាព​ផង​ដែរ។

ក្រសួង​សុខាភិបាល​រដ្ឋ​ញូសៅវ៉េល​ក៏​បាន​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​លើ​ការ​រៀប​អាពាហ៍​ពិពាហ៍​ផង​ដែរ ដោយ​អនុញ្ញាត​ឲ្យ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​មាន​ភ្ញៀវ​ចូលរួម​ប្រាំ​នាក់ ចាប់​ពីថ្ងៃទី 3 ខែ​កញ្ញា​ខាង​មុខ​នេះ។

បុគ្គលិក​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បំពេញ​ការងារ​ត្រូវ​តែ​  ដើម្បី​ធ្វើ​ដំណើរចូល និង​ចេញ​ពី​តំបន់​ទាំង 12 ដែល​មាន​ការ​ព្រួយបារម្ភ។

កក់កន្លែង​  ថ្ងៃ​នេះ។

រដ្ឋវិកថូរៀ
រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 64ករណី ដោយ​ក្នុង​នោះ​ 49ករណី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​មុនៗ និ​ង15ករណីទៀត​មិន​ទាន់​រក​ប្រភព​ឃើញ។ 

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​លោក Martin Foley មាន​ប្រសាសន៍​ថា​តំបន់​ភាគ​ខាង​លិច​ទីក្រុង​ម៉ែល​ប៊ិន​គឺ​ជា​តំបន់​ដែល​មាន​ការ​ព្រួយបារម្ភ​បំផុត​ក្នុង​នោះ​​មាន  Wyndham, Newport, Altona North និង Hume។

ស្វែង​រក នៅ​ជិត​អ្នក។

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
  • ក្រសួង​សុខាភិបាល​រដ្ឋ​អូស្ត្រាលី​ភាគ​ខាង​ត្បូង​ចាត់​ទុក​ស្ថានីយ៍​ចាក់​ប្រេង​ឥន្ធនៈ​ពីរ​កន្លែង​នៅ Port Augusta និង ស្ថានីយ៍​ពីរ​កន្លែង​ទៀត​នៅ Ceduna ជា​ បន្ទាប់​ពី​អ្នក​បើក​រថ​យន្ត​ដឹក​ទំនិញ​ពីរ​នាក់ពីរដ្ឋ​ញូសៅវ៉េល​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជ​មានមេរោគ​កូរ៉ូណា​។ 
  • ចាប់​ពីថ្ងៃទី 24 កញ្ញា​ខាង​មុខ​នេះ ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​មាន​វ័យ 18ឆ្នាំ​ឡើង​មក​ពី​រដ្ឋ​ធានី​ខេន​បេរ៉ា រដ្ឋ​ញូសៅវ៉េល និង​រដ្ឋ​វិកថូរៀ​ត្រូវ​តែ​បង្ហាញ​ភស្តុ​តាង​​បញ្ជាក់​ថា​គេ​បាន​ចាក់​វ៉ាក់​សាំង​យ៉ាង​ហោច​ណាស់​បាន​មួយ​ដូស​មុន​ពេល​ចូល​មក​កាន់​រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង។
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 28 August 2021 1:30pm
Updated 28 August 2021 1:34pm
Source: SBS


Share this with family and friends