- រដ្ឋញូសៅវ៉េលមានការឆ្លងកូវិដ-19 ថ្មីចំនួន 830ករណី និងមានស្លាប់បីករណី
- រដ្ឋវិកថូរៀមានការឆ្លង កូវិដ-19 ថ្មីចំនួន 65ករណី ដោយការឆ្លងថ្មីយ៉ាងហោចណាស់ 21ករណីពាក់ព័ន្ធនឹងការផ្ទុះការឆ្លងនៅតំបន់ Shepparton
- រដ្ឋឃ្វីនឡែនគ្មានការឆ្លងថ្មីទេក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានកំណត់ត្រាថ្មីពីការឆ្លងច្រើនបំផុតរហូតដល់ 830ករណី នៃការឆ្លងកូវិដ-19 ក្នុងសហគមន៍។
រដ្ឋញូសៅវ៉េលក៏មានការស្លាប់ថ្មីបីករណីផងដែរ លើបុរសពីររូបដោយមួយរូបក្នុងវ័យ 60ឆ្នាំ និងមួយរូបទៀតក្នុងវ័យ 70ឆ្នាំ ដែលបុរសទាំងពីរនេះបានចាក់វ៉ាក់សាំងការពារបានមួយដូស និងស្រ្តីមួយរូបក្នុងវ័យ 80ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំង និងជាអ្នកបះពាល់ផ្ទាល់ទៅនឹងករណីវិជ្ជមាន។ សរុបទាំងបីករណីនេះធ្វើឲ្យករណីស្លាប់នៅក្នុងការផ្ទុះការឆ្លងបច្ចុប្បន្ននេះឈានដល់ 71នាក់ហើយនៅក្នុងរដ្ឋនេះ។
មានអ្នកជំងឺចំនួន 550នាក់កំពុងសម្រាកព្យាបាលកូវិដ-19 នៅមន្ទីរពេទ្យ ដោយក្នុងនោះ 94នាក់កំពុងសង្រ្គោះបន្ទាន់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រចាំរដ្ឋញូសៅវ៉េលលោក Brad Hazzard មានប្រសាសន៍ថា រដ្ឋញូសៅវ៉េលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ដែលមិនធ្លាប់មាននៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 65ករណី ដែលក្នុងនោះការឆ្លងថ្មីចំនួន 55ករណីជាប់ពាក់ព័ន្ធទៅនឹងការផ្ទុះការឆ្លងបច្ចុប្បន្ននេះ និង10ករណីទៀតកំពុងធ្វើការស៊ើបអង្កេត។
មានការឆ្លងថ្មីតែ 12ករណីប៉ុណ្ណោះដែលអ្នកឆ្លងបានស្ថិតនៅក្នុងការធ្វើចត្តាឡីស័កពេលគេមានសមត្ថភាពចម្លងទៅអ្នកផ្សេង។
ក្នុងចំណោមករណីសរុបប្រចាំថ្ងៃនេះ យ៉ាងហោចណាស់មាន 21ករណីជាប់ពាក់ព័ន្ធនឹងការផ្ទុះការឆ្លងនៅទីប្រជុំជនតំបន់ជនបទ Shepparton។
ថ្ងៃនេះរដ្ឋវិកថូរៀទាំងមូលត្រូវបិទខ្ទប់។
នគរបាលរដ្ឋវិកថូរៀបានរាយការណ៍ថាបានចាប់ខ្លួនមនុស្សជាង 200នាក់ និងមាននគរបាល 6នាក់រងរបួសក្នុងអំឡុងពេលមានបាតុកម្មប្រឆាំងនឹងការបិទខ្ទប់នៅទីក្រុងម៉ែលប៊ិនម្សិលមិញនេះ។
រយៈពេល 24ម៉ោងចុងក្រោយនៅទូទាំងអូស្ត្រាលី
- រដ្ឋធានីខេនបេរ៉ាមានការឆ្លងកូវិដ-19 ថ្មីចំនួន 19ករណី ដែលក្នុងនោះមាន 6ករណីស្ថិតនៅក្នុងសហគមន៍ខណៈមានសមត្ថភាពចម្លងទៅអ្នកផ្សេង។ និស្សិតសាកលវិទ្យាល័យជាតិអូស្ត្រាលីមួយរូបបានឆ្លងមេរោគ ប៉ុន្តែគេបានស្ថិតនៅដាច់តែឯងអំឡុងមានសមត្ថភាពចម្លង។
- រដ្ឋឃ្វីនឡែនថ្ងៃនេះគ្មានការឆ្លងថ្មីទេ ដោយមានករណីសកម្មតែ 39ករណី ប៉ុណ្ណោះមកទល់ពេលនេះ។

Source: ALC
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ , , , , , ,
- ព័ត៌មានបន្ថែមអំពី
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ និង ។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

Source: ALC