បច្ចុប្បន្នភាពកូវីដ-១៩៖ ករណីឆ្លងនៅញូសៅវែលឡើងចូលខ្ទង់ពាន់ ជាមួយការប្រកាសសេរីភាពបន្ថែមសម្រាប់អ្នកចាក់វ៉ាក់សាំងរួច

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ ២០២១។

Members of the public wear face masks as they exercise in Sydney, Thursday, August 26, 2021.

Members of the public wear face masks as they exercise in Sydney, Thursday, August 26, 2021. Source: AAP Image/Bianca De March

 

  • ការបិទខ្ទប់នៅ​តំបន់ជនបទ​រដ្ឋញូសៅវែល​បន្ត​ដល់​ថ្ងៃ​ទី១០ ខែកញ្ញា
  • រដ្ឋវិចថូរៀ​ទទួលបាន​ថ្នាំវ៉ាក់សាំង Pfizer ២៥,០០០ដូស្ត
  • ប្រាក់ជំនួយ​អាជីវកម្ម​បើក​នៅក្នុង ACT
  • រដ្ឋគ្វីនស្លេន​នឹងសាងសង់​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​នៅ​ក្បែរ Toowoomba

រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ចំនួន ១,០២៩ករណី ដែលក្នុងនោះ​យ៉ាងហោចណាស់ ៣៧ករណី​បានស្ថិតនៅក្នុងសហគមន៍ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លងទៅ​ឲ្យ​អ្នកដទៃបាន។ មនុស្ស​៣នាក់ដែល​មិនបាន​ចាក់វ៉ាក់សាំងបានស្លាប់។

រដ្ឋមន្រ្តីទីមួយ​ លោកស្រី Gladys Berejiklian បាន​ប្រកាស​សេរីភាព​បន្ថែម​សម្រាប់​ប្រជាជន​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញរួចហើយ ចាប់​ពី​ថ្ងៃទី ១៣ ​ខែ​កញ្ញាទៅ។

  • ប្រជាជន​ដែល​រស់នៅ​ក្រៅ​តំបន់រដ្ឋាភិបាលមូលដ្ឋាន​ដែល​ព្រួយបារម្ភ នឹង​អាចជួបជុំគ្នានៅ​ទីខាងក្រៅ​ជាក្រុមៗ​បាន​៥នាក់ នៅក្នុង​រង្វង់​៥គីឡូម៉ែត្រ​ពីផ្ទះ។
  • ក្រុមគ្រួសារ​ដែល​ស្ថិតនៅក្នុង  នឹង​អាចជួបជុំគ្នានៅ​ទីខាងក្រៅបាន ប៉ុន្តែ​នឹងត្រូវ​តែ​អនុវត្តន៍តាម​វិធានដែលមានស្រាប់​ជុំវិញ​ បម្រាមគោចរ និង​ការ​កម្រិត​ពេល​ម៉ោង​ហាត់ប្រាណ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន ៨០ករណី ដែល​ក្នុង​នោះ ៤១ករណី​បានស្ថិតនៅក្នុងសហគមន៍ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លងទៅ​ឲ្យ​អ្នកដទៃបាន។

ប្រជាជន​អាយុ​ក្រោម​៤០ឆ្នាំ ដែល​បាន​កក់ទុកការណាត់ជួប​សម្រាប់​ការ​ចាក់​វ៉ាក់សាំង AstraZeneca រួចហើយ ពីពេលនេះទៅនឹង​ទទួលបាន​ថ្នាំវ៉ាក់សាំង​ Pfizer ជាស្វ័យប្រវត្តិ ខណៈដែល​ថ្នាំវ៉ាក់សាំង Pfizer ចំនួន ២៥,០០០ដូស្ត បាន​មកដល់​រដ្ឋវិចថូរៀហើយ នេះបើ​តាមប្រសាសន៍របស់​លោកJeroen Weimar ស្នងការទទួលបន្ទុកខាង​កូវីដ-១៩។

ស្វែងរកនៅ​ទីនេះ​សម្រាប់ ដែលនៅក្បែរលោកអ្នក។ 

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីរដ្ឋធានី​អូស្រ្តាលី​បាន​កត់ត្រាករណីឆ្លង​ថ្មីនៅ​ក្នុងស្រុកចំនួន ១៤ករណី ធ្វើ​ឲ្យ​ករណី​សកម្មសរុបនៅក្នុងរដ្ឋនេះ​ឡើង​ដល់ ១៩០ករណី​ហើយ។

អាជីវកម្មនៅទីក្រុង​ខេនបេរ៉ា​ដែល​រងផលប៉ះពាល់​ដោយសារ​ការ​បិទខ្ទប់នេះ ឥឡូវ​អាច​ រហូតដល់​ទៅ​១០,០០០ ដុល្លារ សម្រាប់​ក្រុមហ៊ុន​ដែល​ជួលបុគ្គលិក និង​រហូត​ដល់​ ៤,០០០ដុល្លារ សម្រាប់​អាជីវកម្ម​ដែល​មិន​ជួលបុគ្គលិក។

សូមចុចនៅទីនេះដើម្បីពិនិត្យ​មើលសិទ្ធិរបស់​អ្នកសម្រាប់​។ 

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • រដ្ឋគ្វីនស្លេន​នឹងសាងសង់​មណ្ឌលដាច់ដោយឡែកមួយសម្រាប់​ធ្វើ​ចត្តាឡីស័ក​នៅព្រលានយន្តហោះ Wellcamp ​ក្បែរ Toowoomba។
  • រាល់កុមារ​អាយុ​ពី​១២​ឆ្នាំឡើង​ទៅ​នៅ​ដែនដីភាគខាង​ជើង ឥឡូវនេះ​មានសិទ្ធិ​ទៅចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩​របស់Pfizer។ 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 26 August 2021 12:47pm
By SBS/ALC Content
Source: SBS


Share this with family and friends