រដ្ឋញូសៅវែលបានកត់ត្រាករណីទី៦ នៃវ៉ារ្យង់ Omicron ដែលជាបុរសក្រុងស៊ីដនីក្នុងវ័យ ៤០ឆ្នាំប្លាយ ដែលបានមកដល់តាមជើងហោះហើរដូចគ្នាជាមួយនឹងករណីមួយចំនួនទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ប្រធានមន្រ្តីសុខាភិបាល លោក Paul Kelly និយាយថា វានឹងត្រូវការពេលវេលារហូតដល់ពីរសប្តាហ៍ មុនពេលមានព័ត៌មានគ្រប់គ្រាន់ស្តីអំពីការគំរាមកំហែងនៃវ៉ារ្យ៉ង់អូមីក្រុង (Omicron) នេះ។
អ្នកដំណើរអន្តរជាតិទាំងអស់ដែលចូលមកក្នុងរដ្ឋញូសៅវែល និងរដ្ឋវិចថូរៀ ចាំបាច់ត្រូវនៅដាច់ដោយឡែកពីគេ រយៈពេល ៧២ម៉ោង និងធ្វើតេស្តរកកូវីដ-១៩។ ការធ្វើតេស្តលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៦ បន្ទាប់ពីបានមកដល់រដ្ឋញូសៅវែល ហើយនៅចន្លោះថ្ងៃទី៥ និងទី៧ នៅរដ្ឋវិចថូរៀ សូម្បីតែបន្ទាប់ពីចាកចេញពីកន្លែងធ្វើចត្តាឡីស័កហើយក៏ដោយ។
អ្នកធ្វើដំណើរទាំងអស់ដែលចូលមកក្នុងរដ្ឋញូសៅវែល ពីប្រទេសអាហ្វ្រិកខាងត្បូងចំនួនប្រាំបី ឬប្រាំបួនក្នុងករណីរដ្ឋវិចថូរៀ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ។
រដ្ឋញូសៅវែលបានបង្កើនការផាកពិន័យរបស់ខ្លួនដល់ទៅ $៥,០០០ សម្រាប់អ្នកដែលមិនគោរពតាមលក្ខខណ្ឌធ្វើចត្តាឡីស័ក ឬការធ្វើតេស្ត ដោយកើនឡើងពី $១,០០០។ ការផាកពិន័យសម្រាប់ក្រុមហ៊ុនសាជីវកម្មដែលបំពានលក្ខខណ្ឌទាំងនេះ នឹងត្រូវផាកពិន័យទ្វេដង គឺចំនួន $១០,០០០ ដុល្លារ។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ១,១៧៩ករណី និងស្លាប់៦នាក់។ រដ្ឋញូសៅវែលកត់ត្រា ២៥១ករណី និង សូន្យករណីនៅរដ្ឋគ្វីនស្លេន។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជា
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។
- · ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- · ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- · ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖