បច្ចុប្បន្នភាពកូវិដ-19៖ NSW កត់​ត្រា​ករណី​ឆ្លង​ខ្ពស់​បំផុត ខណៈ​រដ្ឋ​វិកថូរៀ​នឹង​សម្រេច​បាន​គោល​ដៅ​ចាក់​វ៉ាក់​សាំង​មុន​ពេល​កំណត់

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍ ទី04 ខែកញ្ញា ឆ្នាំ 2021។

NSW Police and Australian Defence Force personnel at Olympic Park, Sydney

Source: AAP/Dan Himbrechts

  • រដ្ឋ​ញូសៅវ៉េល​មាន​ករណី​ឆ្លង​ COVID-19 ច្រើន​បំផុត​មិន​ធ្លាប់​មាន
  • រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ចំនួន 190ករណី ខណៈ​ដែល​មាន​ការ​បង្កើន​ល្បឿន​ចាក់​វ៉ាក់​សាំង
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​សម្រេច​បាន​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទីមួយ​ដល់ 70 ភាគរយ​នៅ​ចុង​សប្តាហ៍​នេះ
  • រដ្ឋ​អូស្ត្រាលី​ភាគ​ខាង​ត្បូងដាក់​បញ្ចូល​ហាង​លក់​គ្រឿង​ស្រវឹង​ពីរកន្លែង​​ជា​ទីតាំង​មាន​អ្នក​វិជ្ជ​មាន​ទៅ​កាន់​

រដ្ឋញូសៅវ៉េល
រដ្ឋ​ញូសៅវ៉េល​តក់​ត្រា​នូ​វការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1533 ករណី និង​ស្លាប់​បួន​ករណី ដែល​ក្នុង​នោះ​អ្នក​ជំងឺ 173នាក់​កំពុង​សម្រាក​ព្យា​បាលនៅកន្លែង​សង្រ្គោះ​បន្ទាន់ (ICU) និង​អ្នក​ជំងឺ 62នាក់​​ដាក់​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម។ 

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​លោក Brad Hazzard មាន​ប្រសាសន៍​ថា​ពលរដ្ឋ​ញូសៅវ៉េល 72% ​ដល់​វេន​ចាក់​វ៉ាក់​សាំង​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ដូស​ទីមួយ​រួច​រាល់​ហើយ និង​មាន​ពលរដ្ឋ​ជិត 40% បាន​ចាក់​វ៉ាក់​សាំង​បង្ការ​បាន​ទាំង​ពីរ​ដូស។ អាជ្ញាធរ​បាន​អំពាវ​នាវ​ដល់​នគរបាល បុគ្គលិក​ផ្តល់​ជំនួយ​សង្រ្គោះ​បន្ទាន់ពី​តំបន់​រដ្ឋាភិបាល​ទាំង 12 ដែល​មាន​ការ​ព្រួយ​បារម្ភ​ឲ្យ​មក​ចាក់​វ៉ាក់សាំង​នៅ​ចុង​សប្តាហ៍​នេះ។ 

សូម​ចុច​ត្រង់​នេះ ថ្ងៃ​នេះ។ 

រដ្ឋវិកថូរៀ
រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មី​ 190ករណី ដោយ​ក្នុង​នោះ 103ករណីមាន​ការ​ឆ្លង​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​មុនៗ។ អាជ្ញាធរ​កំពុង​ស្រាវ​ជ្រាវរក​ប្រភព​នៃ​ការ​ឆ្លង​ចំនួន 87ករណីផ្សេង​ទៀត​។

ខណៈ​ដែល​រដ្ឋ​នេះ​រំពឹង​ថា​នឹង​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដូស​ទីមួយ​ចំនួន 70% មុន​កាល​បរិច្ឆេទ​កំណត់ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​លោក Martin Pakula ប្រកាស​ពីការ​ពន្យា​ពេល 

ស្វែង​រក នៅ​ជិត​អ្នក។

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
  • វ៉ាក់​សាំង​បង្ការកូវិដ-19 ប្រភេទ Moderna ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ដោយរដ្ឋ​បាល​គ្រប់​គ្រង​ថ្នាំ​ពេទ្យ​ដើម្បី​ចាក់​ជូន​កុមារ​មាន​អាយុ​ពី 12ឡើង។
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី 32ករណី ដែល​ក្នុង​នោះ​19ករណី​ស្ថិត​នៅ​ក្នុង​សហគមន៍ និង​មាន​សមត្ថភាព​ចម្លង​ទៅអ្នក​ផ្សេង។ អាជ្ញាធរ​រំពឹង​ថា​ខ្លួន​នឹង​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​ដូសទីមួយ​រហូត​ដល់ 70% នៅ​ចុង​សប្តាហ៍​នេះ។
  • រដ្ឋ​ឃ្វីន​ឡែន​មាន​ការឆ្លង​ថ្មី​ក្នុង​សហគមន៍​មួយ​ករណីលើ​ក្មេង​ស្រី​អាយុ 4ឆ្នាំ ដែល​បាន​ប្រកាស​កាល​ពីម្សិល​មិញ​នេះ។
  • រដ្ឋ​អូស្ត្រាលី​ភាគ​ខាង​ត្បូង​ឲ្យ​ដឹងថា អ្នក​បើក​រថ​យន្ត​ដឹក​ទំនិញ​ពីរ​រូប​ពីរ​ដ្ឋ​ញូសៅវ៉េល​បាន​ទៅ​កាន់ ហាង​ស្រា​ពីរ​កន្លែង​នៅ​ភាគ​ខាង​ជើង​ទីក្រុង​អាដឺឡែត។ បុរស​ទាំងពីរ​រូប​នេះ​ត្រូវ​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមានកូវិដ-19 ក្រោយ​មក។ 14 ថ្ងៃ​ដោយ​រួម​ទាំង​សមាជិក​គ្រួសារ​ដែល​បាន​ទាក់​ទង​ផង​ដែរ។
COVID-19 myths
Source: SBS
COVID-19 myths
Source: SBS
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 4 September 2021 1:51pm
Updated 4 September 2021 2:00pm
By SBS/ALC Content
Source: SBS


Share this with family and friends