- ការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យត្រូវពន្យារពេលដល់ថ្ងៃទី៩ ខែវិច្ឋិកា ក្នុងរដ្ឋញូសៅវែល
- មួយក្នុងដប់ករណីនៅក្នុងរដ្ឋវិចថូរៀ ឆ្លងនៅShepparton
- ACT កែលម្អការរឹតបន្តឹងចំពោះអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់
- ATAGI អនុម័តថ្នាំវ៉ាក់សាំង Pfizer សម្រាប់កុមារអាយុពី ១២ដល់១៥ឆ្នាំ។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ចំនួន ៨៨២ករណី ដែលក្នុងនោះជាង៨០%មកពីតំបន់ភាគខាងត្បូង និងភាគនិរតីក្រុងស៊ីដនី។ បុរស២នាក់ស្លាប់ ស្ថិតនៅក្នុងវ័យ ៦០ឆ្នាំប្លាយ និង ៩០ឆ្នាំប្លាយ។
រដ្ឋមន្រ្តីទីមួយ លោកស្រី Gladys Berejiklian បានប្រកាសនូវផែនការវិលត្រឡប់ចូលទៅរៀនក្នុងសាលាវិញ៖
- ចាប់ពីថ្ងៃទី ២៥ ខែតុលា - សិស្សថ្នាក់មត្តេយ្យ និងថ្នាក់ទី១
- ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា - សិស្សថ្នាក់ទី២ ថ្នាក់ទី៦ និង ថ្នាក់ទី១១
- ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា - សិស្សថ្នាក់ទី៣ ទី៤ ទី៥ ទី៧ ទី៨ ទី៩ និងទី១០
ការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកសាលារៀនគ្រប់ផ្នែកទាំងអស់នឹងត្រូវធ្វើជាចាំបាច់ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកាទៅ ប៉ុន្តែពួកគេនឹងទទួលបានអាទិភាពក្នុងការទៅចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៦ ខែកញ្ញា។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ៧៩ ករណី ដែលក្នុងនោះ ៥៣ករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងដែលបានដឹងស្រាប់ទៅហើយ និងមានករណីអាថ៌កំបាំងចំនួន ២៦ ។
គេជឿថា ក្នុងចំណោមចំនួនប្រជាជនសរុបនៅក្រុង Shepparton ក្នុងតំបន់ជនបទរដ្ឋវិចថូរៀចំនួន ៦៥,០០០នាក់ មានប្រមាណជា ១៦,០០០នាក់ហើយដែលត្រូវផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ ដែលបង្ខំឲ្យបិទបណ្តាញចែកចាយម្ហូបអាហារ ផ្សារទំនើប និងឱសថស្ថាន ដោយសារតែកង្វះបុគ្គលិក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACT បានរកឃើញករណីឆ្លងថ្មីក្នុងស្រុកចំនួន ២១ ករណី ដែលធ្វើឲ្យករណីសកម្មសរុបនៅក្នុងរដ្ឋនេះមានចំនួន២០៩ករណី។
រដ្ឋធានីនៃប្រទេសអូស្រ្តាលីនេះបានប្រកាសនូវ ដែលនឹងចូលជាធរមានចាប់ពីម៉ោង ១១និង៥៩នាទីយប់នេះ។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
- តំបន់អាគ្នេយ៍នៃរដ្ឋគ្វីនស្លេននឹងបន្ធូរបន្ថយ បន្ថែមទៀតចាប់ពីម៉ោង ៤ល្ងាចនេះ។
- ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការរោគ ATAGI បានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer សម្រាប់កុមារអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖