- រដ្ឋញូសៅវែលនៅតែមានចំនួនករណីជាច្រើនដែលស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង
- ភាគច្រើននៃករណីឆ្លងថ្មីនៅក្នុងរដ្ឋគ្វីនស្លេនគឺជាកុមារ។
- រដ្ឋវិចថូរៀកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក២ករណី។
- រដ្ឋអូស្រ្តាលីខាងត្បូងបន្ធូរបន្ថយការរឹតត្បឹតកូវីដ-១៩បន្ថែមទៀត។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងក្នុងស្រុកថ្មីចំនួន ២០៧ករណី ដែលក្នុងនោះយ៉ាងហោចណាស់៥០ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។ បុរសម្នាក់ក្នុងវ័យ៩០ឆ្នាំប្លាយដែលបានចាក់ថ្នាំវ៉ាក់សាំង AstraZeneca បានមួយដូស្តរួចហើយនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ Liverpool ។
កងកម្លាំងការពារជាតិអូស្រ្តាលីរហូតដល់ទៅ៣០០នាក់កំពុងតែជួយដល់ប៉ូលិសរដ្ឋញូសៅវែលក្នុង"ការចែកចាយម្ហូបអាហារ ដើរគោះទ្វារ និងត្រួតពនិត្យលើការអនុវត្តន៍ឲ្យបានត្រឹមត្រូវ" នៅក្នុង ។ កងទ័ពទាំងនេះមិនប្រដាប់អាវុធទេ។
រដ្ឋមន្រ្តីទីមួយនៃរដ្ឋញូសៅវែល លោកស្រី Gladys Berejiklian ជំរុញឲ្យប្រជាជនទៅចាក់វ៉ាក់សាំង។
រដ្ឋគ្វីនស្លេន
រដ្ឋគ្វីនស្លេនបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១៣ករណី ដែលក្នុងនោះភាគច្រើនគឺជាកុមារក្រោម១០ឆ្នាំ។ រាល់ករណីទាំងអស់សុទ្ធតែមានទំនាក់ទំនងទៅនឹងចង្កោមនាពេលបច្ចុប្បន្ន ហើយចំនួនករណីសកម្មសរុបមាន ៣១ករណី។
លោកហិរញ្ញិក Cameron Dick ប្រកាសនូវ ជាពិសេសអាជីវកម្មធុនតូចនិងមធ្យម។
ការបិទខ្ទប់ (lockdown) នេះ ឥឡូវនឹងបន្តរហូតដល់ថ្ងៃអាទិត្យ ទី៨ ខែសីហា នៅក្នុងតំបន់ Brisbane, Gold Coast, Ipswich, Lockyer Valley, Logan, Moreton Bay, Noosa, Redland, Scenic Rim, Somerset និង Sunshine Coast។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក២ករណីដែលសុទ្ធតែមានទំនាក់ទំនងទៅនឹងករណីដែលមានស្រាប់ ព្រមទាំងបានផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរួចស្រាប់ហើយក្នុងអំឡុងពេលឆ្លងនេះ។
- នៅក្នុងរដ្ឋអូស្រ្តាលីខាងត្បូង ការពាក់ម៉ាសជាកំហិតនៅតែត្រូវអនុវត្តន៍ជាបន្តទៀត ខណៈពេលដែលការប្រកួតកីឡាអាចចាប់ផ្តើមឡើងវិញបានហើយ ជាមួយនឹងលក្ខខណ្ឌកំណត់ចំនួនភ្ញៀវទស្សនា។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖