បច្ចុប្បន្នភាពកូវីដ-១៩៖ ញូសៅវែលដកបម្រាមគោចរ ខណៈតំបន់បាឡារ៉ាត់នៅរដ្ឋវិចថូរៀត្រូវបិទខ្ទប់មួយសប្តាហ៍

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

 Marrickville, Sydney, Wednesday, September 15, 2021.

Members of the public wear face masks as they go about their daily lives in Marrickville, Sydney, Wednesday, September 15, 2021. Source: AAP Image/Bianca De March

  • ក្នុង​រដ្ឋ​ញូសៅវែល ៤៧,៥%​នៃ​ចំនួន​ប្រជាជន​អាយុ​លើសពី​១៦ឆ្នាំ​បាន​ចាក់វ៉ាក់សាំង​ពេញលេញរួចហើយ
  • ការបិទខ្ទប់​បិទបញ្ចប់​នៅ​តំបន់ Shepparton ចាប់​ពីពាក់កណ្តាលអធ្រាត្រនេះ
  • ACT ឈាន​ដល់​៧៥%​នៃ​គោលដៅចាក់វ៉ាក់សាំង​ដូស្ត​ដំបូង
  • គ្មាន​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍នៅ​ក្នុងរដ្ឋ​គ្វីនស្លេនទេ

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.២៥៩ករណី និងស្លាប់១២នាក់។

អភិបាល​រដ្ឋ លោកស្រី Gladys Berejiklian មានប្រសាសន៍ថា រដ្ឋនេះបាន​សម្រេចគោលដៅ​ចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​ចំនួន​៨០%ហើយ និងជំរុញ​ឲ្យ​អ្នកស្រុក​នៅ​តំបន់​ភាគខាង​លិចក្រុងស៊ីដនីកុំ​ធ្វេសប្រហែសឲ្យ​សោះ។

ចាប់​ពីយប់នេះ​ទៅ បម្រាមគោចរ​នឹង​ត្រូវ​បាន​ដកចេញ​ទៅវិញ​ពី​ ។ ក្រោម​ផែនទីបង្ហាញផ្លូវ​របស់​រដ្ឋាភិបាល​រដ្ឋនេះ ប្រជាជន​ដែល​ចាក់វ៉ាក់សាំង​រួចហើយ​នឹង​ត្រូវ​ដោះលែង​ចេញ​ពីការ​បិទខ្ទប់​នៅ​ពេល​ដែល​អត្រាចាក់វ៉ាក់សាំង​២ដូស្ត​របស់រដ្ឋនេះសម្រេចបាន៧០%។

កក់ទុកសម្រាប់​នៅថ្ងៃនេះ ។   

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៤២៣ករណី  និង​ស្លាប់២នាក់បន្ថែមទៀត។
ទីក្រុង​ Greater Ballarat នឹង​ត្រូវ​បិទខ្ទប់​ចាប់​ពី​ពាក់កណ្តាលអធ្រាត្រនេះទៅ ហើយ​អ្នកស្រុក​នឹងត្រូវ​អនុវត្ត​តាម​បទបញ្ជារ​ដូច​អ្នក​នៅ​ទីក្រុងម៉ែលប៊នដែរ សម្រាប់​រយៈពេល​៧ថ្ងៃ លើកលែងតែបម្រាមគោចរចេញ។ ការបិទខ្ទប់​នៅតំបន់ Shepparton នឹងត្រូវ​ដកចេញ​ពី​យប់​នេះ បន្ទាប់​ពី​មិនមានករណី​ឆ្លង​៣ថ្ងៃជាប់គ្នា។

ខ្សែរថភ្លើង​ទៅកាន់តំបន់​ជនបទរដ្ឋវិចថូរៀភាគច្រើន​នៅ​បិទនៅឡើយ បន្ទាប់​ពី​រកឃើញ​ករណី​វិជ្ជមាន​មួយ​ទៀត​ក្នុងចំណោម​បុគ្គលិក​​V/Lineនេះ។

ស្វែងរក ដែលនៅក្បែរលោកអ្នក។      

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ១៣ករណី។ យ៉ាងហោច ៨ករណី​ក្នងចំណោមនោះ បានចំណាយពេលខ្លះ​នៅក្នុងសហគមន៍​ក្នុងកំឡុងពេល​ដែល​អាច​ចម្លេង​ទៅ​ឲ្យ​អ្នកដទៃបាន។

អភិបាល​ដែនដី លោក Andrew Barr និយាយថា ៧៥%​នៃ​ចំនួន​ប្រជាជន​អាយុ​លើសពី​១២​ឆ្នាំឡើង​ទៅ​បាន​ចាក់វ៉ាក់សាំង​យ៉ាង​ហោយណាស់​១ដូស្ត​រួចហើយ។

ចុចត្រង់នេះអំពីរបៀប​។                                                                                                

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • នៅក្រោមផែនការកូវីដដំណាក់កាលទី ៣ នៃដែនដីភាគខាងជើង ការចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ច​សម្រាប់បុគ្គលិកដែលមានហានិភ័យខ្ពស់។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 15 September 2021 2:12pm
By SBS/ALC Content
Source: SBS


Share this with family and friends