ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- ក្នុងតំបន់Oberon នៅភាគខាងលិចរដ្ឋញូសៅវែល អ្នកស្រុកត្រូវបានគេជំរុញឲ្យទៅធ្វើតេស្ត
- ការបិទខ្ទប់នៅតំបន់ Ballarat ក្នុងរដ្ឋវិចថូរៀនឹងបញ្ចប់នៅយប់នេះ
- ACT ស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចគោលដៅវ៉ាក់សាំងរបស់ខ្លួន
- មានកន្លែងទំនេរសម្រាប់អ្នកដើរចូលទៅចាក់វ៉ាក់សាំងដោយមិនបានណាត់ទុកជាមុន បន្ថែមទៀតនៅក្នុងរដ្ឋគ្វីនស្លេន។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១,០៣៥ករណី និងស្លាប់៥នាក់។
ចាប់ពីថ្ងៃទី៦ ខែតុលាទៅ រដ្ឋញូសៅវែលនឹងសាកល្បងកម្មវិធី App ដែលបង្ហាញពីភស្តុតាងនៃការចាក់វ៉ាក់សាំង។ កម្មវិធីService NSW app នឹងសាកល្បងលើប្រជាជនប៉ុន្មានរយនាក់នៅក្នុងតំបន់ជនបទនៃរដ្ឋញូសៅវែល នៅមុនពេលដែលដាក់ចេញឲ្យប្រើប្រាស់នៅទូទាំងរដ្ឋពេលអត្រាចាក់វ៉ាក់សាំងសម្រេចបាន៧០%។
បំណែកនៃវីរុសនេះត្រូវបានគេរកឃើញនៅក្នុងប៉ាន់គម្រូកាកសំណល់ទឹកស្អុយពីតំបន់Oberon ក្នុងភាគខាងលិចរដ្ឋញូសៅវែល។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៦២៨ករណី ដែលក្នុងនោះ ៥៧%នៅក្នុងតំបន់ភាគខាងជើងក្រុងម៉ែលប៊ន។ មនុស្ស៣នាក់បានស្លាប់។
រដ្ឋនេះបានប្រកាសកញ្ចប់ថវិកាចំនួន ១៩០លានដុល្លារ ដើម្បីចែកចាយឧបករណ៍បន្សុទ្ធខ្យល់ ៥១,០០០គ្រឿង ទៅឲ្យសាលារដ្ឋសាលាកាតូលិដែលយកថ្លៃឈ្នួលទាប និងសាលាឯកជននៅក្នុងរដ្ឋវិចថូរៀ ដើម្បីកាត់បន្ថយហនិភ័យនៃការឆ្លងឲ្យមកនៅទាប។ នេះគឺជាការវិនិយោគដំបូងធំបំផុតមិនធ្លាប់មានទៅលើប្រព័ន្ធបន្សុទ្ធខ្យល់នៅតាមសាលារៀនរបស់អូស្រ្តាលី។
នៅទីក្រុង Ballarat ការបិទខ្ទប់នឹងបញ្ចប់នៅពាក់កណ្តាលអធ្រាត្រយប់នេះ ប៉ុន្តែការរឹតត្បឹតមួយចំនួននឹងនៅតែមាន រាប់បញ្ចូលទាំងការពាក់ម៉ាស់ជាកំហិតទាំងក្នុងនិងក្រៅអគារផងដែរ។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៧ករណី ដែលយ៉ាងហោចណាស់១១ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ACT កំពុងស្ថិតនៅលើគន្លងនៃការសម្រេចបានគោលដៅចាក់វ៉ាក់សាំងដូស្តដំបូង លើសពី៩៥% ដោយបច្ចុប្បន្ននេះអ្នកដែលមានសិទ្ធិជាង៨១%បានចាក់មួយដូស្តរួចហើយ ហើយ៥៦%បានចាក់២ដូស្តរួចហើយ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- ក្នុងរដ្ឋគ្វីនស្លេន ការដើរចូលទៅចាក់វ៉ាក់សាំងដោយមិនចាំបាច់ណាត់ទុកជាមុន មាននៅ Boondall, Caboolture, Doomben, និង Kippa-Ring ចាប់ពីថ្ងៃទី ២២ កញ្ញានេះ។

Source: ALC
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖