- ប្រធានមន្រ្តីសុខាភិបាលរដ្ឋញូសៅវែល Dr Kerry Chant បានប្រកាស"គ្រាអាសន្នថ្នាក់ជាតិ"។
- រដ្ឋមន្រ្តីទីមួយលោកស្រី Berejiklian ស្នើសុំការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer បន្ថែមសម្រាប់តំបន់ភាគនិរតី និងភាគខាងលិចក្រុងស៊ីដនី។
- ទោះបីចំនួនករណីឆ្លងទាបនៅក្នុងរដ្ឋវិចថូរៀ លោករដ្ឋមន្រ្តីទីមួយ Daniel Andrews មិនអាចព្យាករណ៍ចុងបញ្ចប់នៃការបិទខ្ទប់ lockdown បានទេ។
- វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer អនុម័តសម្រាប់កុមារអាយុពី ១២ ទៅ១៥ឆ្នាំ។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលកត់ត្រាករណីឆ្លងក្នុងស្រុកថ្មី ១៣៦ ករណី ជាមួយនឹង៥៣ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង និងអះអាងថាមានមនុស្សម្នាក់ស្លាប់។
អ្នកស្រុកដែលរស់នៅតំបន់ Cumberland និង Blacktown នឹងមិនអាចចាកចេញពីផ្ទះរបស់ពួកគេទៅធ្វើការបានទេ លុះត្រាតែពួកគេស្ថិតនៅក្នុងឧស្សាហកម្មសុខាភិបាល និងឧស្សាហកម្មសង្រ្ញោះបន្ទាន់ ឬ ស្ថិតនៅក្នុង។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀកត់ត្រាករណីឆ្លងក្នុងស្រុកថ្មី ១៤ករណី ជាមួយនឹង៤ករណីស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលឆ្លង។ ចំនួនករណីសកម្មនៅក្នុងរដ្ឋនេះនាពេលបច្ចុប្បន្នមានចំនួន១៥៨ករណី។
មានអ្នកដែលទំនាក់ទំនងជិតស្និទ្ធបឋមប្រមាណជា ១៩.០០០ នាក់ កំពុងផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេនៅទូទាំងរដ្ឋ។
ស្វែងរកនៅទីនេះ ចំពោះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះ នឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃអង្គារ ទី២៧ ខែកក្កដា។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋអូស្រ្តាលីខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីតែ១ករណីប៉ុណ្ណោះ ដែលបានមកពីការធ្វើតេស្តជាង ២៣,៥០០នាក់។
- អ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុន Qantas ម្នាក់បានធ្វើតេស្តឃើញមានកូវីដ-១៩វិជ្ជមាននៅក្នុងរដ្ឋគ្វីនស្លេន បន្ទាប់ពីបានបម្រើនៅលើជើងហោះហើរក្នុងស្រុកចំនួន៦ នៅទូទាំងរដ្ឋ។
- មនុស្សពេញវ័យអាយុក្រោម៤០ឆ្នាំនឹងនៅតែត្រូវរង់ចាំរហូតដល់ខែកញ្ញា ឬខែតុលា ដើម្បីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer បាន ខណៈដែលនិយ័តករវេជ្ជសាស្រ្តអូស្រ្តាលី TGA អនុម័តថ្នាំនេះសម្រាប់ចាក់ឲ្យកុមារអាយុពី ១២ ដល់១៥ឆ្នាំ។
ពិធីបុណ្យសាសនាឥស្លាម Eid al Adha នឹងបញ្ចប់នៅថ្ងៃនេះ។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖
- ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ
- លុបចោលការជួបជុំធំៗ
- ពាក់ម៉ាស្ករបស់អ្នក
- ប្រើប្រាស់កម្រាលសម្រាប់អធិដ្ឋានផ្ទាល់ខ្លួន
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖