បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលមានតួលេខឆ្លង៣ខ្ទង់ ខណៈរដ្ឋគ្វីនស្លេនស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ ២០២១។

Signs of AstraZeneca and Pfizer Covid-19 vaccines outside a doctors surgery in the lower north shore suburb of Lane Cove in Sydney

Signs of AstraZeneca and Pfizer Covid-19 vaccines outside a doctors surgery in the lower north shore suburb of Lane Cove in Sydney, Monday, July 26, 2021. Source: AAP Image/Mick Tsikas

  • ក្នុងរដ្ឋញូសៅវែល​ការ​ជួបជុំក្រុមគ្រួសារ​នៅ​តែ​ជា​កត្តាសំខាន់​មួយ​ដែល​រួម​ចំណែក​នៅ​ក្នុង​តួលេខ​ឆ្លង​ខ្ពស់។
  • រដ្ឋវិចថូរៀ​​នៅ​មិនទាន់សម្រេចលើការ​​បន្ធូរ​បន្ថយ​ការ​រឹតបន្តឹង​នៅឡើយទេ។
  • រដ្ឋអូស្រ្តាលីខាង​ត្បូង​អះអាង​បិទបញ្ចប់​ការ​បិទខ្ទប់។
  • រដ្ឋគ្វីនស្លេន​ស្ថិតនៅ​ក្នុង​ការ​ប្រុងប្រយ័ត្នខ្ពស់​ បន្ទាប់​ពី​ករណី​វិជ្ជមានម្នាក់​បាន​រត់​គេចចេញ​ពីការ​បិទខ្ទប់នៅស៊ីដនី។

រដ្ឋញូសៅវែល
រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក​ចំនួន ១៤៥ ករណី។ ចំនួនករណីឆ្លង​នៅតំបន់ Fairfield បានថយចុះ។ ស្នងការប៉ូលីសលោក Mick Fuller បានព្រមានថា នរណាម្នាក់ដែលមានគម្រោងធ្វើបាតុកម្មនៅស៊ីដនីក្នុងអំឡុងពេលបិទខ្ទប់​នេះ​នឹងត្រូវចាប់ខ្លួន។

នៅ​ក្នុង​ពេល​ប៉ុន្មានថ្ងៃ​ខាង​មុខនេះ ឱសថស្ថានក្នុងតំបន់​នឹង​អាច​ចាក់​ថ្នាំ​វ៉ាក់សាំង​ AstraZeneca ជូនដល់​ប្រជាជន​ដែល​មាន​អាយុ​៦០ឆ្នាំ​ឡើង​ នេះបើតាមប្រសាសន៍របស់​ Dr. Kerry Chant ប្រធានមន្រ្តី​សុខាភិបាល​រដ្ឋញូសៅវែល​ដែល​សង្កត់ធ្ងន់ពី​កង្វះខាត​ថ្នាំវ៉ាក់សាំង​Pfizer។

Dr. Kerry Chant ជំរុញឱ្យមនុស្សគ្រប់គ្នានៅក្នុងសហគមន៍ទៅចាក់វ៉ាក់សាំង។ ស្វែងរកនៅទីនេះ សម្រាប់

រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​មានកំណត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក​ចំនួន​១១ករណី។ ករណីទាំង​អស់​សុទ្ធតែ​មានទំនាក់ទំនង​ទៅនឹង​ការ​ផ្ទុះឡើង​នៃ​អំបូរ​ Delta នាពេល​បច្ចុប្បន្ន ហើយ​បាន​ធ្វើ​ចត្តាឡីស័ក​ស្រាប់ហើយក្នុង​អំឡុង​ពេល​ឆ្លង​នេះ។ ចំនួនករណីសកម្មសរុបគឺ ១៩០នាក់។

ការ​បិទខ្ទប់ (lockdown) លើកទី​៥នេះ ដល់​ពេលកំណត់​ត្រូវ​បញ្ចប់​នៅ​វេលាម៉ោង ១១និង៥៩នាទីយប់ ថ្ងៃអង្គារ​ ទី២៧ ខែកក្កដា ប៉ុន្តែ​អាជ្ញាធរនិយាយថា នៅ​មិន​ទាន់​សម្រេចនៅឡើយទេ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
  • ការ​ពាក់ម៉ាស​ជាកំហិត​នៅតែត្រូវអនុវត្ត​នៅ​ទូទាំងតំបន់ភាគអាគ្នេយ៍នៃរដ្ឋគ្វីនស្លេន។  ស្វែងរកនៅទីនេះចំពោះ 
  • រដ្ឋអូស្រ្តាលី​ខាង​ត្បូង​នឹង​ដក​ចេញ​នូវបទបញ្ជា​បិទខ្ទប់ Lockdown​ នៅវេលាម៉ោង ១២និង០១​នាទីរំលងអាធ្រាត្រឆ្លងចូលព្រឹកថ្ងៃពុធ ប៉ុន្តែ​វិធានមួយចំនួន​នៅ​តែត្រូវ​អនុវត្ត​ដដែល។
  • យោងតាម​ក្រសួងសុខាភិបាល​សហព័ន្ធ​ មាន​ករណី​សកម្មនៃកូវីដ-១៩​ចំនួន ២១១៧ ករណី ក្នុងប្រទេស​អូស្រ្តាលី​ទាំងមូល។

ជំនឿមិនពិតនៃកូវីដ-១៩៖

យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយ​និងសម្លាប់​តែមនុស្សចាស់ ឬអ្នកជំងឺ​តែប៉ុណ្ណោះ។

ការពិតនៃកូវីដ-១៩៖

វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយ​និងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អ​​មួយចំនួនផងដែរ។



ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 26 July 2021 1:40pm
Updated 26 July 2021 1:43pm


Share this with family and friends