បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលពង្រីកបញ្ជីបុគ្គលិកកម្មករចាំបាច់ ខណៈពេល ដែលទីកន្លែងប៉ះពាល់នៅក្នុងរដ្ឋវិចថូរៀកើនឡើង

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នកសម្រាប់ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។

Sehemu ya nje ya jengo la Isola katika kitongoji cha Richmond, Melbourne, Sunday, July 18, 2021.

Mamlaka wa afya wa Victoria wamefunga jengo la Isola katika kitongoji cha Richmond, baada ya mkaaji kupatwa na Covid-19. Source: (AAP Image/James Ross)

  • រដ្ឋញូសៅវែលបានពង្រីកបញ្ជីបុគ្គលិកកម្មករដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពី Fairfield, Canterbury-Bankstown និង Liverpool
  • បញ្ជីឈ្មោះទីកន្លែង​ប៉ះពាល់កូវីដ-១៩​ក្នុង​រដ្ឋ​វិចថូរៀ​បន្ត​កើនឡើង

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មី​នៃ​វីរុសកូរ៉ូណានៅ​ក្នុងស្រុកចំនួន ១០៥ ករណី។ ៦៦ ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមដែលគេស្គាល់ប្រភពរួចទៅហើយ ប៉ុន្តែ​ ៣៩ ករណី​ទៀត​ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ស្ត្រីម្នាក់វ័យ ៩០ ឆ្នាំប្លាយ បានស្លាប់នៅភាគអាគ្នេយ៍ក្រុងស៊ីដនី។ 

អ្នកស្រុករស់នៅក្នុងតំបន់រដ្ឋាភិបាល   និង​  ​មិនត្រូវបានអនុញ្ញាត​ឱ្យចាកចេញពីតំបន់ទាំងនោះទេ លើកលែងតែ​ ពួកគេធ្វើការនៅខាងផ្នែកថែទាំសុខភាព សេវាសង្គ្រោះបន្ទាន់ ឬផ្សារទំនើប ហាងលក់ស្រា តូបលក់កាសែត news agency ហាងលក់ចំណីសត្វ ហាង​លក់ឧបករណ៍​ការិយាល័យ និង​គ្រឿង​លំអរសួនច្បារ។

 

ចាប់ពីម៉ោង ១២ និង០១នាទី ព្រឹកថ្ងៃច័ន្ទទី ១៩ ខែកក្កដា  រាល់ការងារសំណង់ និងការថែទាំដែល​មិនបន្ទាន់ រាប់បញ្ចូលទាំង សេវាកម្មបោសសំអាត និងការងារជួសជុលនៅតាមលំនៅដ្ឋាន នឹងត្រូវផ្អាក។

គេរំពឹងថា ការដាក់កំហិតនេះ​នឹងជះឥទ្ធិពលដល់កម្មករសំណង់រហូតដល់ទៅ ៥០ ម៉ឺននាក់នៅក្នុង​រដ្ឋ​ញូសៅវែល។ 

ស្វែងរកនៅទីនេះ​ចំពោះ នៅក្នុងបញ្ជីឈ្មោះឬនៅ​ក្នុង​ផែនទី។ ការ​បិទខ្ទប់ (Lockdown)​នាពេលបច្ចុប្បន្ននេះនឹងបន្តរហូត​ដល់ ​ម៉ោង១១និង៥៩នាទីយប់ ថ្ងៃ​សុក្រ ទី៣០ ខែកក្កដា។

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​មានកំណត់ត្រា​ករណី​ឆ្លង​ថ្មីនៃ​វីរុសកូរ៉ូណា​ក្នុងស្រុក​ចំនួន ១៦ករណី និង​មកពីបរទេស​ចំនួន​២ករណី។ ចំនួន​ករណី​សកម្មសរុប​នៅ​ក្នុង​រដ្ឋ​វិចថូរៀ​មានចំនួន ៧០ករណី។

ឥឡូវនេះ​មាន​កន្លែង​ប៉ះពាល់​ជាង​២១៥កន្លែងហើយ។ កន្លែង​ថ្មីៗចុងក្រោយ​បំផុតនោះ គឺ​នៅ​ក្នុងតំបន់ Altona Meadows, Kew និងត្រាហ្គានីណា Truganina. អ្នកស្រុកនៅតំបន់ Phillip Island ភាគអាគ្នេយ៍​ក្រុង Melbourne កំពុងតែ​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​ទៅធ្វើតេស្ត។ ស្វែងរកនៅទីនេះចំពោះ នៅក្នុងបញ្ជីឈ្មោះឬនៅ​ក្នុង​ផែនទី។ការ​បិទខ្ទប់ (Lockdown)លើកទី​៥នេះ នឹងមានរហូត​ដល់​ម៉ោង១១និង៥៩នាទីយប់ថ្ងៃ​អង្គារទី​២០ខែកក្កដា។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
  • ដែនដីរដ្ឋធានីអូស្រ្តាលី ACT និង​រដ្ឋ​គ្វីនស្លេន មានកំណត់ត្រា​ឆ្លង​ក្នុង​សហគមន៍​សូន្យករណី​មួយថ្ងៃទៀតហើយ។ 

  • នៅ​ក្នុង​រដ្ឋ​អូស្រ្តាលីខាងត្បូង ថ្នាំវ៉ាក់សាំង​ប្រមាណមួយសែនដូស ត្រូវ​បាន​ចាក់ជូនប្រជាជននៅ​ Adelaide Showground ក្នុងតំបន់ Wayville។

  • រដ្ឋថាសម៉ាញៀ​បិទព្រំដែន​ចំពោះ​រដ្ឋ​ញូសៅវែលទាំងមូល។
ពិធីបុណ្យសាសនាឥស្លាម Eid al Adha នឹង​ចាប់ផ្តើមនៅ​ថ្ងៃ​ចន្ទ ទី១៩ ខែកក្កដានេះ។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖

  • ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ 
  • លុបចោលការ​ជួបជុំ​ធំៗ

  • ពាក់ម៉ាស្ករបស់អ្នក

  • ប្រើប្រាស់កម្រាល​សម្រាប់​អធិដ្ឋាន​ផ្ទាល់ខ្លួន


ជំនឿមិនពិតនៃកូវីដ-១៩៖

យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយ​និងសម្លាប់​តែមនុស្សចាស់ ឬអ្នកជំងឺ​តែប៉ុណ្ណោះ។

ការពិតនៃកូវីដ-១៩៖

វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយ​និងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អ​​មួយចំនួនផងដែរ។ 


ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័កនិងការ​ធ្វើតេស្តត្រូវបាន​គ្រប់គ្រងនិង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេសអ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាលនិងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។




ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖


 
 

ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 18 July 2021 2:58pm
Updated 18 July 2021 3:07pm
By SBS/ALC Content
Source: SBS


Share this with family and friends