- រដ្ឋមន្រ្តីទី១ព្រមានថា ចំនួនករណីកូវីដ-១៩នៅក្នុងរដ្ឋញូសៅវែលអាចនឹងកើនឡើងទៀត។
- ផ្សារ Prahran នៅភាគអាគ្នេយ៍ក្នុងក្រុងម៉ែលប៊នត្រូវបានប្រកាសថាជាទីកន្លែងប៉ះពាល់កម្រិតទី១(Tier-1 exposure site)។
- ឥឡូវនេះមានទីកន្លែងប៉ះពាល់ ៧១កន្លែងនៅអាឌឺឡែត។
- ក្នុងរដ្ឋថាសម៉ាញៀ បុរសម្នាក់ក្នុងវ័យ៤០ឆ្នាំប្លាយបានស្លាប់ បន្ទាប់ពីបានចាក់ថ្នាំវ៉ាក់សាំង AstraZeneca ដូស្តដំបូង។
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានរាយការណ៍នូវករណីឆ្លងថ្មីក្នុងស្រុកចំនួន ១២៤ ករណី ដែលក្នុងនោះមានរហូតដល់ទៅ ៨៧ ករណីដែលស្ថិតនៅក្នុងសហគមន៍ពេលកំពុងឆ្លង។ ៣០ករណីត្រូវបានរកឃើញពីតំបន់រដ្ឋាភិបាលក្នុងតំបន់ Fairfield ។
ចាប់ពីថ្ងៃសុក្រទី ២៣ ខែកក្កដា បុគ្គលិកសុខាភិបាល និងអ្នកធ្វើការនៅមណ្ឌលមើលថែទាំមនុស្សចាស់ ដែលរស់នៅតំបន់ Canterbury-Bankstown នឹង តម្រូវឲ្យធ្វើតេស្តកូវីដ-១៩ រៀងរាល់ ៣ថ្ងៃម្តង ទើបអាចចាកចេញពីតំបន់រដ្ឋបាលមូលដ្ឋានរបស់ពួកគេ ដើម្បីទៅធ្វើការបាន។
ស្វែងរកនៅទីនេះចំពោះ នៅក្នុងបញ្ជីឈ្មោះឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះនឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែកក្កដា។
រដ្ឋវិចថូរៀ
រដ្ឋវីចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៦ករណី ដែលជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់រដ្ឋនេះ នៅក្នុងឆ្នាំនេះ។ ចំនួនករណីសកម្មសរុបនាពេលបច្ចុប្បន្នមានចំនួន ១៤៦ករណី ។
ទំនាក់ទំនងជិតស្និទ្ធបឋមប្រមាណជា ១៨.០០០ នាក់ កំពុងផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេនៅទូទាំងរដ្ឋ ខណៈពេលដែលចំនួនទីកន្លែងប៉ះពាល់បានកើនឡើងដល់ជាង ៣៨០កន្លែង។
ស្វែងរកនៅទីនេះ ចំពោះ នៅក្នុងបញ្ជីឈ្មោះ ឬនៅក្នុងផែនទី។ ការបិទខ្ទប់ (Lockdown)នាពេលបច្ចុប្បន្ននេះ នឹងបន្តរហូតដល់ ម៉ោង១១និង៥៩នាទីយប់ ថ្ងៃអង្គារ ទី២៧ ខែកក្កដា។
រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី
- រដ្ឋអូស្រ្តាលីខាងត្បូងបានកត៉ត្រាករណីឆ្លងថ្មី២ករណី ដែលនាំឲ្យករណីសរុបនៃការផ្ទុះឡើងនាពេលបច្ចុប្បន្នក្នុងរដ្ឋនេះឡើងដល់១៤ករណីហើយ។
- រដ្ឋគ្វីនស្លេននឹងបិទព្រំដែនរបស់ខ្លួនជាមួយនឹងរដ្ឋញូសៅវែលទាំងមូលចាប់ពីថ្ងៃសុក្រ ទី២៣ ខែកក្កដា។
- បុរសថាសម៉ាញៀម្នាក់ដែលមានវ័យ៤០ឆ្នាំប្លាយ ដែលអះអាងថាមានបញ្ហាឈាមកកក្នុងសរសៃឈាម (thrombocytopenia syndrome) បន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca ដូស្តដំបូងរបស់លោក។
ពិធីបុណ្យសាសនាឥស្លាម Eid al Adha នឹងបញ្ចប់នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា។ ខែកក្កដា។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖
- ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ
- លុបចោលការជួបជុំធំៗ
- ពាក់ម៉ាស្ករបស់អ្នក
- ប្រើប្រាស់កម្រាលសម្រាប់អធិដ្ឋានផ្ទាល់ខ្លួន
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖