បច្ចុប្បន្នភាពកូវិដ-19៖ NSW ដាក់​គោល​ដៅបើក​ព្រំ​ដែន​អន្តរជាតិ​ឲ្យ​បាន​មុន​ Christmas ខណៈ​រដ្ឋ​វិកថូរៀ​បញ្ជាក់​ពីការ​បើក​មណ្ឌល​ចាក់​វ៉ាក់សាំង​ថ្មី

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃទី12 ខែកញ្ញា ឆ្នាំ 2021។

Sydney International Airport during Covid-19

Msafiri ajandaa kuabiri basi la karantini, katika uwanja wa ndege wakimataifa wa Sydney, Jumatano, Septemba 8, 202 Source: AAP Image/Joel Carrett

  • រដ្ឋ​ញូសៅវ៉េល​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​មួយ​ចំនួន​ចាប់​ពីថ្ងៃ​ចន្ទ​ស្អែក​នេះ
  • រដ្ឋ​វិកថូរៀ​មាន​កន្លែង​ទំនេរ​សម្រាប់​​កក់​ចាក់វ៉ាក់សាំង​ប្រភេទ Pfizer ចំនួន 7000 កន្លែង
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ចំនួន 15ករណី និង​រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ការ​ឆ្លង​ថ្មី​ទេ

រដ្ឋញូសៅវ៉េល
រដ្ឋ​ញូសៅវ៉េល​តក់​ត្រា​នូ​វការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1262 ករណី និង​ស្លាប់​7​ករណី។

ចាប់​ពីថ្ងៃទី 13 កញ្ញា​នេះ​ទេ ពលរដ្ឋរស់​នៅ​ក្រៅ​តំបន់ ​និងបាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូស​អាច​ជួប​ជុំ​គ្នា​បាន​រហូត​ដល់​ 5 នាក់​នៅ​​ក្រៅ​អគារ​។ ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​ព្រួយបារម្ភ​អាច​ចេញ​កំសាន្ត​ (Picnic) និង​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​រហូត​ដល់ពីរ​ម៉ោងជាមួយ​សមាជិក​គ្រួសារ​ដែល​បាន​ចាក់​វ៉ាក់​សាំង​គ្រប់​ដូសជា​រៀង​រាល់​ថ្ងៃ​បន្ថែម​ទៅ​លើ​ការ​ចេញ​ហាត់​ប្រាណ​ដោយ​គ្មាន​កំណត់​ពេល​វេលា។

អភិបាល​រដ្ឋ​លោកស្រី Berejiklian មាន​ប្រសាសន៍ថា​​លោក​ស្រី​ដាក់​គោល​ដៅ​បើក​ព្រំ​ដែន​អន្តរជាតិ​ឲ្យ​បាន​មុន​បុណ្យ Christmas ខណៈ​ពេល​នេះ​មាន​​ពលរដ្ឋ​​វ័យ​លើស​ពី 16ឆ្នាំចំនួន 78% បាន​ចាក់​វ៉ាក់សាំង​បាន​មួយ​ដូស និង 45.58%​ បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូស​រួច​ហើយ។

រដ្ឋវិកថូរៀ
រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មីក្នុង​សហគមន៍​ចំនួន 392 ករណី។ 

អភិបាល​រដ្ឋ​លោក Daniel Andrews មាន​ប្រសាសន៍ថា​មាន​កន្លែង​ទំនេរ​សម្រាប់​កក់​ចាក់វ៉ាក់សាំង​ដូស​ទីមួយប្រភេទ Pfizer ចំនួន 7000កន្លែង​នៅ​ទូទាំង​មណ្ឌល​ចាក់​វ៉ាក់សាំង​របស់​រដ្ឋ​នៅ​សប្តាហ៍​ក្រោយ​នេះ។ 

មណ្ឌល​ចាក់​វ៉ាក់សាំង​ថ្មី​ក៏​នឹង​ត្រូវ​បើក​ទ្វារ​នៅ​ទូទាំង​រដ្ឋ​ផង​ដែរ​ដោយ​ក្នុង​នោះនឹង​បើក​មណ្ឌល​នៅ​តាម​សាលារៀន​ និង​តាម​តំបន់​ចំនួន​ប្រាំ​បីទីតាំង​​នៅ Hume, Dandenong, Casey ព្រម​ទាំង ព្រះវិហារ Greek Orthodox Church នៅ Thornbury វិហារ​សាសនា​ហិណ្ឌូ​នៅ Mill Park និង​វិហារ​ឥស្លាម​​នៅ Newport ។

ស្វែង​រក នៅ​ជិត​អ្នក។                                                                                                        

រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
  • លោក​នាយក​រដ្ឋ​មន្ត្រី​ Scott Morrison បាន​ប្រកាស​ថា​​មានវ៉ាក់​សាំង​បង្ការ​កូវិដ-19 ប្រភេទ Moderna ចំនួយ​មួយ​លាន​ដូស​ថែម​ទៀត​ដែល​នឹង​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី 12ឆ្នាំ។  
alc covid mental health
Source: ALC

alc covid mental health
Source: ALC
ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

ដែនដីរដ្ឋធានីអូស្រ្តាលី  និង 
រដ្ឋអូស្រ្តាលីខាងត្បូង និង 
រដ្ឋអូស្រ្តាលីខាងលិច និង 

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។  សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់  ។



  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ 
ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖     



ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖   និង 



គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 
 

Share
Published 12 September 2021 1:06pm
Updated 12 September 2021 1:18pm
By SBS/ALC Content
Source: SBS


Share this with family and friends