- ករណីឆ្លងនៅរដ្ឋញូសៅវែលកើនឡើង។
- ក្រុមបាតុករប្រឆាំងនឹងការបិទខ្ទប់ lockdown ដើរដង្ហែរនៅទីក្រុងស៊ីដនី និងម៉ែលប៊ន។
- រដ្ឋវិចថូរៀប្រកាសដាក់រដ្ឋញូសៅវែលទាំងមូលជា"តំបន់ហនិភ័យខ្ពស់ខ្លាំង"។
- រដ្ឋអូស្រ្តាលីខាងត្បូងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបញ្ចប់ការបិទខ្ទប់រយៈពេល១សប្តាហ៍។
រដ្ឋញូសៅវែល
រដ្ឋញូសៅវែលមានកំណត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាចំនួន១៦៣ ករណី គឺជាចំនួនឆ្លងប្រចាំថ្ងៃដែលខ្ពស់បំផុតរបស់រដ្ឋនេះគិតចាប់តាំងពីការចាប់ផ្តើមឆ្លងរាលដាលនៃវីរុសអំបូរ Delta ក្នុងខែមិថុនាមក។ ប៉ូលីសរដ្ឋញូសៅវែលបានផាកពិន័យប្រជាជន ២៤៦នាក់ ពីបទរំលោភបទបញ្ជាសុខភាពសាធារណៈ។ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃអំបូរ Delta នេះ បច្ចុប្បន្នមានចំនួន ៦ នាក់ហើយ។
ការរឹតបន្តឹងដែលកាន់តែតឹងរឹងឡើង ឥឡូវនេះកំពុងអនុវត្តនៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានចំនួនពីរបន្ថែមទៀតនៅភាគខាងលិចក្រុងស៊ីដនី គឺតំបន់ Cumberland និង Blacktown។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១២ករណី ដោយមានតែ ២ ករណីប៉ុណ្ណោះដែលស្ថិតនៅក្នុងសហគមន៍ខណៈពេលឆ្លង។
ប្រធានមន្រ្តីសុខាភិបាល លោក Brett Sutton បានធ្វើសេចក្តីប្រកាសស្តីពី“ តំបន់ហានិភ័យខ្ពស់ខ្លាំង” សម្រាប់រដ្ឋញូសៅវែលទាំងមូល កាលពីថ្ងៃសុក្រ ដែលចូលជាធរមានចាប់ពីម៉ោង ១១ និង ៥៩ នាទីយប់។
ស្វែងរកនៅទីនេះ ចំពោះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះ នឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃអង្គារ ទី២៧ ខែកក្កដា។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋមន្រ្តីទីមួយនៃរដ្ឋអូស្រ្តាលីខាងត្បូង លោក Steven Marshall និយាយថា រដ្ឋនេះគឺស្ថិតនៅលើគន្លងផ្លូវ ដែលទំនងជានឹងចេញផុតពីការបិទខ្ទប់នៅថ្ងៃអង្គារ ហើយសាលារៀននឹងបើកនៅថ្ងៃពុធ។
- លោកនាយករដ្ឋមន្រ្តី Scott Morrison មិនអាចសន្យាផ្តល់វ៉ាក់សាំង Pfizer ច្រើនជាងមុនភា្លមៗ ទៅឲ្យរដ្ឋញូសៅវែលបានឡើយ។
- ក្រុមបាតុករប្រឆាំងនឹងការបិទខ្ទប់រាប់ពាន់នាក់បានបំពានបទបញ្ជាកូវីដ-១៩ ហើយធ្វើការប្រមូលផ្តុំគ្នានៅក្នុងទីក្រុងស៊ីដនី និង ម៉ែលប៊ន។
ជំនឿមិនពិតនៃកូវីដ-១៩៖
យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយនិងសម្លាប់តែមនុស្សចាស់ ឬអ្នកជំងឺតែប៉ុណ្ណោះ។
ការពិតនៃកូវីដ-១៩៖
វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយនិងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អមួយចំនួនផងដែរ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖