បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលចាប់ផ្តើមកម្មវិធីសាកល្បងយកនិស្សិតអន្តរជាតិត្រឡប់ចូលស្រុកវិញ ខណៈរដ្ឋវិចថូរៀបើកកន្លែងចាក់វ៉ាក់សាំងModernaបន្ថែម

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១។

Victorian Police officers patrol through Bourke Street Mall ahead of a planned rally against mandatory Covid-19 vaccinations in Melbourne, Friday, September 24, 2021. (AAP Image/James Ross) NO ARCHIVING

Victorian Police officers patrol through Bourke Street Mall ahead of a planned rally in Melbourne, Friday, September 24, 2021. Source: AAP/James Ross

  • ក្នុងរដ្ឋញូសៅវែល មួយភាគបីនៃ​កុមារ​អាយុ​ចន្លោះពី ១២ទៅ១៥ឆ្នាំ​បានចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​របស់​ពួកគេ​រួចហើយ
  • រដ្ឋវិចថូរៀ​ប្រកាស​ផ្តល់​ជូនវ៉ាក់សាំង​ Moderna បន្ថែម
  • បញ្ជី​ទីកន្លែង​ដែល​អ្នកកូវីដវិជ្ជមាន​បាន​ទៅ​កើនឡើង​ក្នុងACT
  • ៥០%​នៃ​ពលរដ្ឋ​អូស្រ្តាលី​ដែល​មានសិទ្ធិបាន​ទៅចាក់វ៉ាក់សាំង​ពេញលេញ​រួចហើយ

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១,០៤៣ករណី និងស្លាប់១១នាក់។

រដ្ឋនេះ​បាន​ចាប់ផ្តើម​កម្មវិធី​សាកល្បង​មួយ​ក្នុងការ​នាំយក​និស្សិត​អន្តរជាតិ​៥០០នាក់ ដែល​បាន​ចាក់វ៉ាក់សាំង​ Pfizer, Moderna ឬ AstraZeneca ២ដូស្ត​រួចហើយ ឲ្យ​ត្រឡប់មកវិញ។

បំណែកវីរុសកូរ៉ូណា​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុង​ប៉ាន់គំរូ​កាកសំណល់​ទឹកស្អុយ​ពីតំបន់ Lightning Ridge ភាគខាង​លិច​រដ្ឋ​ញូសៅវែល តំបន់Jindabyne ក្នុង​ភាគខាង​ត្បូងរដ្ឋញូសៅវែល តំបន់Crookwell ក្នុង Southern Tablelands និង​នៅ South Lismore ក្នុងភាគខាង​ជើង​រដ្ឋញូសៅវែល។



កក់ទុកសម្រាប់​នៅថ្ងៃនេះ ។   

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៧៣៣ករណី ដែល​ក្នុង​នោះ ៨៤%​អាយុ​ក្រោម​៥០ឆ្នាំ។ មនុស្ស​ម្នាក់​បាន​ស្លាប់។

រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល លោកMartin Foley និយាយថា ឱសថស្ថាន​ជាង៧០០កន្លែង​នៅទូទាំង​រដ្ឋ​នឹងទទួលបាន​វ៉ាក់សាំង Moderna ជាង​៣សែនដូស្ត​បន្ថែម​នៅ​ក្នុង​ពេល​ប៉ុន្មានសប្តាហ៍ខាង​មុខនេះ។ហើយវ៉ាក់សាំងModerna  ប្រមាណជា ៣២,០០០ដូស្ត នឹង​ត្រូវ​បែងចែក​ទៅ​ឲ្យ​កន្លែង​ចាក់វ៉ាក់សាំង​ដែល​បង្កើតឡើង​បណ្តោះអាសន្ន​ ហើយ​ចាក់សម្រាប់​អ្នក​ដែល​មាន​អាយុ​ពី ១២ដល់៥៩ឆ្នាំ។

ស្វែងរក ដែលនៅក្បែរលោកអ្នក។     

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ១៩ករណី។

គិលានុប្បដ្ឋាក​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញ​ហើយម្នាក់​មកពី Calvary Haydon Retirement Community នៅភាគខាង​ជើង​ទីក្រុង​ខេនបេរ៉ា បាន​ធ្វើ​តេស្ត​ឃើញ​កូវីដ-១៩​វិជ្ជមាន។ បច្ចប្បន្ន​មាន​ ទីកន្លែងប៉ះពាល់() ប្រមាណ​៤៥០កន្លែង​នៅACT។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ការ​សាកល្បង​ធ្វើ​ចត្តាឡីស័ក​ក្នុងផ្ទះ​របស់​រដ្ឋ​ថាសម៉ាញៀ​ចាប់​ផ្តើមនៅ​ថ្ងៃនេះ ដោយ​អ្នកដំណើរ​ត្រូវ​អនុវត្ត​តាម​ច្បាប់​ទម្លាប់​ជាច្រើន​ដូចជា ត្រូវ​មាន​លទ្ធផល​តេស្ត​កូវីដ-១៩អវិជ្ជមាន និង​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹងជញ្ជូន​ឯកជន​ពី​ព្រលានយន្តហោះ​ ដើម្បី​ចៀសវាង​ការ​ធ្វើ​ដំណើរ​តាម​សេវាកម្មសាធារណៈ។
COVID-19 myths
Source: SBS

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 

Share
Published 24 September 2021 1:56pm
By SBS/ALC Content
Source: SBS


Share this with family and friends